ក្រោយពីការសិក្សាយ៉ាងយកចិត្តទុកដាក់ រួមជាមួយនឹងបទពិសោធន៍ក្នុងវិស័យអេឡិចត្រូនិកដ៍យូរឆ្នាំមក និងដោយផ្អែកទៅលើការវិវត្តន៍ដ៍លឿនរបស់បច្ចេកទេសព័ត៌មានវិទ្យា ឯការរីកចំរើនខាងឧបករណ៍អេឡិច ត្រូនិកក៍កាន់តែសំបូរបែប យើងខ្ញុំបានខិតខំស្រាវជ្រាវដោយយកចិត្តទុកដាក់លើផ្នែកកុំព្យូទ័រ ជាពិសេស ផ្នែកថ្មរបស់ម៉ាស៊ីន LAPTOP ដោយបានធ្វើការវិនិយោគទុនទៅលើការថែរក្សានិងការជួសជុលកែឆ្នៃថ្មដែលបានផុតកំណត់ប្រើប្រាស់អោយត្រឡប់មកសភាពដើមវិញទទួលបានជោគជ័យទាំងស្រុង និងមានការធានារ៉ាប់រង ។
បច្ចុប្បន្ននេះ យើងខ្ញុំបានធ្វើម្ចាស់ការលើបច្ចេកទេសជួសជុលថ្មនេះ ។ ចូរមិត្តអ្នកអានតាមដានជាមួយនឹងយើងខ្ញុំ ដើម្បីធ្វើការស្វែងយល់អំពីថ្មម៉ាស៊ីនកុំព្យូទ័រ LAPTOP :
ទំរង់របស់ថ្ម LAPTOP មួយ
រូបរាងថ្មរបស់ម៉ាស៊ីនកុំព្យូទ័រ LAPTOP មួយ
ពេលវះពុះថ្មមួយ នៅខាងក្នុងគេនឹងទទួលបាន : សំបក គ្រាប់ថ្ម ( Cell ) និងផ្លាកសៀគ្វីគ្រប់គ្រងថ្ម :
គ្រាប់ថ្មផ្ទុកនៅក្នុងថ្មមួយអាចមានចំនួន : 3 Cells , 4 Cells , 6 Cells , 8 Cells , 9 Cells , 12 Cells .