សួស្តីប្រិយមិត្ត រីករាយណាស់ដែលបានចុចចូលមើលលើទំព័រនេះ ........
មានបណ្តាមិត្តជាច្រើនបានអោយដឹងថាសមត្ថភាពរបស់ពួកគេមានកំណត់និងចំណេះដឹងមិនបានយល់ច្រើន ម្ល៉ោះហើយបានឃើញឯកសារជាច្រើននៅលើទំព័រគេហទំព័រ មើលមិនយល់ ។ បើមើលមិនយល់ តើត្រូវធ្វើយ៉ាងដូចម្តេចទៅ ? ធ្លាក់ក្នុងសភាព " ចង់តែធ្វើមិនបាន " ។ ដូចនេះ ខ្ញុំបានសាកល្បងសរសេរអត្ថបទមានលក្ខណ:មិនចូលជ្រៅ ប៉ុន្តែសរសេរអំពីការយល់ដឹងពីមូលដ្ឋានគ្រិះរបស់មុខវិជ្ជាអេឡិចត្រូនិក ។ ខ្ញុំសង្ឃឹមថាអត្ថបទខាងក្រោមនេះនឹងជួយអោយបណ្តាមិត្ត " រៀនអេឡិចត្រូនិកដោយខ្លួនឯង " " ស្វ័យស្វែងយល់ " ដើម្បីជាមធ្យោបាយអាចជួយអោយដល់គោលដៅដែលមិត្តប៉ុនប៉ង ។
និយាយអំពីនិមិត្តសញ្ញាគ្រឿងបរិក្ខានិងបណ្តាគ្រឿងបរិក្ខាគ្រិះ
ចរន្តអគ្គីសនីពិត ចរន្តអគ្គីសនីរូបវិទ្យា
ជាក់ស្តែងសំខាន់ក្នុងគ្រប់បណ្តាប្រភេទសៀគ្វីអគ្គីសនី គឺជាចរន្តរត់របស់បណ្តាគ្រាប់អគ្គីសនីឬជាចរន្តអេឡិចត្រុង ។ សៀគ្វីអគ្គីសនីមួយកំពុងនៅ " រស់ " គឺក្នុងសៀគ្វីកំពុងមានចរន្តរត់នៅក្នុងនោះ ។ សឹងតែនៅក្នុងគ្រប់ប្រភេទសៀគ្វីអគ្គីសនី ចរន្តអគ្គីសនីគឺជាការរត់របស់បណ្តាគ្រាប់អេឡិចត្រុង ដោយសារអេឡិចត្រុងកាន់បន្ទុកអគ្គីសនីអវិជ្ជមាន ម្ល៉ោះហើយពេលរត់ វាត្រូវស្រូបមកប៉ូលវិជ្ជមានរបស់ប្រភពអគ្គីសនី ។
ដោយសារពេលរកឃើញចរន្តអគ្គីសនី គេមិនទាន់ដឹងប្រាកដថាគឺជាអ្វីដែលកំពុងរត់នោះទេ និងក៍ដោយសារឈរលើទស្សន:ប៉ូលវិជ្ជមានរបស់ថ្មមានវ៉ុលខ្ពស់ជាងប៉ូលអវិជ្ជមាន និងប្រៀបធៀបទៅនឹងចរន្តទឹកហូរចុះពីខ្ពស់មកទាប ហេតុនេះហើយគេក៍បានសន្មតថាចរន្តអគ្គីសនីក៍បានធ្វើដំណើរពីទីមានវ៉ុលខ្ពស់មកកាន់វ៉ុលទាបយ៉ាងនោះដែរ ។ ក្រោយមកនេះពេលដឹងថាមានចរន្តអគ្គីសនីរត់ក្នុងសៀគ្វីគឺជាចរន្តអេឡិចត្រុង នោះគេហៅចរន្តអគ្គីសនីរត់ពីប៉ូលវិជ្ជមានមកប៉ូលអវិជ្ជមាន គឺជាចរន្តអគ្គីសនីសន្មត ។ ហៅចរន្តអេឡិចត្រុងថាជាចរន្តពិត ឬចរន្តរូបវិទ្យា ។
ក្នុងសៀគ្វីអគ្គីសនី រេស៊ីស្តង់គឺជាបំពង់ចំលងគ្រាប់អគ្គីសនី ។
ក្នុងសៀគ្វី រេស៊ីស្តង់គឺជាបំពង់ចំលងអគ្គីសនី គឺវាចំលងចរន្តចូលក្នុងសៀគ្វី ។ ជាមួយនិងរេស៊ីស្តង់រាងជាបំពង់ គេបានសរសេរកំលាំងទប់ចរន្តជាបណ្តារង្វង់ពណ៌ ។ ពេលកាន់រេស៊ីស្តង់មួយនៅក្នុងដៃ ត្រូវតែដឹងពីកំលាំងទប់ចរន្តនេះនិងកំលាំងធន់ទ្រាំនឹងកំដៅរបស់រេស៊ីស្តង់ ។
+ កំលាំងទប់ចរន្ត គិតជា អូម ( Ohm ) ។
+ កំលាំងធន់ទ្រាំនឹងកំដៅ គិតជា វ៉ាត់ ( Watt ) ។
រេស៊ីស្តង់ជាគ្រឿងបរិក្ខាដែលនិយមប្រើបំផុត ។ មានប៉ារ៉ាម៉ែត្របីផ្សាភ្ជាប់ទៅនឹងរេស៊ីស្តង់មួយ នោះគឺ : តង់ស្យុង V វាស់នៅលើចុងទាំងសងខាងលើជើងរេស៊ីស្តង់មួយ , អាំងតង់ស៊ីតេ I រត់កាត់តួរេស៊ីស្តង់ និងកំលាំងទប់ចរន្ត ( Ohm ) របស់រេស៊ីស្តង់ ។ ច្បាប់អូមនឹងបង្ហាញអោយឃើញពីទំនាក់ទំនងរវាងប៉ារ៉ាម៉ែត្រទាំងបីនេះ ។ នោះគឺជាច្បាប់គ្រិះសំខាន់មួយសំរាប់មុខវិជ្ជាអេឡិចត្រូនិក ដែលអ្នកណាក៍ត្រូវតែដឹងដែរ ។
និយាយអំពីនិមិត្តសញ្ញាគ្រឿងបរិក្ខានិងបណ្តាគ្រឿងបរិក្ខាគ្រិះ
សញ្ញាណអំពីសៀគ្វីអគ្គីសនី
ក្នុងសៀគ្វីអគ្គីសនីមួយចែកចេញជា បីផ្នែក : ( 1 ) ប្រភពថាមពល , ( 2 ) កុងតាក់អគ្គីសនីបិទបើក , ( 3 ) និងគ្រឿងទទួល ។ចរន្តអគ្គីសនីពិត ចរន្តអគ្គីសនីរូបវិទ្យា
ជាក់ស្តែងសំខាន់ក្នុងគ្រប់បណ្តាប្រភេទសៀគ្វីអគ្គីសនី គឺជាចរន្តរត់របស់បណ្តាគ្រាប់អគ្គីសនីឬជាចរន្តអេឡិចត្រុង ។ សៀគ្វីអគ្គីសនីមួយកំពុងនៅ " រស់ " គឺក្នុងសៀគ្វីកំពុងមានចរន្តរត់នៅក្នុងនោះ ។ សឹងតែនៅក្នុងគ្រប់ប្រភេទសៀគ្វីអគ្គីសនី ចរន្តអគ្គីសនីគឺជាការរត់របស់បណ្តាគ្រាប់អេឡិចត្រុង ដោយសារអេឡិចត្រុងកាន់បន្ទុកអគ្គីសនីអវិជ្ជមាន ម្ល៉ោះហើយពេលរត់ វាត្រូវស្រូបមកប៉ូលវិជ្ជមានរបស់ប្រភពអគ្គីសនី ។
ចរន្តសន្មត
ដោយសារពេលរកឃើញចរន្តអគ្គីសនី គេមិនទាន់ដឹងប្រាកដថាគឺជាអ្វីដែលកំពុងរត់នោះទេ និងក៍ដោយសារឈរលើទស្សន:ប៉ូលវិជ្ជមានរបស់ថ្មមានវ៉ុលខ្ពស់ជាងប៉ូលអវិជ្ជមាន និងប្រៀបធៀបទៅនឹងចរន្តទឹកហូរចុះពីខ្ពស់មកទាប ហេតុនេះហើយគេក៍បានសន្មតថាចរន្តអគ្គីសនីក៍បានធ្វើដំណើរពីទីមានវ៉ុលខ្ពស់មកកាន់វ៉ុលទាបយ៉ាងនោះដែរ ។ ក្រោយមកនេះពេលដឹងថាមានចរន្តអគ្គីសនីរត់ក្នុងសៀគ្វីគឺជាចរន្តអេឡិចត្រុង នោះគេហៅចរន្តអគ្គីសនីរត់ពីប៉ូលវិជ្ជមានមកប៉ូលអវិជ្ជមាន គឺជាចរន្តអគ្គីសនីសន្មត ។ ហៅចរន្តអេឡិចត្រុងថាជាចរន្តពិត ឬចរន្តរូបវិទ្យា ។
1 . រេស៊ីស្តង់
ក្នុងសៀគ្វីអគ្គីសនី រេស៊ីស្តង់គឺជាបំពង់ចំលងគ្រាប់អគ្គីសនី ។
ក្នុងសៀគ្វី រេស៊ីស្តង់គឺជាបំពង់ចំលងអគ្គីសនី គឺវាចំលងចរន្តចូលក្នុងសៀគ្វី ។ ជាមួយនិងរេស៊ីស្តង់រាងជាបំពង់ គេបានសរសេរកំលាំងទប់ចរន្តជាបណ្តារង្វង់ពណ៌ ។ ពេលកាន់រេស៊ីស្តង់មួយនៅក្នុងដៃ ត្រូវតែដឹងពីកំលាំងទប់ចរន្តនេះនិងកំលាំងធន់ទ្រាំនឹងកំដៅរបស់រេស៊ីស្តង់ ។
+ កំលាំងទប់ចរន្ត គិតជា អូម ( Ohm ) ។
+ កំលាំងធន់ទ្រាំនឹងកំដៅ គិតជា វ៉ាត់ ( Watt ) ។
រេស៊ីស្តង់ជាគ្រឿងបរិក្ខាដែលនិយមប្រើបំផុត ។ មានប៉ារ៉ាម៉ែត្របីផ្សាភ្ជាប់ទៅនឹងរេស៊ីស្តង់មួយ នោះគឺ : តង់ស្យុង V វាស់នៅលើចុងទាំងសងខាងលើជើងរេស៊ីស្តង់មួយ , អាំងតង់ស៊ីតេ I រត់កាត់តួរេស៊ីស្តង់ និងកំលាំងទប់ចរន្ត ( Ohm ) របស់រេស៊ីស្តង់ ។ ច្បាប់អូមនឹងបង្ហាញអោយឃើញពីទំនាក់ទំនងរវាងប៉ារ៉ាម៉ែត្រទាំងបីនេះ ។ នោះគឺជាច្បាប់គ្រិះសំខាន់មួយសំរាប់មុខវិជ្ជាអេឡិចត្រូនិក ដែលអ្នកណាក៍ត្រូវតែដឹងដែរ ។
សៀគ្វីអគ្គីសនីមួយច្រើនមានសភាពបីយ៉ាង :
+ សភាពសៀគ្វីកំពុងដំណើរការ ពេលនេះនៅលើបណ្តាផ្លូវសៀគ្វីមានតង់ស្យុង V , នៅលើមែក
សៀគ្វីមានចរន្តរត់ឆ្លងកាត់ I និងបណ្តាគ្រឿងបរិក្ខារងឥទ្ធិពលរបស់អានុភាព W ។
+ សភាពសៀគ្វីកំពុងបិទ ។ ពេលនេះក្នុងសៀគ្វីនៅមានប្រភពអគ្គីសនី ប៉ុន្តែគ្មានចរន្តរត់ ។ សៀគ្វី
នឹងដំណើរការឡើងវិញពេលបិទកុងតាក់អគ្គីសនី ។
+ សភាពសៀគ្វីស្លាប់ ។ សៀគ្វីបានដោះបាតឺរីចេញ ។
នៅក្នុងសៀគ្វីអគ្គីសនីមួយ មានប៉ារ៉ាម៉ែត្រសំខាន់ពីរ ដែលយើងត្រូវតែដឹង នោះគឺ : កំរិតតង់ស្យុង V នៅលើផ្លូវសៀគ្វី និងអាំងតង់ស៊ីតេចរន្តអគ្គីសនី I រត់កាត់បណ្តាគ្រឿងបរិក្ខា ។ ដើម្បីវាស់តង់ស្យុង គេប្រើវ៉ុលម៉ែត្រដាក់ជាខ្នែងទៅលើចំណុចវាស់ពីរដើម្បីដឹងតង់ស្យុង ។ ដោយសារវាស់តង់ស្យុងប្រើវិធីផ្គុំជាខ្នែង ម្ល៉ោះហើយដើម្បីអោយម៉ាស៊ីនវាស់មានឥទ្ធិពលតិចទៅលើសកម្មភាពរបស់សៀគ្វី នោះត្រូវប្រើម៉ាស៊ីនវាស់វ៉ុលមានរេស៊ីស្តង់ក្នុងធំ កាន់តែធំកាន់តែល្អ ។ ពេលវាស់ចរន្តអគ្គីសនី គេប្រើអំពែម៉ែត្រតជាស៊េរីទៅនឹងសៀគ្វី ។ ដោយសារពេលវាស់ចរន្តប្រើវិធីតជាស៊េរី ម្ល៉ោះហើយអោយម៉ាស៊ីនវាស់មានឥទ្ធិពលតិចទៅលើសកម្មភាពរបស់សៀគ្វី នោះត្រូវប្រើអំពែម៉ែត្រមានរេស៊ីស្តង់ក្នុងតូច កាន់តែតូចកាន់តែល្អ ។
នៅក្នុងសៀគ្វីគេអាចប្រើរេស៊ីស្តង់ដើម្បីចរន្តអគ្គីសនីរត់កាត់គ្រឿងទទួល :
វិធីទី 1 : ផ្គុំជាស៊េរី ( ក្នុងរូប ) គេប្រើរេស៊ីស្តង់មួយតស៊េរីដើម្បីកំរិតចរន្ត ធ្វើអោយថយចុះអាំងតង់ស៊ីតេ ចរន្តរត់កាត់ LED ។
វិធីទី 2 : ផ្គុំជាខ្នែង ( ក្នុងរូប ) គេប្រើរេស៊ីស្តង់មួយតជាខ្នែងដើម្បីចែកចរន្ត ធ្វើអោយថយអាំងតង់ស៊ីតេចរន្តអគ្គីសនីរត់កាត់អំពូល ។
អាស្រ័យទៅនឹងវិធីដាក់ផ្លូវម៉ាស ដែលផ្លូវម៉ាសមានកំរិតតង់ស្យុងកំណត់គឺ 0V ។ បើសិនដាក់ផ្លូវម៉ាសនៅចំណុចកណ្តាល នោះយើងនឹងមានប្រភពស៊ីមេទ្រី + 9V និង - 9V ។
ចំពោះអំពូលដូចគ្នាតជាស៊េរី នោះកំរិតតង់ស្យុងនឹងចែកគ្នាស្មើនៅលើអំពូល ។
ក៍អាចប្រើវិធីតរេស៊ីស្តង់តាមគំរូជាស៊េរីឬជាខ្នែង ដើម្បីបង្កើតបានរេស៊ីស្តង់សមមូលមានតំលៃ Ohm តាមចិត្តចង់បាន ។
រូបទី 1 បង្ហាញអោយឃើញរេស៊ីស្តង់ពីរតជាស៊េរី យើងនឹងទទួលបានរេស៊ីស្តង់សមមូល R = R1 + R2 ។ ដូច្នេះពេលអោយរេស៊ីស្តង់ច្រើនផ្គុំតាមគំរូតជាស៊េរី នោះតំលៃរេស៊ីស្តង់សមមូលនឹងស្មើរេស៊ីស្តង់ទាំងអស់បូកចូលគ្នា ។ បើសិនចង់បានរេស៊ីស្តង់មានតំលៃធំ អាចប្រើរេស៊ីស្តង់តូចៗជាច្រើនផ្គុំតាមគំរូជាស៊េរី ។
រូបទី 2 បង្ហាញអោយឃើញរេស៊ីស្តង់ពីរតជាខ្នែង យើងនឹងទទួលបានរេស៊ីស្តង់សមមូល R = R1 X R2 / ( R1 + R2 ) ។ ដូច្នេះ ពេលអោយរេស៊ីស្តង់ច្រើនផ្គុំតាមគំរូតជាខ្នែង នោះចំរាស់របស់រេស៊ីស្តង់សមមូល នឹងស្មើផលបូករបស់បណ្តាចំរាស់បណ្តារេស៊ីស្តង់ខ្នែង ។ បើសិនចង់បានរេស៊ីស្តង់មានតំលៃតូច នោះអាចប្រើរេស៊ីស្តង់ធំច្រើនអោយផ្គុំតាមគំរូជាខ្នែង ។
បណ្តារូបគូរខាងលើនេះ បង្ហាញពីរបៀបតបណ្តាអំពូលប្រឆែះតាមគំរូតជាស៊េរីនិងតជាខ្នែង ។ ពេលតជាស៊េរី នោះចរន្តអគ្គីសនីរត់កាត់អំពូលនឹងមានតំលៃស្មើគ្នា ហើយបើមានដាច់អំពូលណាមួយ នោះមែកទាំងមូលនឹងបាត់ចរន្ត អំពូលផ្សេងឯទៀតនឹងរលត់ ។ ពេលតជាខ្នែង នោះកំរិតតង់ស្យុងនៅលើបណ្តាអំពូលនឹងស្មើគ្នា ហើយបើមានដាច់អំពូលណាមួយ នោះអំពូលផ្សេងទៀតនឹងនៅតែបានផ្តល់ចរន្តនិងនៅតែភ្លឺ ។ ចំពោះការតជាស៊េរី នោះសៀគ្វីនឹងបាត់ចរន្តពេលមានគ្រឿងបរិក្ខាណាមួយបានត្រូវឆ្លង ។
រូបចលនាខាងលើអោយឃើញ : ការតកុងតាក់អគ្គីសនីជាស៊េរី និងជាខ្នែង ។
* នៅគំរូតជាស៊េរី អំពូលនឹងភ្លឺតែនៅពេលណាកុងតាក់ទាំងពីរបានត្រូវភ្ជាប់ ។ អំពូលនឹងរលត់ដោយ
គ្រាន់តែកុងតាក់ណាមួយបានត្រូវចំហរ ។ គេអោយនិយមន័យការផ្គុំរបៀបនេះ គឺជាការផ្គុំ
តាមឡូស៊ិក AND ។
* នៅគំរូផ្គុំជាខ្នែង អំពូលនឹងរលត់តែនៅពេលណាដែលកុងតាក់ទាំងត្រូវបានចំហរតែប៉ុណ្ណោះ ។
ដោយគ្រាន់តែកុងតាក់ណាមួយបានភ្ជាប់ នោះអំពូលទាំងអស់នឹងត្រូវបានភ្លឺ ។ គេហៅថាផ្គុំរបៀបនេះជាការផ្គុំតាមឡូស៊ិក OR ។
ច្បាប់អូមជាច្បាប់មួយយ៉ាងសំខាន់ក្នុងមុខវិជ្ជាអគ្គីសនីនិងអេឡិចត្រូនិក ។
ច្បាប់អូមបង្ហាញអោយឃើញពីទំនាក់ទំនង :
តង់ស្យុង V : គិតជា V
ចរន្តអគ្គីសនី I : គិតជាអំពែ A
រេស៊ីស្តង់ R : គិតជាអូម
ច្បាប់អូមបង្ហាញអំពីទំនាក់ទំនងរវាងទំហំប៉ារ៉ាម៉ែត្របីនៅលើរេស៊ីស្តង់ នោះគឺវ៉ុល V វាស់ឃើញនៅលើចុងទាំងសងខាងរបស់រេស៊ីស្តង់ , អាំងតង់ស៊ីតេចរន្ត I រត់កាត់រេស៊ីស្តង់ និងកំលាំងទប់ចរន្ត Ohm របស់រេស៊ីស្តង់ ។
រូបខាងលើបង្ហាញពីវ៉ារីយ៉ាប , ប៉ូតង់ស្យូម៉ែត្រវិល , ប៉ូតង់ស្យូម៉ែត្រមួលលំអិត ។
* វ៉ារីយ៉ាបគឺជារេស៊ីស្តង់មួយ ដែលតំលៃអូមរបស់វាអាចប្រែប្រួលបាន ។
* ប៉ូតង់ស្យូម៉ែត្រគឺជាកងរេស៊ីស្តង់ធ្យូង ដែលនៅលើនោះមានចំណុចរត់ ។ មិត្តប្រើប៉ូតង់ស្យូម៉ែត្រ ដើម្បី
យកចេញផ្នែកតង់ស្យុងមួយពីតង់ស្យុងដែលបានដាក់ទៅលើជើងទាំងសងខាងរបស់វា ។
* ប៉ូតង់ស្យូម៉ែត្រមួលលំអិតក៍ដូចជាប៉ូតង់ស្យូម៉ែត្រដែរ ប៉ុន្តែវាកំរិតប្រែប្រួលតិចៗ ។
រូបខាងក្រោមនេះគឺជាប្រភេទអំពូលប្រឆែះ ។ អំពូលប្រឆែះក៍គឺជារេស៊ីស្តង់មួយដែរ ពេលមានចរន្តអគ្គីសនីរត់កាត់សរសៃលោហធាតុវានឹងភាយកំដៅឡើង ។ នៅកំដៅខ្ពស់ សរសៃលោហធាតុនេះនឹងបញ្ចេញពន្លឺ ហើយដើម្បីជៀសវាងនឹងការប៉ះទង្គិចជាមួយនឹងបរិយាកាសនៅខាងក្រៅ គេបានដាក់សរសៃប្រឆែះនេះទៅក្នុងបំពង់កែវដែលមានផ្ទុកដោយឧស្ម័នកំរ ។
* ទែម៉ូរេស៊ីទ័រឬទែមីស្ទ័រ គឺជារេស៊ីស្តង់មានតំលៃអូមប្រែប្រួលទៅតាមកំរិតក្តៅ ។
* ផូតូរេស៊ីស្តង់ គឺជារេស៊ីស្តង់មានតំលៃអូមប្រែប្រួលទៅតាមពន្លឺចាំងប៉ះទៅលើវា ។
* អូប៉ាល័រឬហៅថាល័រ ប្រើដើម្បីប្តូរស៊ីញ្ញាល់អគ្គីសនីអោយទៅជារលកសំលេង ។
កុងដង់គីមី គឺជាកុងដង់មានឌីយ៉េឡិចទ្រិចជាស្រទាប់ញ៉ូមយ៉ាងស្តើងមួយ ។ កុងដង់គីមីមានកាប៉ាស៊ីតេធំ មានប៉ូលវិជ្ជមាននិងអវិជ្ជមាន ។ ពេលភ្ជាប់កុងដង់គីមីមានប៉ូលចូលទៅក្នុងសៀគ្វីអគ្គីសនី នោះប៉ែកមានតង់ស្យុងខ្ពស់ត្រូវតទៅនឹងប៉ូលវិជ្ជមាននិងប៉ែកមានតង់ស្យុងទាប ត្រូវតទៅនឹងប៉ូលអវិជ្ជមានរបស់កុងដង់ ។ បើសិនការភ្ជាប់នេះ ខុសនឹងបង្កើតចេញជាចរន្តឆ្លងធំ ហើយចរន្តឆ្លងនេះនឹងធ្វើអោយក្តៅកុងដង់ និងនាំទៅដល់ការផ្ទុះបាន ។ ប្រភេទកុងដង់គីមី Tantalum ជាកុងដង់មានកំរិតប៉ារ៉ាស៊ីតតូច ម្ល៉ោះហើយវាច្រើនត្រូវបានគេទៅធ្វើជាកុងដង់ទំនាក់ទំនង នៅជាន់ដំបូងរបស់សៀគ្វីអាំព្លី ។ ពេលកាន់កុងដង់មួយនៅក្នុងដៃ ចូរគិតទៅដល់ប៉ារ៉ាម៉ែត្រពីរសំខាន់ :
* កំលាំងផ្ទុកអគ្គីសនីរបស់កុងដង់ ។
* កលាំងរងតង់ស្យុងគិតជាវ៉ុល ។ ច្រើនគេសរសេរជាតង់ស្យុងធ្វើការ WV ។
ដោយសារកុងដង់ជាម៉ូលេគុលសំរាប់ផ្ទុកថាមពលអគ្គីសនី ម្ល៉ោះហើយពេលធ្វើការជាមួយវា មានតំណើរការពីរកើតឡើង : ដំណើរការបន្ទុក និង ដំណើរការបន្ទេរ ។ បណ្តាកុងដង់មិនត្រូវបានដុតកំដៅដូចជានៅរេស៊ីស្តង់ទេ ម្ល៉ោះហើយពេលយកដៃទៅស្ទាបលើតួកុងដង់ឃើញមានក្តៅ នោះជាសញ្ញាប្រាប់ថា " មិនធម្មតា " ត្រូវបិទប្រភពភ្លើងនិងត្រួតពិនិត្យសៀគ្វីអគ្គីសនី ។
កុងដង់ធម្មតាច្រើនជាកុងដង់គ្មានប៉ូល ឌីយ៉េឡិចទ្រិចច្រើនធ្វើពីធាតុអ៊ីសូឡង់ : មីកា , ព័រសឺលែន , ប៉ូលីយ៉ែស្ទ័រ ..... ។ ការប៉ាស៊ីតេរបស់កុងដង់នេះច្រើនមានតំលៃមិនធំ ប៉ុន្តែមានកំរិតធន់នឹងតង់ស្យុងខ្ពស់ ។ គេច្រើនប្រើវានៅក្នុងសៀគ្វីដំណើរការនឹងប្រកង់ខ្ពស់ ។
កុងដង់បង្វិលឬហៅថា CV ជាកុងដង់មួលលំអិតដែលកាប៉ាស៊ីតេរបស់វាអាចធ្វើបំរែបំរួលបាន ។ គេច្រើនប្រើកុងដង់វិលនេះនៅក្នុងសៀគ្វីរេសូណង់ ។ យើងបានដឹងថា ពេលណាកុងដង់ផ្គុំជាមួយនិងបូប៊ីន L នឹងបង្កើតបានជាសៀគ្វីរេសូណង់មួយ ដើម្បីបង្កើតចេញស៊ីញ្ញាល់ស៊ីនុស មានប្រេកង់យកតាមតំលៃកាប៉ាស៊ីតេ C និងអាំងឌុចតង់ L ។ សៀគ្វីរេសូណង់ LC នៅបានធ្វើជាអន្ទាក់សំរាប់ស្ទាក់ចាប់រលកអគ្គីសនីនៅក្នុងបរិយាកាស ។
ចំពោះបណ្តាកុងដង់ប្រើពណ៌កត់ត្រាជាតំលៃកាប៉ាស៊ីតេ នោះរបៀបអានតំលៃក៍ដូចគ្នានឹងនៅរេស៊ីស្តង់ដែរ ។
រូបគូរបង្ហាញអោយឃើញនិម្មិត្តសញ្ញារបស់កុងដង់ ។ ឯកតារបស់កុងដង់គឺ ផារ៉ាត ( Farad ) ប៉ុន្តែ គេច្រើននិយមហៅថាមីក្រូ ( Miro ) , ណាណូ ( Nano ) , ពីកូ ( Pico ) ។
ដោយសារវាជាឃ្លាំងផ្ទុកអគ្គីសនី ដូចនេះខាងក្រោមនេះជារូបមន្តសំរាប់គណនាបរិមាណអគ្គីសនីនៅក្នុងកុងដង់មួយ ។
ចរន្តអគ្គីសនីគឺជាចលនារត់របស់គ្រាប់អគ្គីសនី ដែលនៅលើគ្រាប់អគ្គីសនីមានកាន់បរិមាណបន្ទុកអគ្គីសនីមួយតាមសមីការ : Q = C x V ។ គេអាចកំណត់បានបរិមាណបន្ទុកអគ្គីសនី Q ផ្ទុកនៅក្នុងកុងដង់ C ដោយវិធីយក C ទៅគុណនឹងតង់ស្យុង V មាននៅលើកុងដង់ ។
ថាមពលអគ្គីសនីផ្ទុកនៅក្នុងកុងដង់ គិតជាស៊ូល វាគឺជាពាក់កណ្តាលនៃតំលៃកាប៉ាស៊ីតេ C និងការ៉េរបស់កំរិតតង់ស្យុងមាននៅក្នុងកុងដង់ ។ កន្សោមនេះបង្ហាញអោយឃើញ កំរិតតង់ស្យុងនៅលើកុងដង់កាន់តែខ្ពស់ អោយដឹងពីកុងដង់កំពុងផ្ទុកបរិមាណថាមពលអគ្គីសនីកាន់តែធំ ។ ដូចនេះជាមួយនឹងកុងដង់គីមីមានតំលៃកាប៉ាស៊ីតេកាន់តែធំ នោះមានកំរិតតង់ស្យុងធ្វើការ WV កាន់តែខ្ពស់ ។ បរិមាណថាមពលអគ្គីសនីផ្ទុកនៅក្នុងបណ្តាកុងដង់នេះនឹងធំណាស់ ហេតុនេះពេលធ្វើការជាមួយនិងកុងដង់ មិត្តគប្បីត្រូវប្រុងប្រយ័ត្ន ឬក៍អាចប្រើរេស៊ីស្តង់តំលៃប៉ុន្មានអូមមានវ៉ាត់ធំមួយ យកមកធ្វើបន្ទេរអគ្គីសនីចេញ ជៀសវាងការឆក់អាចកើតឡើងពេលប៉ះអចេតនាទៅលើវា ។
ពេលមិត្តយកភ្លើង AC មានប្រេកង់ f ទៅភ្ញោចលើកុងដង់មួយ ពេល នោះ កុងដង់ នឹង មាន ឥទ្ធិ ពលទប់ឃាត់ចរន្ត ។ កំលាំងទប់ឃាត់ចរន្តនេះ ហៅថា កាប៉ាស៊ីតង់ ។ ខាងក្រោមនេះ គឺជារូបមន្តគណនាកាប៉ាស៊ីតង់របស់កុងដង់មួយ :
បង្គុំកុងដង់ :
ក៍ដូចជារេស៊ីស្តង់ដែរ មានរបៀបពីរយ៉ាងធ្វើបង្គុំអោយកុងដង់ :
3 . ត្រង់ស្វូនិងសៀគ្វីភ្លើង 5V
ត្រង់ស្វូគឺជាឧបករណ៍អេឡិចត្រូម៉ាញ៉េទិចមួយ ។ វាមានការនិយមប្រើយ៉ាងទូលំទូលាយនៅក្នុងសៀគ្វីអគ្គីសនី ។ ត្រង់ស្វូច្រើនមានមុខងារពីរយ៉ាង :
- ផ្លាស់ប្តូរកំរិតតង់ស្យុងនៅប៉ែករប៊ុំបូប៊ីនបថមអោយចេញនៅរប៊ុំបូប៊ីនប៉ែកមធ្យមនូវតង់ស្យុង
តំរូវអោយគ្រឿងទទួល ។
- មុខងារកាត់ផ្តាច់គ្រឿងបរិក្ខាដែលបានផ្សានៅលើផ្លាកសៀគ្វីប្រើជាមួយភ្លើង AC ។ ដោយ
សារលក្ខណ:កាត់ផ្តាច់នេះ មិត្តអាចយកដៃទៅប៉ះលើផ្លាកសៀគ្វីដោយមិនទទួលរងនូវការឆក់
ឡើយ ។
រូបខាងក្រោមនេះបង្ហាញអោយឃើញពីបណ្តាផ្នែកដែលត្រូវមាននៅក្នុងសៀគ្វីផ្គត់ផ្គង់ភ្លើង DC មួយ ។ តង់ស្យុងចូល 220VAC អោយឆ្លងកាត់ត្រង់ស្វូដើម្បីបន្ថយតង់ស្យុងនិងខ័ណ្ឌចែក ។ បន្ទាប់មក គេប្រើឌីយ៉ូតបួនតំលើងជាស្ពានបំលែងភ្លើងពេញខួប ។ ចរន្តបំលែងចេញមានតំលៃតូចនិងមានរាងរលកនៅឡើយ ដូចនេះមិត្តត្រូវប្រើកុងដង់គីមីមានកាប៉ាស៊ីតេធំធ្វើជាឃ្លាំងផ្ទុកអគ្គីសនី ដែលវាមានឥទ្ធិពលបន្ថយកំរិតរលកចេញ និងចុងក្រោយគឺជា IC ស្ថិរភាពតង់ស្យុង វាកំណត់កំរិតតង់ស្យុងចេញ ។
ក្នុងរូបបង្ហាញអោយឃើញត្រង់ស្វូមួយមានតង់ស្យុងភ្លើងបណ្តាញចូល 220V និងតង់ស្យុងនៅច្រកចេញរប៊ុំមធ្យមគឺ 9V ។ យើងឃើញគ្មានការតជាប់គ្នារវាងប៉ែកបឋមនិងប៉ែកមធ្យមទេ ហើយតង់ស្យុងចេញនៅប៉ែករប៊ុំមធ្យមកើតឡើងដោយសារបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ។ កំរិតតង់ស្យុងសមាមាត្រចំនួនជុំរុំ បើរុំកាន់តែច្រើនជុំនោះកំរិតតង់ស្យុងចេញនឹងកើនឡើង ។
សៀគ្វីប្រើឌីយ៉ូត 4 ផ្គុំតាមគំរូស្ពាន គេប្រើស្ពាននេះដើម្បីបំលែងចរន្តអគ្គីសនីឆ្លាស់អោយទៅជាចរន្តភុលជាប់ ។ នេះគឺជាគំរូបំលែងពេញខួប ម្ល៉ោះហើយតង់ស្យុងទៅផ្តល់អោយគ្រឿងទទួលមានតំលៃធំជាងការផ្គុំតាមគំរូពាក់កណ្តាលខួប ។
ក្នុងរូបបង្ហាញអោយឃើញអំពីគោលការណ៍ដំណើរការរបស់ស្ពានបំលែងភ្លើងប្រើឌីយ៉ូត ៤ : រាល់ផាសនិមួយៗមានឌីយ៉ូតពីរទល់គ្នាចំលងចរន្តអគ្គីសនី អាស្រ័យដូចនេះសៀគ្វីជានិច្ចកាលអោយចេញតង់ស្យុងប្រើតង់ស្យុងចូលឆ្លាស់និងប្តូរត្រឡប់ផាស ។ ពឹងលើសៀគ្វីបំលែងចរន្តពេញខួបនេះ តង់ស្យុងចេញមានតំលៃធំជាងសៀគ្វីបំលែងពាក់កណ្តាលខួប ។
គេប្រើកុងដង់គីមីតំលៃធំធ្វើឃ្លាំងផ្ទុកអគ្គីសនី វានឹងបន្ទុកចរន្តភុលចេញមកពីឌីយ៉ូតទាំងបួន និងដោយសារវាជាម៉ូលេគុលឃ្លាំង នាំអោយកុងដង់នឹងរក្សាអគ្គីសនីទុកនៅក្នុងខ្លួនវាដើម្បីអោយមានអគ្គីសនីជាប្រចាំផ្តល់អោយគ្រឿងទទួល ។ នៅទីនេះកុងដង់គីមីធំមានមុខងារ បីយ៉ាង :
+ សភាពសៀគ្វីកំពុងបិទ ។ ពេលនេះក្នុងសៀគ្វីនៅមានប្រភពអគ្គីសនី ប៉ុន្តែគ្មានចរន្តរត់ ។ សៀគ្វី
នឹងដំណើរការឡើងវិញពេលបិទកុងតាក់អគ្គីសនី ។
+ សភាពសៀគ្វីស្លាប់ ។ សៀគ្វីបានដោះបាតឺរីចេញ ។
នៅក្នុងសៀគ្វីអគ្គីសនីមួយ មានប៉ារ៉ាម៉ែត្រសំខាន់ពីរ ដែលយើងត្រូវតែដឹង នោះគឺ : កំរិតតង់ស្យុង V នៅលើផ្លូវសៀគ្វី និងអាំងតង់ស៊ីតេចរន្តអគ្គីសនី I រត់កាត់បណ្តាគ្រឿងបរិក្ខា ។ ដើម្បីវាស់តង់ស្យុង គេប្រើវ៉ុលម៉ែត្រដាក់ជាខ្នែងទៅលើចំណុចវាស់ពីរដើម្បីដឹងតង់ស្យុង ។ ដោយសារវាស់តង់ស្យុងប្រើវិធីផ្គុំជាខ្នែង ម្ល៉ោះហើយដើម្បីអោយម៉ាស៊ីនវាស់មានឥទ្ធិពលតិចទៅលើសកម្មភាពរបស់សៀគ្វី នោះត្រូវប្រើម៉ាស៊ីនវាស់វ៉ុលមានរេស៊ីស្តង់ក្នុងធំ កាន់តែធំកាន់តែល្អ ។ ពេលវាស់ចរន្តអគ្គីសនី គេប្រើអំពែម៉ែត្រតជាស៊េរីទៅនឹងសៀគ្វី ។ ដោយសារពេលវាស់ចរន្តប្រើវិធីតជាស៊េរី ម្ល៉ោះហើយអោយម៉ាស៊ីនវាស់មានឥទ្ធិពលតិចទៅលើសកម្មភាពរបស់សៀគ្វី នោះត្រូវប្រើអំពែម៉ែត្រមានរេស៊ីស្តង់ក្នុងតូច កាន់តែតូចកាន់តែល្អ ។
នៅក្នុងសៀគ្វីគេអាចប្រើរេស៊ីស្តង់ដើម្បីចរន្តអគ្គីសនីរត់កាត់គ្រឿងទទួល :
វិធីទី 1 : ផ្គុំជាស៊េរី ( ក្នុងរូប ) គេប្រើរេស៊ីស្តង់មួយតស៊េរីដើម្បីកំរិតចរន្ត ធ្វើអោយថយចុះអាំងតង់ស៊ីតេ ចរន្តរត់កាត់ LED ។
វិធីទី 2 : ផ្គុំជាខ្នែង ( ក្នុងរូប ) គេប្រើរេស៊ីស្តង់មួយតជាខ្នែងដើម្បីចែកចរន្ត ធ្វើអោយថយអាំងតង់ស៊ីតេចរន្តអគ្គីសនីរត់កាត់អំពូល ។
អាស្រ័យទៅនឹងវិធីដាក់ផ្លូវម៉ាស ដែលផ្លូវម៉ាសមានកំរិតតង់ស្យុងកំណត់គឺ 0V ។ បើសិនដាក់ផ្លូវម៉ាសនៅចំណុចកណ្តាល នោះយើងនឹងមានប្រភពស៊ីមេទ្រី + 9V និង - 9V ។
ចំពោះអំពូលដូចគ្នាតជាស៊េរី នោះកំរិតតង់ស្យុងនឹងចែកគ្នាស្មើនៅលើអំពូល ។
ក៍អាចប្រើវិធីតរេស៊ីស្តង់តាមគំរូជាស៊េរីឬជាខ្នែង ដើម្បីបង្កើតបានរេស៊ីស្តង់សមមូលមានតំលៃ Ohm តាមចិត្តចង់បាន ។
រូបទី 1 បង្ហាញអោយឃើញរេស៊ីស្តង់ពីរតជាស៊េរី យើងនឹងទទួលបានរេស៊ីស្តង់សមមូល R = R1 + R2 ។ ដូច្នេះពេលអោយរេស៊ីស្តង់ច្រើនផ្គុំតាមគំរូតជាស៊េរី នោះតំលៃរេស៊ីស្តង់សមមូលនឹងស្មើរេស៊ីស្តង់ទាំងអស់បូកចូលគ្នា ។ បើសិនចង់បានរេស៊ីស្តង់មានតំលៃធំ អាចប្រើរេស៊ីស្តង់តូចៗជាច្រើនផ្គុំតាមគំរូជាស៊េរី ។
រូបទី 2 បង្ហាញអោយឃើញរេស៊ីស្តង់ពីរតជាខ្នែង យើងនឹងទទួលបានរេស៊ីស្តង់សមមូល R = R1 X R2 / ( R1 + R2 ) ។ ដូច្នេះ ពេលអោយរេស៊ីស្តង់ច្រើនផ្គុំតាមគំរូតជាខ្នែង នោះចំរាស់របស់រេស៊ីស្តង់សមមូល នឹងស្មើផលបូករបស់បណ្តាចំរាស់បណ្តារេស៊ីស្តង់ខ្នែង ។ បើសិនចង់បានរេស៊ីស្តង់មានតំលៃតូច នោះអាចប្រើរេស៊ីស្តង់ធំច្រើនអោយផ្គុំតាមគំរូជាខ្នែង ។
បណ្តារូបគូរខាងលើនេះ បង្ហាញពីរបៀបតបណ្តាអំពូលប្រឆែះតាមគំរូតជាស៊េរីនិងតជាខ្នែង ។ ពេលតជាស៊េរី នោះចរន្តអគ្គីសនីរត់កាត់អំពូលនឹងមានតំលៃស្មើគ្នា ហើយបើមានដាច់អំពូលណាមួយ នោះមែកទាំងមូលនឹងបាត់ចរន្ត អំពូលផ្សេងឯទៀតនឹងរលត់ ។ ពេលតជាខ្នែង នោះកំរិតតង់ស្យុងនៅលើបណ្តាអំពូលនឹងស្មើគ្នា ហើយបើមានដាច់អំពូលណាមួយ នោះអំពូលផ្សេងទៀតនឹងនៅតែបានផ្តល់ចរន្តនិងនៅតែភ្លឺ ។ ចំពោះការតជាស៊េរី នោះសៀគ្វីនឹងបាត់ចរន្តពេលមានគ្រឿងបរិក្ខាណាមួយបានត្រូវឆ្លង ។
រូបចលនាខាងលើអោយឃើញ : ការតកុងតាក់អគ្គីសនីជាស៊េរី និងជាខ្នែង ។
* នៅគំរូតជាស៊េរី អំពូលនឹងភ្លឺតែនៅពេលណាកុងតាក់ទាំងពីរបានត្រូវភ្ជាប់ ។ អំពូលនឹងរលត់ដោយ
គ្រាន់តែកុងតាក់ណាមួយបានត្រូវចំហរ ។ គេអោយនិយមន័យការផ្គុំរបៀបនេះ គឺជាការផ្គុំ
តាមឡូស៊ិក AND ។
* នៅគំរូផ្គុំជាខ្នែង អំពូលនឹងរលត់តែនៅពេលណាដែលកុងតាក់ទាំងត្រូវបានចំហរតែប៉ុណ្ណោះ ។
ដោយគ្រាន់តែកុងតាក់ណាមួយបានភ្ជាប់ នោះអំពូលទាំងអស់នឹងត្រូវបានភ្លឺ ។ គេហៅថាផ្គុំរបៀបនេះជាការផ្គុំតាមឡូស៊ិក OR ។
ច្បាប់អូមជាច្បាប់មួយយ៉ាងសំខាន់ក្នុងមុខវិជ្ជាអគ្គីសនីនិងអេឡិចត្រូនិក ។
ច្បាប់អូមបង្ហាញអោយឃើញពីទំនាក់ទំនង :
តង់ស្យុង V : គិតជា V
ចរន្តអគ្គីសនី I : គិតជាអំពែ A
រេស៊ីស្តង់ R : គិតជាអូម
ច្បាប់អូមបង្ហាញអំពីទំនាក់ទំនងរវាងទំហំប៉ារ៉ាម៉ែត្របីនៅលើរេស៊ីស្តង់ នោះគឺវ៉ុល V វាស់ឃើញនៅលើចុងទាំងសងខាងរបស់រេស៊ីស្តង់ , អាំងតង់ស៊ីតេចរន្ត I រត់កាត់រេស៊ីស្តង់ និងកំលាំងទប់ចរន្ត Ohm របស់រេស៊ីស្តង់ ។
ត្រកូលរេស៊ីស្តង់
រូបខាងលើបង្ហាញពីវ៉ារីយ៉ាប , ប៉ូតង់ស្យូម៉ែត្រវិល , ប៉ូតង់ស្យូម៉ែត្រមួលលំអិត ។
* វ៉ារីយ៉ាបគឺជារេស៊ីស្តង់មួយ ដែលតំលៃអូមរបស់វាអាចប្រែប្រួលបាន ។
* ប៉ូតង់ស្យូម៉ែត្រគឺជាកងរេស៊ីស្តង់ធ្យូង ដែលនៅលើនោះមានចំណុចរត់ ។ មិត្តប្រើប៉ូតង់ស្យូម៉ែត្រ ដើម្បី
យកចេញផ្នែកតង់ស្យុងមួយពីតង់ស្យុងដែលបានដាក់ទៅលើជើងទាំងសងខាងរបស់វា ។
* ប៉ូតង់ស្យូម៉ែត្រមួលលំអិតក៍ដូចជាប៉ូតង់ស្យូម៉ែត្រដែរ ប៉ុន្តែវាកំរិតប្រែប្រួលតិចៗ ។
រូបខាងក្រោមនេះគឺជាប្រភេទអំពូលប្រឆែះ ។ អំពូលប្រឆែះក៍គឺជារេស៊ីស្តង់មួយដែរ ពេលមានចរន្តអគ្គីសនីរត់កាត់សរសៃលោហធាតុវានឹងភាយកំដៅឡើង ។ នៅកំដៅខ្ពស់ សរសៃលោហធាតុនេះនឹងបញ្ចេញពន្លឺ ហើយដើម្បីជៀសវាងនឹងការប៉ះទង្គិចជាមួយនឹងបរិយាកាសនៅខាងក្រៅ គេបានដាក់សរសៃប្រឆែះនេះទៅក្នុងបំពង់កែវដែលមានផ្ទុកដោយឧស្ម័នកំរ ។
* ទែម៉ូរេស៊ីទ័រឬទែមីស្ទ័រ គឺជារេស៊ីស្តង់មានតំលៃអូមប្រែប្រួលទៅតាមកំរិតក្តៅ ។
* ផូតូរេស៊ីស្តង់ គឺជារេស៊ីស្តង់មានតំលៃអូមប្រែប្រួលទៅតាមពន្លឺចាំងប៉ះទៅលើវា ។
* អូប៉ាល័រឬហៅថាល័រ ប្រើដើម្បីប្តូរស៊ីញ្ញាល់អគ្គីសនីអោយទៅជារលកសំលេង ។
2 . កុងដង់
កុងដង់ គឺជាឃ្លាំងផ្ទុកថាមពលអគ្គីសនីទៅតាមកំរិតតង់ស្យុង ។កុងដង់គីមី គឺជាកុងដង់មានឌីយ៉េឡិចទ្រិចជាស្រទាប់ញ៉ូមយ៉ាងស្តើងមួយ ។ កុងដង់គីមីមានកាប៉ាស៊ីតេធំ មានប៉ូលវិជ្ជមាននិងអវិជ្ជមាន ។ ពេលភ្ជាប់កុងដង់គីមីមានប៉ូលចូលទៅក្នុងសៀគ្វីអគ្គីសនី នោះប៉ែកមានតង់ស្យុងខ្ពស់ត្រូវតទៅនឹងប៉ូលវិជ្ជមាននិងប៉ែកមានតង់ស្យុងទាប ត្រូវតទៅនឹងប៉ូលអវិជ្ជមានរបស់កុងដង់ ។ បើសិនការភ្ជាប់នេះ ខុសនឹងបង្កើតចេញជាចរន្តឆ្លងធំ ហើយចរន្តឆ្លងនេះនឹងធ្វើអោយក្តៅកុងដង់ និងនាំទៅដល់ការផ្ទុះបាន ។ ប្រភេទកុងដង់គីមី Tantalum ជាកុងដង់មានកំរិតប៉ារ៉ាស៊ីតតូច ម្ល៉ោះហើយវាច្រើនត្រូវបានគេទៅធ្វើជាកុងដង់ទំនាក់ទំនង នៅជាន់ដំបូងរបស់សៀគ្វីអាំព្លី ។ ពេលកាន់កុងដង់មួយនៅក្នុងដៃ ចូរគិតទៅដល់ប៉ារ៉ាម៉ែត្រពីរសំខាន់ :