Wednesday, June 12, 2013

Welcom to Repair Battery Laptop


ក្រោយ​ពី​ការ​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ រួម​ជា​មួយ​នឹង​បទ​ពិសោធន៍​ក្នុង​វិស័យ​អេឡិច​ត្រូនិក​ដ៍​យូរ​ឆ្នាំ​មក និង​ដោយ​ផ្អែក​ទៅ​លើ​ការ​វិវត្តន៍​ដ៍​លឿន​របស់​បច្ចេក​ទេស​ព័ត៌មាន​វិទ្យា ឯ​ការ​រីក​ចំរើន​ខាង​ឧបករណ៍​​អេឡិច ត្រូនិក​ក៍​កាន់​តែ​សំបូរ​បែប​  យើង​ខ្ញុំ​បាន​ខិត​ខំ​ស្រាវ​ជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់​​លើ​ផ្នែក​កុំព្យូទ័រ ជា​ពិសេស ផ្នែក​ថ្ម​របស់​ម៉ាស៊ីន LAPTOP ដោយ​បាន​ធ្វើការ​វិនិយោគ​ទុន​ទៅ​លើ​ការ​ថែ​រក្សា​​​និ​ង​​ការ​ជួស​​ជុល​​កែ​​ឆ្នៃ​​ថ្ម​​ដែល​​បាន​​ផុត​​កំណត់​​ប្រើ​​ប្រាស់​​អោយ​​ត្រឡប់​​មក​​សភាព​​ដើម​​វិញ​​ទទួល​​បាន​​​ជោគ​​ជ័យ​​ទាំង​​ស្រុង និង​​មាន​​ការ​​ធា​​នា​​រ៉ាប់​​រង ។ 
បច្ចុប្បន្ននេះ យើង​ខ្ញុំ​បាន​ធ្វើ​ម្ចាស់​ការ​លើ​បច្ចេក​ទេស​ជួស​ជុល​ថ្ម​នេះ ។ ចូរ​មិត្ត​អ្នក​អាន​តាម​​ដាន​​ជា​​មួយ​​នឹង​​យើង​​ខ្ញុំ ដើម្បី​​ធ្វើការ​​ស្វែង​យល់​អំពី​ថ្ម​ម៉ាស៊ីន​កុំព្យូទ័រ​ LAPTOP :

ទំរង់របស់ថ្ម LAPTOP មួយ



                                      រូបរាងថ្មរបស់ម៉ាស៊ីនកុំព្យូទ័រ LAPTOP មួយ
ពេលវះពុះថ្មមួយ នៅខាងក្នុងគេនឹងទទួលបាន : សំបក គ្រាប់ថ្ម ( Cell ) និងផ្លាកសៀគ្វីគ្រប់គ្រងថ្ម :

គ្រាប់ថ្មផ្ទុកនៅក្នុងថ្មមួយអាចមានចំនួន :  3 Cells , 4 Cells , 6 Cells , 8 Cells , 9 Cells , 12 Cells .