ភាពខុសគ្នារវាងថ្ម OEM ( ហៅថាថ្មចិន ) និងថ្ម ORIGINAL .
ថ្ម OEM
មានលក្ខណ:ស្រដៀងគ្នានឹងថ្ម ORIGINAL ។ វាមានតំលៃថោក មានរូបរាងស្រដៀងគ្នានឹងថ្ម ORIGINAL បេះបិត ។ តំលៃថោកដោយសារគ្រាប់ថ្ម ( CELL ) នៅខាងក្នុងជាប្រភេទគ្រាប់ថ្មគុណភាពទាប រយ:ពេលប្រើប្រាស់មិនបានវែង ។ សៀគ្វីគ្រប់គ្រងទៀតសោតខ្វះលក្ខណ:ការពារ តំរូវយ៉ាងណាទៅតាមតំលៃទីផ្សារ ។
|
សំបកថ្មច្រើនមានសរសេរអក្សរ Replace Battery |
|
សៀគ្វីមានពណ៌បៃតង និងមានភុយស៊ីបជើងពីរ |
ថ្ម ORIGINAL
ថ្ម ORIGINAL ច្រើនមានមកជាប់នឹងម៉ាស៊ីនផលិតចេញពីហាងផលិតម៉ាស៊ីនផ្ទាល់ ។ រយ:ពេលប្រើប្រាស់បានវែង ។ គ្រាប់ថ្មនៅខាងក្នុងផលិតចេញមកពីប្រទេសជប៉ុន ប៉ុន្តែសព្វថ្ងៃនេះ គេមានជួបប្រទះ គ្រាប់ថ្មផលិតចេញមកពីប្រទេសកូរ៉េ តែទោះជាយ៉ាងណាក៍ដោយ អ្នកផលិត គេបានប្រកាសប្រាប់ត្រឹមត្រូវ ។ ខុសគ្នាពីថ្ម OEM ការប្រកាសពត៌មាននៅលើសំបក ច្រើនតែមានការក្លែងបន្លំមិនបានតំរូវតាមស្តង់ដា ។
|
សំបកមានសរសេរប៉ូឌែលរបស់ថ្ម
និងប្រាប់ប្រភេទគ្រាប់ថ្ម |
|
លក្ខណ:សៀគ្វីមានប្រើភុយស៊ីបជើងបី |
|
សៀគ្វីច្រើនមានលាយពណ៌ស |
ទោះជាយ៉ាងណាក្តី អតិថិជនពិតជាមានការភាន់ច្រឡំគ្នារវាងថ្ម OEM និងថ្ម ORIGINAL ។ លក្ខណ:សំគាល់ថ្ម OEM ទី ១ គឺមានតំលៃថោក ។ ដោយសារមានការក្លែងបន្លំពីអ្នកផលិត អ្នកទិញអាចត្រូវបានគេបំភ្លៃអំពីតំលៃ ។ ទី ២ គ្រាប់ថ្មនៅខាងក្នុងជាប្រភេទគ្រាប់ថ្មអន់គុណភាព ។
បើសិនមានការមិនច្បាស់លាស់អំពីថ្ម OEM និងថ្ម ORIGINAL មិត្តអាចទំនាក់ទំនងមកខ្ញុំបាទ តាមរយ:លេខទូរស័ព្ទ : 012 980 354 នោះយើងខ្ញុំនឹងផ្តល់ពត៌មានអោយបានច្បាស់លាស់បន្ថែម យើងខ្ញុំមានឧបករណ៍វាស់ដោយប្រើតាមប្រព័ន្ធ កុំព្យូទ័រដែលអាចបង្ហាញចេញបានយ៉ាងច្បាស់ពីលក្ខណ:ពិតរបស់ថ្ម LAPTOP ។