ថ្មរបស់គ្រប់បណ្តាឧបករណ៍បច្ចុប្បន្នមិនទាន់បានឆ្លើយតបទៅនឹងតំរូវការរបស់អ្នកប្រើប្រាស់ទេ ។ ក្រោយពេលប្រើប្រាស់បានមួយរយ:ពេល ថ្មនឹងចុះខ្សោយទៅ ហើយមិត្តនឹងត្រូវតែស្វែងរកនូវថ្មមួយដែលមានបរិមាណ ទំរង់សមមូលដើម្បីយកមកផ្លាស់ប្តូរ ។ ដូចនេះហេតុអ្វីបានជាថ្មខូច ? ដើម្បីយល់ពីបញ្ហានេះ មុនបង្អស់យើងត្រូវការដឹងអំពីគោលការណ៍ដំណើរការរបស់វាសិន ។
គោលការណ៍ដំណើរការ
នៅទីនេះយើងនឹងរំលឹកតែអំពីថ្មសាកប៉ុណ្ណោះ ជាពិសេសគឺប្រភេទថ្ម Lithium-ion ដែលវាបានត្រូវប្រើយ៉ាងទូលំទូលាយសឹងតែនៅគ្រប់បណ្តាឧបករណ៍អេឡិចត្រូនិក ។ ថ្មសាកកសាងឡើងផ្អែកទៅលើគោលការណ៍ប្រតិកម្មគីមីសារចុះសារឡើង ។ ថ្មគឺជាការផ្សំផ្គុំរបស់អេឡិចត្រូតអវិជ្ជមាន ( កាតូតធ្វើពីធាតុ lithium ) និងអេឡិចត្រូតវិជ្ជមាន ( អាណូតធ្វើពីកាបូន ) ។ ពេលមិត្តធ្វើការសាកថ្ម នោះប្រភពអគ្គីសនីនឹងរុញច្រានបណ្តាអ៊ីយ៉ុងពីកាតូតទៅកាន់អាណូត និងរក្សាទុកនៅត្រង់នេះ ។ ដំណាក់កាលប្រើប្រាស់គឺដើរតាមទិសបញ្ច្រាស់មកវិញ គឺអ៊ីយ៉ុងដើរចេញពីអាណូតត្រឡប់មកកាន់កាតូតវិញដើម្បីបង្កើតចេញជាថាមពល ។ ពិតណាស់នេះគឺជាការពណ៌នាមួយដើម្បីអោយងាយយល់ តែឯការពិតវិញការបង្កើតចេញជាថាមពលគឺជាប្រតិកម្មគីមីនៃប្រភេទក្រុមខុសៗគ្នាប្រព្រិត្តក្នុងពេលព្រមគ្នា ។
ដូច្នេះ តើហេតុអ្វី Lithium ត្រូវបានគេយកមកប្រើ ? គេបានជ្រើសយកប្រភេទវត្ថុធាតុជាច្រើនហើយនេះជាធាតុមួយក្នុងចំណោមធាតុទាំងនោះដែលសមស្របបំផុតសំរាប់ដល់ការបង្កើតថ្ម ។ វាស្រាល សង្ខេប ផ្ទុកថាមពលបានច្រើនក្នុងពេលធ្វើការសាកម្តងៗ និងអាចសាកបានច្រើនដងមុនពេលខូច ។ ថ្ម Lithium មានអាយុកាលប្រើប្រាស់វែង ប៉ុន្តែតួលេខនេះមានដែនកំណត់របស់វា ។
ហេតុអ្វីថ្មខូច ?
ថ្មបានចាប់ផ្តើមខូចចាប់តាំងពីនាទីដំបូងដែលវាទើបបានចេញផុតពីរោងចក្រមកម្ល៉េះ ! ។ នេះគឺជាសច្ច:ភាពមួយដែលមិត្តត្រូវតែឬដឹង និងក៍គ្មានវិធីណាអាចកែឆ្នៃប្រការនោះបានដែរ ។ ចូរចងចាំថាសូម្បីតែមិត្តប្រើប្រាស់វាបានតិច គ្រាន់តែសាកវាបានប៉ុន្មានដងក្នុងមួយឆ្នាំក៍ដោយ ក៍គ្មានវិធីណាជួយសង្គ្រោះថ្ម Lithium Ion នេះបានដែរ ។ បើសិនមិត្តប្រើវាជាប្រចាំ ( ប្រើមិនប្រយ័ត្នប្រយែង ) នោះថ្មនេះក៍មិនអាចរស់បានដល់ 2 ឆ្នាំដែរ ( ថ្មបាត់ថាមពល 1/3 ឡើងទៅនឹងត្រូវបានចាត់ទុកថាជាថ្មអន់គុណភាព ) ។ គ្មានប្រតិកម្មគីមីណាបរិសុទ្ធទេ នោះវានឹងបង្កើតចេញបាតុភូតបាត់ថាមពលពីនេះនាំចេញផលវិបាកដែលយើងមិនចង់បាន ។
លោក Isidor Buchman ប្រធានក្រុមហ៊ុនឯកទេសអំពីការប្រម៉ើលមើលនិងវិភាគលើថ្ម Cadex បានអោយដឹងថា : " បណ្តាប្រតិកម្មគីមី ពេលបន្ទុកនិងបន្ទេរថ្មនឹងបញ្ចេញសាមាសធាតុ ហើយគឺបរិមាណសាមាសធាតុនេះហើយជាភ្នាក់ងារទប់ឃាត់ការធ្វើចលនារបស់បណ្តាហ្វូងអ៊ីយ៉ុង ឆ្លងកាត់ទង្វើនេះនឹងធ្វើអោយថ្មចុះខ្សោយថាមពល ជាហេតុមិនអាចប្រើប្រាស់បានទៀត " ។ គតា់ក៍បាននិយាយបន្ថែមទៀតថា បណ្តាសាមាសធាតុនេះលេចចេញយ៉ាងច្រើននៅលើផ្ទៃរបស់បណ្តាអេឡិចត្រូត ។
ដើម្បីអោយងាយយល់ជាងនេះ នោះយើងនឹងចូលអោយជ្រៅជាងនេះបន្តិច ។ អ្វីដែលលោក Buchman និយាយមានន័យថាបណ្តាការអោយនិងទទួលអ៊ីយ៉ុងជាប់ៗគ្នារបស់ធាតុ lithium នឹងធ្វើអោយទំរង់របស់វាប្តូររូបរាង ពិបាកនឹងធ្វើការផ្លាស់ប្តូរអោយដល់វេនអ៊ីយ៉ងបន្តទៀត ។ លទ្ធផលបណ្តាកាតូតទោះជាបានធ្វើពីធាតុ lithium ក៍ដោយ វានឹងខ្សោយបណ្តើរៗពីប្រតិកម្មគីមីមិនអាចជៀសផុតបានឡើយ ។ វាក៍ស្រដៀងគ្នានឹងមិត្តយកក្រណាត់ទៅជ្រលក់ទឹករួចពូតហាលចុះឡើង 100 ដងឬលើសពីនេះ ពិតណាស់វានឹងឡើងរឹងនិងមិនអាចប្រើបានទៀត ។
មិនមែនមានតែប៉ុណ្ណោះទេ ការធ្វើប្រតិកម្មគីមីសារចុះសារឡើងនៅក្នុងថ្មនឹងបង្កើតចេញកំណរលោហធាតុដែលមិនចង់បាននៅលើកាតូតនិងមួយផ្នែកណាមួយនៅខាងអាណូតទៀត ។ បណ្តាធាតុអគ្គីសនីវិភាគក្នុងថ្មច្រើនមាននិន្នាការបំផ្លាញក្រោយរយ:ពេលមួយវែង ។ សាមាសធាតុនេះនឹងរងអុកស៊ីតកម្មនៅឯកាតូតនឹងបង្កើតជាបន្ទះកំណរទប់ឃាំងផ្លូវដើរចលនារបស់អ៊ីយ៉ុង នោះគឺជាបាតុភូតមួយដែលគេធ្លាប់ហៅថា “ ការស៊ីសិក ” ។
តាមលោក Buchman ការបំផ្លាញខាងលើជាផ្នែកសំខាន់មួយរបស់បច្ចេកវិទ្យាកសាងថ្មក្នុងពេលបច្ចប្បន្ន ។ ប៉ុន្តែប្រហែលគ្រប់កិច្ចការមិនទាន់ឈានដល់កំរិតធ្ងន់ធ្ងរទេ ។ អ្នកប្រើមិនចង់ចាយប្រាក់ច្រើនពេកទេ ហេតុនេះថ្មត្រូវតែមានតំលៃថោកល្មមដែលមនុស្សរាល់គ្នាអាចទទួលយកបាន ។ ថ្មទាំងនេះក៍ត្រូវតែមានលទ្ធភាពដំណើរការបានមួយរយ:ពេលវែង ពីព្រោះគ្មានអ្នកណាអាចប្រើម៉ាស៊ីនកុំព្យូទ័រយួរដៃមួយឬម៉ាស៊ីនទូរស័ព្ទជាមួយនិងបរិមាណថ្មដែលដំណើរការបានតែរយ:ពេល 1 ម៉ោងនោះទេ ។ ប៉ុន្តែជាមួយនិងកំរិតតំលៃថោក មិនអនុញ្ញាត្តិអោយអ្នកផលិតបង្កើតចេញនូវផលិតផលប្រកបដោយការឆ្នៃប្រឌិតច្រើនបានដែរ ។ អ្នកប្រើមិនចង់កាន់តាមជាប់ខ្លួននូវគ្រាប់ថ្មមួយមានទំហំធំ ហើយថ្មផលិតនាបច្ចុប្បន្ននេះ គឺជាចំលើយអោយដល់កិច្ចការទាំងនោះ ។
លើសពីនេះទៅទៀត បណ្តាឧបករណ៍អេឡិចត្រូនិកបានរួមសង្ខេបយ៉ាងច្រើន ។ សឹងតែគ្រប់រូបយើងរាល់គ្នាសុទ្ធតែបានប្តូរទូរស័ព្ទដៃក្រោយរយ:ពេលប្រើបាន 2 ឆ្នាំ និងចំពោះមនុស្សជាច្រើនបានប្រើម៉ាស៊ីនកុំព្យូទ័រយួរដៃ ក៍រហ័សនឹងហួសសម័យក្នុងចន្លោះពេលនោះដែរមែនឬទេ ? ។ ចូរគិតយ៉ាងនេះ នោះមិត្តនឹងមានអារម្មណ៍ស្រួលចំពោះអ្នកផលិតថ្ម : ម៉ាស៊ីនចាក់ស្តាប់ភ្លេងរបស់មិត្តនៅតែដំណើរការល្អក្រោយរយ:ពេល 2 ឆ្នាំដំណើរការ ប៉ុន្តែមិត្តនៅតែចង់ទិញម៉ាស៊ីនមួយថ្មីទៀតមែនទេ ? ម៉ាស៊ីន Macbook 13 inch ជំនាន់ដំបូងនៅតែដំណើរការបានល្អ ប៉ុន្តែហេតុអ្វីក៍យើងមិនលក់វាចេញដើម្បីប្តូរទៅទិញម៉ាស៊ីន Macbook Air ថ្មីល្អជាងមុនទៀត ? នោះគឺជាមូលហេតុ ហេតុអ្វីក៍អ្នកផលិតមិនរំលឹកដល់ពីអាយុកាលរបស់ថ្មទោះបីជាវាថយចុះយ៉ាងជាក់លាក់ចំពោះអ្មកប្រើ ។
ថ្ងៃអនាគតរបស់ថ្មសាកនឹងទៅជាយ៉ាងដូចម្តេច ?
តាមលោក Buchman ដែនកំណត់និងចំនួនដងសាករបស់ថ្ម lithium ion មួយបានដើរទៅជិតដែនកំណត់របស់វា ប៉ុន្តែយើងនៅមានជើងមេឃមួយថ្មីដើម្បីស្វះស្វែងរកអំពីបច្ចេកវិទ្យាថ្មីផ្សេងទៀត ។ សឹងតែគ្រប់បណ្តាការសិក្សាស្រាវជ្រាវថ្មីៗនេះសុទ្ធតែប្រមូលផ្តុំទៅលើតែកាតូត ពីព្រោះវត្ថុធាតុប្រើដើម្បីបង្កើតអាណូតស្ទើរតែមិនផ្លាស់ប្តូរ គឺកាបូនតាំងពីមុនមកម្ល៉េះ ។ ទោះជាយ៉ាងនេះក្តីអ្នកវិទ្យាសាស្ត្រមួយចំនួននៅតែបានបន្ថែម silicon ចូលទៅអាណូតសំដៅអោយទទួលបានដង់ស៊ីតេរក្សាថាមពលខ្ពស់ជាង ប៉ុន្តែប្រការនេះមិនបានជួយពន្យាអាយុកាលរបស់ថ្មទេ ។
លើសពីនេះទៅទៀត ការរីកចំរើនរបស់កង់អគ្គីសនី កង់កូនកាត់ ( Hybrid ) ក៍ជាកម្មវត្ថុមួយអោយដល់កិច្ចការស្រាវជ្រាវថ្មដែរ ។ មិនដូចគ្នានឹងអ្នកផលិតម៉ាស៊ីនកុំព្យូទ័រទេ ក្រុមហ៊ុនផលិតរថយន្តមិនអាចលក់ផលិតផលទៅអោយភ្ញៀវនូវរថយន្តមួយដែលនឹងខូចនៅក្នុងរយ:ពេលតែប៉ុន្មានឆ្នាំខាងមុខនោះទេ គឺព្រោះហេតុនេះហើយបានជាគេកាន់តែដាក់ប្រាក់ចូលយ៉ាងច្រើនថែមទៀតទៅក្នុងតំណាក់កាលធ្វើការស្រាវជ្រាវដើម្បីអោយថ្មក្លាយទៅជាកាន់តែខ្លាំងក្លាមានបរិមាណថាមពលធំជាងនិងជាពិសេសគឺមានរយ:ពេលប្រើប្រាស់យូរជាង ។
ទោះបីជាអ្នកប្រើប្រាស់មានទំលាប់ចូលចិត្តផ្លាស់ប្តូរ ពេលកិច្ចសន្យាកុងត្រាទូរស័ព្ទត្រឡប់មានរយ:ពេលវែង បាត់បង់ឬក៍ប្រណាំងប្រជែងអំពីរូបរាងមានសភាពយឺតយ៉ាវអាចអតិថិជននឹងមិនខ្វាយខ្វល់ស្វែងរកឧបករណ៍ថ្មីទៀតឡើយ ហើយគេត្រូវការនូវផលិតផលមួយមានអាយុកាលប្រើប្រាស់វែង ។
ក្នុងពេលរង់ចាំបណ្តាអ្នកផលិតធ្វើការកែឆ្នៃ នោះយើងនៅតែរស់ជាមួយផលិតផលចាស់ ហេតុនេះហើយមិត្ត ត្រូវការប្រើប្រាស់ថ្មអោយបានសមស្រប ដើម្បីទទួលបានរយ:ពេលប្រើប្រាស់អតិបរមា ។