ចំលើយ : នៅលើទីផ្សារប្រទេសយើងសព្វថ្ងៃនេះ មានការដាក់តាំងលក់ថ្មថ្មីជាច្រើនប្រភេទ
ណាស់ ហើយតំលៃទៀតសោតមិនមែនកំណត់តាមស្តង់ដាមួយណាឡើយ វាអាស្រ័យ
ទៅលើការឯកភាពគ្នារវាងអ្នកលក់និងអ្នកទិញ ។ ថ្មលក់នៅលើទីផ្សារមានតែពីរប្រភេទ ទេ គឺថ្ម OEM ( ហៅថាថ្មចិន ) និងថ្ម Origine ។
ថ្ម OEM មានច្រើនប្រភេទទៀត គឺថ្មតំលើងនៅប្រទេសចិន ( ប្រទេសចិន កុម្មុយនិស្តនិងចិនតៃវ៉ាន់ ) និងតំលើងនៅប្រទេសវៀតណាម ។ អ្នកលក់ភាគច្រើនតែងតែពោលថាថ្មរបស់គេជាថ្ម ផលិតនៅប្រទេសតៃវ៉ាន់ ។ ឯការធានារ៉ាប់រងទៀតសោតក៍មិនមានរយ:ពេលវែងនោះដែរ យ៉ាងយូរ ណាស់ 3 ខែ ( បច្ចុប្បន្ននេះ ) តំលៃប្រមាណពី 24$ ឡើងទៅដល់ 35 $ អាស្រ័យទៅតាម Model ថ្ម ។ ថ្ម Origine មានតំលៃថ្លៃ ចាប់ពី 55$ ដល់ 110$ ហើយការធានាត្រូវតែមានរយ:ពេលមួយឆ្នាំយ៉ាងតិច ។ ថ្មដែលជាប់មកជាមួយម៉ាស៊ីនច្រើនតែជាប្រភេទថ្ម Origine ក៍អាចមានហាងលក់មួយចំនួនមានភាពមិនស្មោះត្រង់ដែរ ដោយបានប្តូរដាក់ថ្ម OEM ( ព្រោះថ្ម OEM នេះផលិតមកមានការបន្លំទាំងរូបរាងនិងម៉ាកផលិតផល ) ។ បើមិត្តសង្ស័យអំពីថ្មចូរទំនាក់ទំនងមកយើងខ្ញុំ ព្រោះយើងខ្ញុំមានឧបករណ៍តេស្តថ្ម ។
អំពីការជួសជុលថ្ម : ការជួសជុលថ្មមានផលប្រយោជន៍ :
- អស់ថវិការតិចជាងទិញថ្មថ្មី ។
- ពេលវេលាប្រើប្រាស់យូរជាងថ្មទិញថ្មី ។
- រក្សាបានសៀគ្វីថ្ម Origine ។ ( ចំពោះថ្ម គឺសៀគ្វីនេះសំខាន់ណាស់ )
- រយ:ពេលធានាយូរជាង ( គឺជាការផ្តល់នូវទំនុកចិត្តមួយសំរាប់អ្នកប្រើប្រាស់ )
- តំលៃស្តង់ដាតាមការកំណត់ ទោះជាថ្ម Model ណាក៍ដោយ គឺ តំលៃគិតតាម ចំនួនគ្រាប់ CELL នៅក្នុងថ្មនិងប្រភេទគ្រាប់ CELL តែប៉ុណ្ណោះ ។
សំណួរ : ខ្ញុំប្រើម៉ាស៊ីន LAPTOP តែងតែដោតប្រើជាមួយនឹងភ្លើង យូរៗប្រើថ្មម្តង តើមានឥទ្ធិពលអ្វី
ទៅលើថ្មដែរឬទេ ?
ចំលើយ : ប្រាកដជាមាន ។ ថ្មក៍ដូចជាអាគុយដែរ កាន់តែប្រើកាន់តែមានអាយុកាលបានវែង ប៉ុន្តែ គួរតែប្រើអោយត្រូវតាមក្បួន នោះកាន់តែប្រសើរ ។ តាមការសង្កេតរបស់ខ្ញុំ អ្នកដែលប្រើ ថ្មច្រើនដង ( បន្ទុកបន្ទេរញឹកញាប់ ) បរិមាណអគ្គីសនីក្នុងថ្មថយចុះយឺត ។ ចំពោះអ្នក ដែល យូរៗប្រើថ្មម្តងម្កាល ច្រើនតែជួបបញ្ហាម៉ាស៊ីនមិនស្គាល់ថ្ម ។ ចូរចាំថា នៅក្នុងថ្ម មាន សៀគ្វីគ្រប់គ្រងបរិមាណថ្ម ។ ថ្មវានឹងបញ្ចេញបរិមាណថ្មទៅតាមការប្រើរបស់យើង ជាហេតុធ្វើអោយម៉ាស៊ីនមិនងាយនឹងជួបបញ្ហាខូចខាត ។ ការប្រើជាមួយនឹងភ្លើង គឺភ្លើងច្រើនតែមិនថេរ ហើយប្រដាប់សាកថ្ម បើប៉ះប្រដាប់សាក Origine មិនសូវជាមានបញ្ហាអ្វីទេ ប៉ុន្តែបើប្រដាប់សាកធ្វើអោយអាចប៉ះពាល់ដល់ម៉ាស៊ីន ជាពិសេសប៉ះពាល់ដល់ថ្មមុនគេ ។
សំណួរ : ហេតុអ្វីក៍គ្រាប់ CELL ផលិតនៅប្រទេសចិន មានតំលៃថោកជាង CELL នៅប្រទេសជប៉ុន ?តើ CELL ទាំងនេះខុសគ្នាយ៉ាងដូចម្តេច ?
ចំលើយ : ខុសគ្នាត្រង់សារធាតុដែលគេយកទៅផលិតជាគ្រាប់ CELL ។ CELL ចិនមានចំនួនបន្ទុក
បន្ទេរមានប្រមាណ 200 ដង ឯ CELL ជប៉ុន មានចំនួនបន្ទុកបន្ទេរមានប្រមាណពី 500
ដងទៅ 1000 ដង ។
សំណួរ : ខ្ញុំបានដឹងថាបណ្តាគ្រាប់ CELL នៅក្នុងថ្មមិនមានការខូចទាំងអស់នោះទេ
តើត្រឹមតែធ្វើការផ្លាស់ប្តូរតែគ្រាប់ CELL ណាដែលខូចចេញតើបានដែរឬទេ ?
ចំលើយ : ការផ្លាស់ប្តូរចេះតែធ្វើទៅបានទាំងអស់ ប៉ុន្តែវាមិនត្រឹមត្រូវទៅតាមទ្រិស្តី ហើយលទ្ធផល ក៍ទទួលបានមិនដូចជាការចង់បានដែរ ។
មានបណ្តាមិត្តជាជាងច្រើនណាស់បានអនុវត្តធ្វើតាមវិធីនេះ ប៉ុន្តែលទ្ធផលទទួលបានគឺ បរាជ័យ ។ ចូរចាំថានៅក្នុងថ្ម LAPTOP មានសៀគ្វីអគ្គីសនីគ្រប់គ្រងទិន្នន័យគ្រាប់
CELL វាអោយថ្មដំណើរការតែទៅតាមបរិមាណគ្រាប់ CELL ណាដែលមានតំលៃទាប
ជាងគេ ហើយគ្រាប់ CELL នៅក្នុងថ្មក្រោយពីបានដំណើរការមួយរយ:ពេលហើយ
បរិមាណថយចុះមិនស្មើគ្នាទេ ឧទាហរណ៍អោយងាយយល់ដូចជាវិទ្យុប្រើថ្មដូច្នេះ
ដែរ បើពេលណាវិទ្យុខ្សោយថ្ម ចូរមិត្តសាកល្បងប្តូរថ្មីតែមួយ CELL សាកមើល តើវា
ទទួលបានលទ្ធផលដូចម្តេចដែរ ? ។ នេះក៍ជាចំលើយនឹងសំណួរខាងលើដែរ ។
សំណួរ : ខ្ញុំមានបញ្ហាម៉ាស៊ីន LAPTOP ដោយ Icon បង្ហាញអំពីថ្មមានចេញសញ្ញាខ្វែងពេលប្រើថ្ម
ប៉ុន្តែថ្មនៅតែប្រើបានរយ:ពេលមួយវែងបង្គួរ ពេលសួរគេ គេឆ្លើយថាថ្មមានបញ្ហាហើយ
តើពិតដូចគេថាឬទេ ?
ចំលើយ : បាតុភូតនេះឧស្សាហ៍កើតមានណាស់ ។ ការពិតការបង្ហាញសញ្ញាខ្វែងនៅលើ Icon ថ្ម
វាអាស្រ័យយើងដាក់កំណត់តំលៃនៅក្នុងមាតិកា Low Battery Level ក្នុង Power Option ។
បើសិនជួបបញ្ហានេះចូរ Setup ឡើងវិញ ដោយចុច Mouse ស្តាំលើរូប Icon ថ្ម យក Power
Option / Change advanced power settings / Battery / Low battery level ដាក់ 10% ។
សំណួរ : ខ្ញុំបានទិញថ្មចិនមួយមកប្រើ ឥឡូវបានខូច តើអាចធ្វើការជួសជុលបានឬទេ ?
ចំលើយ : សៀគ្វីរបស់ថ្មចិនមិនបានធានាពីគុណភាពទេ ដោយសារការផលិតមិនស្តង់ដា នាំអោយ
ការជួសជុលលើថ្មនេះមានជួបការលំបាក ម្យ៉ាងកង្វះ Software ក្នុងការ Reset សៀគ្វីថ្ម ។
រាល់ពេលជួបថ្មចិននេះ ខ្ញុំបានធ្វើការផ្លាស់ប្តូរដោយជំនួសជាសៀគ្វី Origine វិញ ។
សំណួរ : តើធ្វើយ៉ាងណាដើម្បីអោយដឹងបានថា ថ្មមួយប្រើបានរយ:ពេលប៉ុន្មាន ?
ចំលើយ : នៅលើថ្មអ្នកផលិតមានកត់ត្រាបណ្តាប៉ារ៉ាម៉ែត្រ ដូចជា តំលៃវ៉ុល និង បរិមាណថាម
ពល ។ ឧទាហរណ៍ : 11.1V - 4400 mAh ។ ផ្អែកលើ តំលៃនេះ គឺ វ៉ុលចេញពីថ្ម មាន
តំលៃ 11.1 V និងចរន្តអគ្គីសនីដែលថ្មអាចបញ្ចេញផ្តល់អោយ ។ ថ្ម 4400 mAh មានន័យថាថ្មអាចផ្គត់ផ្គង់ចរន្តអគ្គីសនី 2 A ក្នុងរយ:ពេល 2 ម៉ោង ។ រយ:ពេលនេះអាចប្រែប្រួលអាស្រ័យទៅនឹងការស៊ីចរន្តរបស់ម៉ាស៊ីន ។ ដើម្បីអោយដឹងបានថាម៉ាស៊ីនកំពុងស៊ីចរន្តប៉ុន្មាន A នោះចូរ download software : http://www.tomsguide.com/us/download/Battery-Meter,0301-46281.html ហើយ setup ចូលទៅក្នុងម៉ាស៊ីន ។
សំណួរ : តើធ្វើដូចម្តេចដើម្បីអោយដឹងបានថា ថ្មមួយអាចប្រើបានរយ:ពេលប៉ុន្មានម៉ោង ?
ចំលើយ : បើនៅលើថ្មមានកត់ត្រាបរិមាណអគ្គីសនី 4000 mAh គឺមានន័យថា បើម៉ាស៊ីន Laptop ស៊ីចរន្តអគ្គីសនី 1 A នោះ វាអាចដំណើរការបាន 4 ម៉ោង ទើបអស់ភ្លើង ។ ជាទូទៅម៉ាស៊ីន Laptop ពេលដំណើរការត្រូវការចរន្តអគ្គីសនីដំណើរការមិនបានទៀងទាត់ទេ ដែលជួនកាលតិចជាង 1 A ជួនកាលលើស 1A និងក៍អាចឡើងលើស 2A ទៅទៀត ដោយវាអាស្រ័យទៅតាមកម្មវិធីប្រើមានដំណើរការធ្ងន់ឬស្រាល ។