មតិ
ការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រយួរដៃ LAPTOP វាខុសគ្នាពីម៉ាស៊ីនកុំព្យូទ័រ Desktop នៅត្រង់ម៉ាស៊ីន LAPTOP មានភាពសាម័ញ្ញស្រាល ហើយវាក៍ងាយនឹងធ្វើការចល័តផ្លាស់ប្តូរទីកន្លែងបានយ៉ាងស្រួល ដែលខុសគ្នាពីម៉ាស៊ីន Desktop មានរូបរាងធំ ពិបាកក្នុងការចល័ត ។ តែទោះជាយ៉ាងណាក៍ដោយ អំពីគុណសម្បត្តិនិងគុណវិបត្តិមានភាពខុសដោយឡែកពីគ្នា ។ ដោយសារម៉ាស៊ីនកុំព្យូទ័រ LAPTOP មានរូបរាងសង្ខេប នោះគេបានបង្កើតថាមពលអគ្គីសនីសំរាប់ផ្គត់ផ្គង់វាដោយប្រើថ្មពិល ( BATTERY ) លក្ខណ:នេះត្រូវបានគេទទួលស្គាល់ថា វាជាភាពមួយដ៍ពិសេសដែលម៉ាស៊ីន Desktop មិនអាចធ្វើបាន ។ការប្តូរថាមពលអគ្គីសនីពីប្រើភ្លើ្ញងបណ្តាញ AC មកប្រើថាមពលអគ្គីសនីថ្មពិល ទោះជាមានភាពងាយស្រួលមែន ប៉ុន្តែវាក៍ទាមទារអោយមានការយល់ដឹងពីការថែរក្សានិងប្រើប្រាស់វាអោយបានត្រឹមត្រូវផងដែរ ។ នេះជាបញ្ហាមួយដែលអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ LAPTOP គ្រប់រូបបានមានចំងល់អំពីការប្រើប្រាស់ថ្ម តើធ្វើយ៉ាងណាដើម្បីអោយទទួលបានទិន្នផលខ្ពស់ ? និងតើប្រើប្រាស់របៀបយ៉ាងណាដើម្បីកុំអោយថ្មរបស់ម៉ាស៊ីនវាងាយនឹងទទួលរងការខូចខាតរហ័សពេក ។ សំនួរទាំងនេះ ខ្ញុំតែងតែទទួលបានពីប្រិយមិត្តជាច្រើន ។
ផ្តល់មតិ
តើមិត្តធ្លាប់បានប្រើប្រាស់អាគុយដែរឬទេ ? ថ្មឬហៅថា បាតឺរី វាក៍មិនខុសគ្នាពីអាគុយដែរ ។ អាគុយគឺជាឧបករណ៍សំរាប់ផ្ទុកគ្រាប់អគ្គីសនី អាស្រ័យទៅនឹងធាតុកសាងធ្វើជាអេឡិចត្រូតដែលអាគុយអាចផ្ទុកអគ្គីសនីបានច្រើនឬបានល្អខុសៗគ្នា ។ ការធ្វើបន្ទុកអគ្គីសនីគ្រាប់អគ្គីសនីនៅក្នុងអាគុយ គឺត្រូវធ្វើឡើងទៅតាមគោលការណ៍របស់ធាតុអគ្គីសនី ពោលគឺប្រព្រិត្តទៅតាមទ្រិស្តីអគ្គិសនី ។ ការធ្វើបន្ទុកបន្ទេរអគ្គិសនីត្រូវធ្វើទៅតាមលក្ខខ័ណ្ឌមួយត្រឹមត្រូវ ហើយការធ្វើបន្ទុកបន្ទេរកាន់តែច្រើនដងនឹងធ្វើអោយអាយុកាលរបស់វាក៍កាន់បានយូរដែរ ។ ជាបទពិសោធន៍ ដូចមិត្តធ្លាប់បានដឹងស្រាប់ហើយ បើមិត្តទិញអាគុយមួយមកប្រើ ហើយបើមិត្តមិនសូវបានប្រើ នោះអាគុយនោះនឹងឆាប់ខូច ដោយឡែក បើអាគុយមួយធ្វើបន្ទុកអោយចរន្តអគ្គីសនីចូលកំរិតត្រឹម ១ ភាគ ១០ នៃបរិមាណអគ្គីសនីផ្ទុករបស់អាគុយ និងការធ្វើបន្ទុកបន្ទេរកាន់តែញឹកញាប់ នោះអាយុកាលវាក៍កាន់តែបានយូរ ពោលគឺមិនងាយឆាប់ខូច ។ ថ្មកុំព្យូទ័រ LAPTOP ក៍ដូចគ្នាដែរ បើការធ្វើបន្ទុកបន្ទេរបានត្រឹមត្រូវ និងឧស្សាហ៍ប្រើវា ក៍វាមិនងាយនឹងឆាប់ខូចដែរ ។ ថ្មមួយអាស្រ័យទៅនឹងសារធាតុដែលគេយកមកកសាង វាអាចធ្វើបន្ទុកបន្ទេរបានដល់រហូតប្រមាណ 1000 ដង ។ ចំនួនដងបន្ទុកបន្ទេរ អាស្រ័យទៅនឹងសារធាតុបង្កើតថ្ម : ថ្មផលិតនៅប្រទេសចិន ការធ្វើបន្ទុកបន្ទេរបានប្រមាណជា 200 ដង ថ្មផលិតនៅប្រទេសកូរ៉េ ការធ្វើបន្ទុកបន្ទេរបានប្រមាណជា 500 - 600 ដង ថ្មផលិតនៅប្រទេសជប៉ុនការធ្វើបន្ទុកបន្ទេរបានប្រមាណដល់ 1000 ដង ។ រយ:ពេលបន្ទេររបស់ថ្មបានយូរឬឆាប់អាស្រ័យទៅនឹងបរិមាណថាមពលអគ្គីសនីផ្ទុករបស់ថ្ម អាស្រ័យហេតុនេះហើយទើបតំលៃមានការប្រែប្រួលខុសៗគ្នា ។
ចំណុចសំខាន់នៃថ្មរបស់ម៉ាស៊ីន LAPTOP គឺសៀគ្វីម៉ៃក្រូគ្រប់គ្រងលើថ្ម : សៀគ្វីអគ្គីសនីនេះ មានភាពវ័យឆ្លាត វាអាចដឹងចំនួនបន្ទុកបន្ទេរប្រើប្រាស់ថ្ម អនុញ្ញាត្តិអោយចរន្តចេញចូលទៅតាមការធ្លាក់ចុះបរិមាណអគ្គីសនីនៃគ្រាប់ថ្មនិមួយ ៗ ជាពិសេសវានឹងផ្តាច់ថាមពលអគ្គីសនីចេញពីថ្ម ពេលប្លុកភ្លើងរបស់ម៉ាស៊ីនកុំព្យូទ័រមានបញ្ហាដើម្បីកុំអោយមានការផ្ទុះឆែះកើតឡើង ។
អំពីការជួសជុលថ្ម
ថ្មមួយសំគាល់ថាបានត្រូវរងការខូច :
- រយ:ពេលប្រើកាន់តែខ្លី ( សាកឆាប់ពេញ ប្រើឆាប់អស់ ) ។- ពេលដំណើរការនឹងថ្ម ស្រាប់តែអស់ភ្លើង បិទម៉ាស៊ីនមិនទាន់ ។
- ម៉ាស៊ីនមិនទទួលស្គាល់ថ្មរបស់ខ្លួន ។
- សាកភ្លើងមិនអាចចូលបានទៀត ឬក៍បង្ហាញសញ្ញាសាក តែដក Adaptor AC ចេញម៉ាស៊ីន រលត់ ។
............................................................
កំណត់សំគាល់ :
- ពេលណាថ្មមានបញ្ហា ចូរកុំបន្តប្រើជាមួយនឹងម៉ាស៊ីនបន្តទៅទៀត ព្រោះវាអាចប៉ះពាល់គ្រោះថ្នាក់ដល់ម៉ាស៊ីន ។
- ចូរកុំប្រើប្រដាប់សាកថ្មមិន Original វាអាចនឹងធ្វើអោយឆាប់ខូចដល់ថ្ម និងបន្តធ្វើអោយខូចដល់ម៉ាស៊ីនទៀត ។
គុណសម្បត្តិទទួលបានពីការជួសជុលថ្ម :
ថ្មដែលបានធ្វើការជួសជុលរួចហើយ អាចទទួលបានផលប្រយោជន៍ ដូចតទៅ :
1 . រក្សាបានសៀគ្វីគ្រប់គ្រងទិន្នន័យថ្មដើមឡើងវិញ ( សៀគ្វីដើមជាសៀគ្វីផលិតនៅប្រទេសជប៉ុន ) ។
2 . អាចផ្លាស់ប្តូរគ្រាប់ថ្មចាស់ចោលដោយបញ្ចូលគ្រាប់ថ្មថ្មីមានបរិមាណថាមពលច្រើនជាងមុន ។
3 . រយ:ពេលប្រើអាចយូរជាងមុនឬឆាប់ជាងមុន វាអាស្រ័យទៅនឹងការសំរេចចិត្តរបស់មិត្តក្នុងការជ្រើស យកគ្រាប់ថ្ម :
- គ្រាប់ថ្មចិនអាចប្រើបានក្នុងរយ:ពេល ពី ២ ម៉ោងចុះមកក្រោម ។
- គ្រាប់ថ្មកូរ៉េ អាចប្រើបានរយ:ពេលពី ៣ ម៉ោងចុះក្រោម ។
- គ្រាប់ថ្ម ជប៉ុន អាចប្រើបានរយ:ពេល ៤ ម៉ោងចុះក្រោម ។
រយ:ពេលប្រើប្រាស់នេះអាចប្រែប្រួលទៅតាមការដាក់កំណត់អោយស្ថានភាពដំណើរការរបស់ម៉ាស៊ីនមានដូចជា បន្ថយពន្លឺរបស់អេក្រង់ បន្ថយសំលេងកុំអោយព្ញខ្លាំងពេក ប្រើកម្មវិធីណាដែលមិនធ្វើអោយម៉ាស៊ីនដំណើរការតឹង ។ ល ។
4 . មានការធានាលើរយ:ពេលប្រើប្រាស់ក្រោយពីជួសជុលរួច ។ រយ:ពេលធានា ពី ១ ឆ្នាំដល់ ២ ឆ្នាំ ។
5 . ចំណាយអស់ប្រាក់តិចជាងទិញថ្មថ្មី ។