ដូចដែលយើងបានដឹងហើយថា បញ្ហាមួយក្នុងចំណោមបណ្តាបញ្ហារបស់ម៉ាស៊ីនកុំព្យូទ័រ LAPTOP នោះគឺរយ:ពេលប្រើប្រាស់ថ្ម ។
តើយើងនឹងធ្វើយ៉ាងណាដើម្បីអាចទាញបន្លាយរយ:ពេលប្រើប្រាស់ថ្មក៍ដូចជាវិធីសាស្ត្រដោះស្រាយអោយថ្មដើរបានរយ:ពេលខ្លី ។
ក . ធ្វើយ៉ាងណាដើម្បីទាញបន្លាយរយ:ពេលប្រើប្រាស់ថ្ម ?
ដើម្បីអាចទាញបន្លាយរយ:ពេលប្រើប្រាស់ថ្មក៍ដូចជាអាយុកាលរបស់ថ្ម នោះមុនបង្អស់ទាមទារអោយយើងត្រូវតែប្រើប្រាស់ថ្មត្រឹមត្រូវតាមក្បួន : ប្រើថ្ម LAPTOP ក៍ដូចគ្នានឹងថ្មម៉ាស៊ីនទូរស័ព្ទចល័តដែរ យើង ត្រូវតែធ្វើបន្ទុកអោយពេញ រួចធ្វើបន្ទេរអោយអស់ ។ ពេលថ្មសាកពេញត្រូវតែដកប្រដាប់សាកចេញរួចប្រើថ្មឬក៍ពេលដោះថ្ម ចេញក្រៅយើងត្រូវធ្វើបន្ទុកថ្មអោយពេញមុនពេលដកថ្មចេញក្រៅ ប៉ុន្តែ 1 សប្តាហ៍ត្រូវតែធ្វើបន្ទុកបន្ទេរយ៉ាងតិចក៍អោយបាន 1 ដងដែរ ។
ក្រៅពីនេះដើម្បីអោយមានរយ:ពេលប្រើប្រាស់ក៍ដូចជាអាយុកាលបានវែង យើង ត្រូវតែមានថ្មមួយល្អ ។ យ៉ាងណាដែលហៅថាជាថ្មមួយល្អ ? មុនបង្អស់ថ្មមានសៀគ្វីបញ្ជា ( សៀគ្វីថ្ម ) ល្អ ច្រើនជាសៀគ្វីថ្មជាប់មកតាមម៉ាស៊ីន ។ មួយទៀតដើម្បីអោយមានរយ:ពេលប្រើប្រាស់ថ្មបានវែង នោះត្រូវតែអាស្រ័យទៅនឹងគុណភាពគ្រាប់ថ្ម ( CELL ) នៅខាងក្នុង ។
ខ . វិធីសាស្ត្រដោះស្រាយថ្មដំណើរការបានរយ:ពេលខ្លី :
ចំពោះថ្មដែលប្រើប្រាស់បានរយ:ពេលខ្លី យើងអាចដោះស្រាយបានដោយវិធីផ្លាស់ប្តូរ CELL ។ វិធីសាស្ត្រនេះអាចរក្សាបាននូវសៀគ្វីថ្មដើមជាប់មកជាមួយម៉ាស៊ីន ( សៀគ្វី Original ) នឹងជួយយើងអាចបង្កើនរយ:ពេលប្រើប្រាស់ថ្មដូចជាថ្មថ្មីមួយ ជាពិសេសជាងនេះទៅទៀតយើងអាចសន្សំសំចៃបានពី 40 - 50% នៃការចំណាយធៀបទៅនឹងការទិញថ្មថ្មីមួយ ។
ដើម្បីកែឆ្នៃអោយល្អឡើងវិញនូវគ្រាប់ថ្ម យើងខ្ញុំបានធ្វើវិនិយោគលើបណ្តាឧបករណ៍បច្ចេកទេស ( ម៉ាស៊ីនផ្លុំ , ម៉ាស៊ីនផ្សា , ម៉ាស៊ីនកិបគ្រាប់ថ្ម , កម្មវិធី Reset ROM ..... ) ។ ប្រការដែលសំខាន់បំផុត យើងខ្ញុំបាននាំចូលនូវប្រភេទ CELL ថ្មីល្អបំផុត ( CELL ផលិតចេញពីហាង SAMSUNG , SANYO , PANASONIC .... ) ។ បណ្តាគ្រាប់ CELL ទាំងនេះបើសិនជាយើងប្រើត្រឹមត្រូវតាមក្បួន នោះរយ:ពេលធ្វើបន្ទុកបន្ទេរប្រមាណ 500 ដង នោះបរិមាណថាមពលនឹងថយចុះ 20% ( សមមូលនឹងរយ:ពេល 18 ខែប្រើប្រាស់ ) ។