ណែនាំប្រើប្រាស់ LAPTOP អោយត្រូវក្បួន
ពិតណាស់ការប្រើប្រាស់និងថែរក្សាអោយបានត្រឹមត្រូវនឹងជួយកែឆ្នៃបានអំពីល្បឿន ទិន្នផលការងារក៍ដូចជាអាយុកាលរបស់ម៉ាស៊ីនបានកើនឡើង ។
មុនបង្អស់គឺត្រូវការ SETUP កម្មវិធីអោយបានសមស្រប ឧទាហរណ៍ដូចជាអ្នកផលិតបានកំណត់ម៉ាស៊ីនប្រើ Windows XP home តែមិត្តបែរជា SETUP XP Pro SP2 ទៅវិញ មានន័យថាប្រើ Version ខ្ពស់ជាងអោយជំនាន់ម៉ាស៊ីនទាបជាង នោះគឺជាមូលហេតុធ្វើអោយប្រព័ន្ធពត៌មានបង្ហាញនៅលើអេក្រង់ដូចជា រូប អក្សរនឹងឃើញមិនសូវច្បាស់ ដោយសារ Software បញ្ជា driver កាតអេក្រង់ ឬ chipset កាតវីដេអូមិនបានត្រូវតាមស្តង់ដារបស់អ្នកផលិត ។

ដូចនេះ គេត្រូវការប្រើប្រាស់អោយត្រូវ Version របស់ Software ស្របទៅតាមទំរង់របស់ម៉ាស៊ីន ធ្វើអោយប្រព័ន្ធគ្មានទទួលរងនូវកំហុស បើមិនដូច្នោះទេអាចធ្វើអោយម៉ាស៊ីនមិនអាចដំណើរការបាន។
បន្តមកទៀតគឺធ្វើអោយត្រជាក់ដល់ម៉ាស៊ីន ។ នៅលើទីផ្សារមានវត្តមានម៉ាស៊ីន LAPTOP ជំនាន់ថ្មី មានល្បឿនខ្ពស់ រយ:ពេលធ្វើការរបស់ LAPTOP កាន់តែបានយូរពី 5 ដល់ 8 ម៉ោងជាប់គ្នា ។
បន្តមកទៀតគឺធ្វើអោយត្រជាក់ដល់ម៉ាស៊ីន ។ នៅលើទីផ្សារមានវត្តមានម៉ាស៊ីន LAPTOP ជំនាន់ថ្មី មានល្បឿនខ្ពស់ រយ:ពេលធ្វើការរបស់ LAPTOP កាន់តែបានយូរពី 5 ដល់ 8 ម៉ោងជាប់គ្នា ។
ដើម្បីជៀសវាងការរំខានបណ្តាលមកអំពីស៊ីតុណ្ហភាពរបស់ម៉ាស៊ីនបង្កើតឡើង ដូចជាបាតុភូតឆែះផ្ទុះ ។ នៅលើម៉ាស៊ីន ចូរចូលទៅ Bios\Advanced Setting\Device Option, ចុចយកមុខងារ "Fan always on when using AC Power", យក "Always on" ដើម្បីអោយកង្ហារវិលជាប្រចាំ ឬ យក Automatic ដើម្បីអោយកង្ហារវិលពេលម៉ាស៊ីនក្តៅ ។
ក្រៅពីនេះ មិត្តអាចទាញយក Software PC Wizard វាស់ស៊ីតុណ្ហភាព LAPTOP ពីបណ្តា web ដើម្បីងាយតាមដាន ។ ស្តង់ដាស៊ីតុណ្ហភាពគឺពី 30 ដល់ 400C ។
ក្នុងករណីម៉ាស៊ីនគាំង ចូរបិទម៉ាស៊ីនដោយចុចជាប់លើប៊ូតុង POWER ។ បន្ទាប់មក 1 នាទីបើកដំណើរការម៉ាស៊ីនឡើងវិញ ។
ករណីមួយក្នុងចំណោមបណ្តាករណីធ្វើអោយម៉ាស៊ីនគាំង អាចមកអំពីការប៉ះទង្គិចក្នុងពេលធ្វើការចល័ត ដូចនេះពេលធ្វើការចល័តម៉ាស៊ីនត្រូវផ្ទុកម៉ាស៊ីនទៅក្នុងបាឡូឬកាតាបដែលមានការទ្រាប់អោយបានរឹងមាំ ពីព្រោះការធ្វេសប្រហែសអាចនឹងធ្វើអោយខូចដល់ម៉ាស៊ីនជាពិសេស Hard disk ។
ប្រើប្រាស់ថ្មយ៉ាងណាអោយទទួលបានទិន្នផល ? ។ អាស្រ័យទៅតាមសំណូមពររបស់មនុស្សម្នាក់ៗដែលមានវិធីប្រើថ្មអោយបានសមស្រប ចំពោះអ្នកដែលឧស្សាហ៍កាន់ផ្លាស់ប្តូរទីកន្លែងម៉ាស៊ីន ត្រូវតែមានផ្ទុកថ្មនៅក្នុងម៉ាស៊ីន ។
ប៉ុន្តែបើប្រើ LAPTOP ជំនួសអោយម៉ាស៊ីន Desktop ទុកអោយនៅស្ងៀមមួយកន្លែង នោះគប្បីដកថ្មចេញពីម៉ាស៊ីន ពីព្រោះតាមគោលការណ៍ទោះជាពេលដោតភ្លើងចូល ម៉ាស៊ីនប្រើតែភ្លើង AC គឺមិនប្រើថ្មឡើយ ប៉ុន្តែពេលដោតភ្លើងចូលថ្មវានឹងទទួលការសាកភ្លើងចូលមួយរយ:ខ្លីរួចហើយទើបចាប់ដើរជាមួយនឹងភ្លើង ។ ការធ្វើបន្ទុកបន្ទេរយ៉ាងនេះតិចឬច្រើនដងក៍មានឥទ្ធិពលទៅដល់ចំនួនដងសាករបស់ថ្ម នេះមិនទាន់គិតដល់ថ្មដែលនៅក្នុងម៉ាស៊ីនដំណើរការជាប្រចាំនឹងធ្វើអោយក្តៅហើយក៍អាចបន្ថយអាយុកាលរបស់ថ្មដែរ ។
មិត្តក៍កុំគប្បីប្រើថ្មអោយធ្លាក់ចុះក្រោមកំរិត 5% ជាប្រចាំនោះដែរ ។ ប្រើនិងសាកវិញភ្លាម គឺល្អជាជាងទុកថ្មអោយនៅគាំងភ្លើង ។ ថ្ម LAPTOP ប្រើសារធាតុ LI-Ion គ្មានអំពើចងចាំទេ ហេតុនេះគ្មានសភាពខូចថ្មទេ ។
ការធ្វើអោយថយដល់អាយុកាលរបស់ថ្មគឺបណ្តាលមកពីស៊ីតុណ្ហភាព មិនមែនមកអំពីចំនួនដងបន្ទុកបន្ទេរទាំងស្រុងនោះទេ ។ ក្រោយពីធ្វើបន្ទុកថ្មបានប្រមាណ 30 ដង គប្បីបន្ទេរចេញអោយអស់ម្តង ។
ប្រដាប់សាកថ្ម ( Adaptor ) អោយម៉ាស៊ីន LAPTOP គឺសំខាន់ណាស់ គប្បីប្រើអោយត្រូវតាមស្តង់ដាកំណត់របស់អ្នកផលិត ។ ការប្រើតង់ស្យុង ឬចរន្ត ខ្ពស់ឬទាបជាងខ្លាំង សុទ្ធតែមានឥទ្ធិពលគួរអោយកត់សំគាល់ដល់អាយុកាលរបស់ថ្ម ។ កុំទុកថ្មរួមចូលគ្នាជាមួយនិងលោហធាតុ ដាច់ខាតកុំធ្វើអោយធ្លាក់ជ្រុះថ្ម ។
មិត្តអាចអនុវត្តសន្សំសំចៃថ្មដោយបន្ថយកំរិតភ្លឺរបស់អេក្រង់និងបង្កើតរបបបិទអេក្រង់ទាំងស្រុងពេល
សំរាកប្រើមួយរយ: ។ ដើម្បីដំណើរការមុខងារនេះ ចូរចូលទៅ Start\Control Panel\Performance and Mainternance\Power Options\Power Schemes និងអ្វើការកែតំរូវ ។
សំរាកប្រើមួយរយ: ។ ដើម្បីដំណើរការមុខងារនេះ ចូរចូលទៅ Start\Control Panel\Performance and Mainternance\Power Options\Power Schemes និងអ្វើការកែតំរូវ ។
បង្កើតរបបស៊ីថាមពលត្រូវតាមសំណូមពរ ក៍នៅក្នុងមាតិកា Power Option មានរបបគ្រប់គ្រងថាមពលផ្គត់ផ្គង់អោយប្រព័ន្ធពីរ គឺ Max Batterry និង Portable/Laptop ។
បង្កើនបរិមាណ RAM បើសិនជាមានជើងដោត RAM នៅទំនេរ ប្រការនេះនឹងបន្ថយទំងន់ប្រើប្រាស់នៅ Hard disk និងថាមពលថ្ម ។ កុំគប្បីមើល DVD ឬលេង Game ដែលមានទំរង់រូបភាពខ្ពស់ គប្បីប្រើ Adaptor ពេលលេងហ្គេម ។