តើធ្វើដូចម្តេចដើម្បីអោយដឹងបានថា នៅក្នុងថ្មមួយដុំមានប៉ុន្មាន CELL ?
ចូរសង្កេតនៅលើសំបកថ្មជានិច្ចកាលអ្នកផលិតតែងតែមានកត់ត្រាអំពីចំនួនវ៉ុល ( គិតជា V ) និងបរិមាណអគ្គីសនី ( គិតជា mAh ឬ Wh ) របស់ថ្ម ។
តំលៃវ៉ុល ពី 10,8V - 11. 1 V និងតំលៃអំពែពី 1800 - 2600 mAh នោះគឺថ្ម 3 Cells
តំលៃវ៉ុល ពី 10,8V - 11. 1 V និងតំលៃអំពែពី 3600 - 5600 mAh នោះគឺថ្ម 6 Cells
តំលៃវ៉ុល ពី 10,8V - 11. 1 V និងតំលៃអំពែពី 5600 - 7800 mAh នោះគឺថ្ម 9 Cells
តំលៃវ៉ុល ពី 10,8V - 11. 1 V និងតំលៃអំពែពី 7800 - 8800 mAh នោះគឺថ្ម 12 Cells
ចំពោះប្រភេទថ្ម : 4 Cells , 8 Cells , 12 Cells
នោះនៅលើសំបកថ្មមានសរសេរ
តំលៃវ៉ុល 14,4V - 14. 8 V និងតំលៃអំពែពី 2000 - 2600 mAh នោះគឺថ្ម 4 Cells នោះនៅលើសំបកថ្មមានសរសេរ
តំលៃវ៉ុល 14,4V - 14. 8 V និងតំលៃអំពែពី 2600 - 5200 mAh នោះគឺថ្ម 8 Cells
តំលៃវ៉ុល 14,4V - 14. 8 V និងតំលៃអំពែពី 6000 - 7800 mAh នោះគឺថ្ម 12 Cells
ក្នុងករណីបរិមាណថ្មបង្ហាញជា Wh នោះដើម្បីប្តូរអោយទៅជា mAh ចូរយកតំលៃ Wh ទៅចែកនឹងតំលៃវ៉ុលរបស់ថ្ម រួចគុណនឹង 1000 ។
ឧទាហរណ៍ : ថ្មមួយមានសរសេរ : 10.8V - 47 Wh
ប្តូរទៅជា mAh :
( 47 Wh / 10.8V ) x 1000 = 4351 mAh
គឺថ្មមាន 6 cells