ប្រការទាំងប៉ុន្មានដែលនឹងលើកឡើងខាងក្រោមនេះ អាចជាជំនួយមួយសំរាប់អ្នកប្រើប្រាស់ម៉ាស៊ីនអេឡិចត្រូនិកនិយាយរួម និងនិយាយដោយឡែកម៉ាស៊ីនកុំព្យូទ័រ LAPTOP ។
បណ្តាប្រការអាចធ្វើអោយខូចខាត :
+ ការចល័តឧបករណ៍ :
- ចល័តម៉ាស៊ីនជៀសវាងលើការប៉ះទង្គិច ។
- ដាក់ម៉ាស៊ីននៅក្នុងកាតាបដែលមានទ្រនាប់ការពារការប៉ះទង្គិច ។
- កុំដាក់វត្ថុធ្ងន់សង្កត់ពីលើ ។
- ការបិតសំបកការពារ ត្រូវរក្សាទុកនូវប្រហោងដែលអាចធ្វើអោយខ្យល់ចេញចូលបានស្រួល ។
+ ការប្រើប្រាស់ជាមួយនឹងភ្លើងអគ្គីសនី :
- ដោតខ្សែ Adaptor ចូលម៉ាស៊ីនជាមុនសិន សឹមដោតឌុយ Adaptor ចូលទៅភ្លើងបណ្តាញ ។
- ពេលឈប់ប្រើដកឌុយ Adaptor មុន រួចដកឌុយ Adaptor ចេញពីភ្លើងបណ្តាញ ។
- ដកឌុយប្រដាប់សាកចេញពីភ្លើងអគ្គីសនីបណ្តាញ បើសិនជាគិតថានឹងមិនប្រើប្រាស់ម៉ាស៊ីន
( ទុកម៉ាស៊ីនចោលទំនេរ ) ក្នុងអំឡុងពេលលើសពី ១០ ម៉ោង ។
- ថ្មរក្សាទុកក្នុងម៉ាស៊ីនចោលយូរ ត្រូវមានបរិមាណភ្លើងលើ 50% ។
- គួរធ្វើបន្ទុកបន្ទេរថ្មអោយបាន 2 ដងយ៉ាងតិចដែរក្នុងមួយសប្តាហ៍ ដើម្បីអោយអាយុកាលរបស់ថ្ម បានកាន់តែយូរ ។
- កុំដោតថ្មចូលម៉ាស៊ីន ពេលម៉ាស៊ីនកំពុងដំណើការជាមួយនិងភ្លើងបណ្តាញ ។
- ពេលឈប់ប្រើដកឌុយ Adaptor មុន រួចដកឌុយ Adaptor ចេញពីភ្លើងបណ្តាញ ។
- ដកឌុយប្រដាប់សាកចេញពីភ្លើងអគ្គីសនីបណ្តាញ បើសិនជាគិតថានឹងមិនប្រើប្រាស់ម៉ាស៊ីន
( ទុកម៉ាស៊ីនចោលទំនេរ ) ក្នុងអំឡុងពេលលើសពី ១០ ម៉ោង ។
- ថ្មរក្សាទុកក្នុងម៉ាស៊ីនចោលយូរ ត្រូវមានបរិមាណភ្លើងលើ 50% ។
- គួរធ្វើបន្ទុកបន្ទេរថ្មអោយបាន 2 ដងយ៉ាងតិចដែរក្នុងមួយសប្តាហ៍ ដើម្បីអោយអាយុកាលរបស់ថ្ម បានកាន់តែយូរ ។
- ពេលដាច់ភ្លើងបណ្តាញ នោះម៉ាស៊ីននឹងដំណើរការដាយសារថ្ម ពេលនោះចូរដកប្រដាប់សាក ថ្មចេញពីម៉ាស៊ីន រួចប្រើភ្លើងចេញពីថ្មរហូតអោយអស់ភ្លើង ពោលគឺដល់ត្រឹមតំលៃកំណត់ ដែលបានដាក់កំណត់អោយសាក ចាំដោតប្រដាប់សាកចូលម៉ាស៊ីនវិញ ។
- កុំដកថ្មចេញពីម៉ាស៊ីន ពេលម៉ាស៊ីនកំពុងដំណើរការជាមួយភ្លើងបណ្តាញ ។- កុំដោតថ្មចូលម៉ាស៊ីន ពេលម៉ាស៊ីនកំពុងដំណើការជាមួយនិងភ្លើងបណ្តាញ ។
ចំណាំ :
ថ្មបើធ្វើបន្ទុកបន្ទេរកាន់តែញឹក នោះអាយុកាលរបស់វាក៍ទាញបន្លាយកាន់តែវែងដែរ ។