ហេតុអ្វីថ្ម " ស្លាប់ " ?



ថ្មរបស់គ្រប់បណ្តាឧបករណ៍បច្ចុប្បន្នមិនទាន់បានឆ្លើយតបទៅនឹងតំរូវការរបស់អ្នកប្រើប្រាស់ទេ ។ ក្រោយ​ពេល​ប្រើ​ប្រាស់​បាន​មួយរយ:ពេល ថ្មនឹងចុះខ្សោយទៅ ហើយ​មិត្ត​នឹង​ត្រូវ​តែ​ស្វែង​រក​នូវ​ថ្ម​មួយ​ដែល​មាន​បរិមាណ ទំរង់​សម​មូល​ដើម្បី​យក​មក​ផ្លាស់ប្តូរ ។ ដូចនេះហេតុអ្វីបានជាថ្មខូច ? ដើម្បីយល់ពីបញ្ហានេះ មុន​បង្អស់​យើង​ត្រូវ​ការ​ដឹង​អំពី​គោល​​ការណ៍​​ដំណើរ​ការ​របស់វាសិន ។


គោលការណ៍ដំណើរការ  
នៅ​ទីនេះយើងនឹងរំលឹកតែអំពីថ្មសាកប៉ុណ្ណោះ ជា​ពិសេស​គឺ​ប្រភេទ​ថ្ម Lithium-ion ដែល​វា​បាន​ត្រូវ​ប្រើ​យ៉ាង​ទូលំ​ទូលាយ​​សឹង​​តែ​​នៅ​​គ្រប់​​បណ្តា​ឧបករណ៍​អេឡិច​ត្រូ​និក ។ ថ្ម​សាក​កសាង​ឡើង​ផ្អែក​ទៅ​លើ​គោល​ការណ៍​ប្រតិកម្ម​គីមី​សារ​ចុះ​សារ​ឡើង ។ ថ្ម​គឺ​ជា​ការ​ផ្សំ​ផ្គុំ​របស់​អេឡិច​ត្រូតអវិជ្ជមាន ( កាតូតធ្វើពីធាតុ lithium ) និង​អេឡិច​ត្រូត​វិជ្ជមាន ( អាណូត​ធ្វើ​ពី​កាបូន ) ។ ពេល​មិត្ត​ធ្វើការសាកថ្ម នោះ​ប្រភព​អគ្គីសនី​នឹង​រុញ​ច្រាន​បណ្តា​អ៊ីយ៉ុង​ពី​កាតូត​ទៅ​កាន់​អាណូត​ និង​រក្សា​ទុកនៅត្រង់នេះ ។ ដំណាក់​កាល​ប្រើ​ប្រាស់​គឺ​ដើរ​តាមទិសបញ្ច្រាស់មកវិញ គឺ​អ៊ីយ៉ុង​ដើរ​ចេញ​ពី​អាណូត​ត្រឡប់​មក​កាន់កាតូតវិញដើម្បីបង្កើតចេញជាថាមពល ។ ពិត​ណាស់​នេះ​គឺ​ជា​ការពណ៌នា​មួយ​ដើម្បី​អោយ​ងាយ​​យល់ តែឯការពិត​វិញ​ការ​បង្កើត​ចេញជា​ថាម​ពល​គឺ​ជា​ប្រតិកម្ម​គីមី​នៃ​ប្រភេទ​ក្រុម​ខុសៗ​គ្នា​ប្រព្រិត្ត​ក្នុង​ពេល​ព្រម​គ្នា​ ។


​ដូច្នេះ តើហេតុអ្វី Lithium ត្រូវបានគេយកមកប្រើ ? គេបានជ្រើសយក​ប្រភេទ​វត្ថុធាតុ​ជា​ច្រើន​ហើយ​នេះ​ជា​ធាតុ​មួយ​ក្នុង​​ចំណោម​​ធាតុ​​ទាំង​នោះ​ដែល​សម​ស្រប​បំផុត​សំរាប់​ដល់​ការ​បង្កើត​ថ្ម ។ វាស្រាល សង្ខេប ផ្ទុក​ថាម​ពល​បាន​ច្រើន​ក្នុង​​ពេល​ធ្វើការ​សាកម្តងៗ និងអាចសាកបានច្រើនដងមុនពេលខូច ។ ថ្ម Lithium មាន​អាយុ​កាល​ប្រើ​ប្រាស់​វែង ប៉ុន្តែ​តួ​លេខ​នេះ​មាន​ដែនកំណត់របស់វា ។



ហេតុអ្វីថ្មខូច ?
 ថ្មបានចាប់ផ្តើមខូចចាប់តាំងពីនាទីដំបូងដែលវាទើបបានចេញផុតពីរោងចក្រមកម្ល៉េះ ! ។ នេះ​គឺ​ជា​សច្ច:​ភាព​មួយ​ដែល​មិត្ត​ត្រូវ​តែ​ឬដឹង និង​ក៍​គ្មាន​វិធី​ណា​អាច​កែ​ឆ្នៃ​ប្រការ​នោះ​បាន​ដែរ ។ ចូរ​ចង​ចាំ​ថា​សូម្បីតែមិត្តប្រើប្រាស់វាបានតិច គ្រាន់​តែ​សាក​វា​បាន​ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ​ក៍ដោយ ក៍គ្មានវិធីណាជួយសង្គ្រោះថ្ម Lithium Ion នេះបានដែរ ។ បើ​សិន​មិត្ត​ប្រើ​​វា​​ជា​​ប្រចាំ ( ប្រើ​មិន​ប្រយ័ត្ន​ប្រយែង ) នោះ​ថ្ម​នេះ​ក៍មិនអាចរស់បានដល់ 2 ឆ្នាំដែរ ( ថ្មបាត់ថាមពល 1/3 ឡើង​ទៅ​​នឹង​​ត្រូវ​​បាន​​ចាត់​​ទុក​ថា​ជា​ថ្ម​អន់​គុណ​ភាព​ ) ។ គ្មាន​ប្រតិកម្ម​គីមីណាបរិសុទ្ធទេ នោះ​វា​នឹង​បង្កើត​ចេញ​បាតុភូត​បាត់​ថាម​ពល​​ពី​នេះ​នាំចេញផលវិបាកដែលយើងមិនចង់បាន ។


លោក Isidor Buchman ប្រធានក្រុមហ៊ុនឯកទេសអំពីការប្រម៉ើលមើលនិងវិភាគលើថ្ម Cadex បានអោយដឹងថា :​ " បណ្តាប្រតិកម្មគីមី ពេល​បន្ទុក​និង​បន្ទេរ​ថ្ម​នឹង​បញ្ចេញ​សាមាស​ធាតុ ហើយ​គឺ​បរិមាណ​សាមាស​ធាតុ​នេះ​ហើយ​ជា​ភ្នាក់​ងារ​ទប់​ឃាត់​ការ​ធ្វើចលនារបស់បណ្តាហ្វូងអ៊ីយ៉ុង ឆ្លង​កាត់​ទង្វើ​នេះ​នឹង​ធ្វើ​អោយ​ថ្ម​ចុះ​ខ្សោយ​ថាម​ពល​ ជា​ហេតុ​មិន​អាច​ប្រើ​ប្រាស់​បាន​ទៀត " ។ គតា់ក៍បាននិយាយបន្ថែមទៀតថា បណ្តា​សាមាស​ធាតុ​នេះ​លេច​ចេញ​យ៉ាង​ច្រើន​នៅ​លើ​ផ្ទៃ​របស់​បណ្តា​អេឡិចត្រូត ។


ដើម្បី​អោយ​ងាយ​យល់ជាងនេះ នោះយើងនឹងចូលអោយជ្រៅជាងនេះបន្តិច ។ អ្វីដែលលោក Buchman និយាយ​មាន​​ន័យ​​ថា​​បណ្តា​​ការ​​អោយ​​និង​​ទទួល​​អ៊ីយ៉ុង​ជាប់ៗ​គ្នា​របស់​ធាតុ​ lithium នឹងធ្វើអោយទំរង់របស់វាប្តូររូបរាង ពិបាក​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​អោយដល់វេនអ៊ីយ៉ងបន្តទៀត ។ លទ្ធផលបណ្តាកាតូតទោះជាបានធ្វើពីធាតុ lithium ក៍​ដោយ​ វា​នឹង​​​ខ្សោយ​​​បណ្តើរៗ​ពី​ប្រតិកម្ម​គីមី​មិនអាចជៀសផុតបានឡើយ ។ វាក៍ស្រដៀងគ្នានឹងមិត្តយកក្រណាត់ទៅជ្រលក់ទឹករួចពូតហាលចុះឡើង 100 ដង​ឬ​លើស​ពី​នេះ ពិត​ណាស់​វា​នឹង​ឡើង​រឹង​និង​មិន​អាច​ប្រើ​បាន​ទៀត ។


មិនមែនមានតែប៉ុណ្ណោះទេ ការ​ធ្វើ​ប្រតិកម្ម​គីមី​សារ​ចុះ​សារ​ឡើង​នៅ​ក្នុង​ថ្ម​នឹង​បង្កើត​ចេញ​កំណរ​លោហធាតុ​ដែល​មិន​ចង់​​បាន​​នៅ​លើ​កាតូត​និង​មួយផ្នែកណាមួយនៅខាងអាណូតទៀត ។ បណ្តា​ធាតុ​អគ្គីសនី​វិភាគ​ក្នុង​ថ្ម​ច្រើន​មាន​និន្នាការ​បំផ្លាញ​​ក្រោយ​រយ:​ពេល​មួយ​វែង ។ សាមាស​ធាតុ​នេះ​នឹង​រង​អុក​ស៊ីត​កម្ម​នៅ​ឯ​កាតូត​នឹង​បង្កើត​ជា​បន្ទះ​កំណរ​ទប់​ឃាំង​ផ្លូវ​ដើរ​ចលនា​របស់​អ៊ីយ៉ុង នោះគឺជាបាតុភូតមួយដែលគេធ្លាប់ហៅថា ការស៊ីសិក


តាម​លោក Buchman ការបំផ្លាញខាងលើជាផ្នែកសំខាន់មួយរបស់បច្ចេកវិទ្យាកសាងថ្មក្នុងពេលបច្ចប្បន្ន ។ ប៉ុន្តែ​ប្រហែល​គ្រប់​កិច្ច​ការ​មិន​ទាន់​ឈាន​ដល់កំរិតធ្ងន់ធ្ងរទេ ។ អ្នកប្រើមិនចង់ចាយប្រាក់ច្រើនពេកទេ ហេតុ​នេះ​ថ្ម​ត្រូវ​តែ​មាន​​តំលៃ​​ថោក​​ល្មម​​ដែល​មនុស្ស​រាល់​គ្នា​អាច​ទទួលយកបាន ។ ថ្ម​ទាំង​នេះ​ក៍​ត្រូវ​តែ​មាន​លទ្ធភាព​ដំណើរ​ការ​បាន​មួយ​រយ:​​ពេល​​វែង ពីព្រោះ​​គ្មាន​អ្នក​ណា​អាច​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ​មួយ​ឬ​ម៉ាស៊ីន​ទូរ​​ស័ព្ទ​ជា​មួយ​និង​បរិមាណ​ថ្ម​ដែល​ដំណើរ​ការ​បាន​តែ​រយ:ពេល 1 ម៉ោងនោះទេ ។ ប៉ុន្តែជាមួយនិងកំរិតតំលៃថោក មិន​អនុញ្ញាត្តិ​អោយ​អ្នក​ផលិត​បង្កើត​ចេញ​នូវ​ផលិត​ផល​ប្រកប​​ដោយ​ការ​ឆ្នៃ​ប្រឌិត​ច្រើន​បាន​ដែរ ។ អ្នក​ប្រើ​មិន​ចង់​កាន់​តាម​ជាប់​ខ្លួន​នូវ​គ្រាប់​ថ្ម​មួយ​មាន​ទំហំ​ធំ ហើយ​​ថ្ម​ផលិត​នា​បច្ចុប្បន្ន​នេះ​ គឺ​​ជា​ចំលើយ​អោយ​ដល់​កិច្ចការ​ទាំង​នោះ ។

លើស​ពី​នេះ​ទៅទៀត បណ្តាឧបករណ៍អេឡិចត្រូនិកបានរួមសង្ខេបយ៉ាងច្រើន ។ សឹង​តែ​គ្រប់​រូប​យើង​រាល់​គ្នា​សុទ្ធ​តែ​បាន​​ប្តូរ​ទូរ​ស័ព្ទ​ដៃ​ក្រោយ​រយ:ពេលប្រើបាន 2 ឆ្នាំ និងចំពោះមនុស្សជាច្រើនបានប្រើម៉ាស៊ីនកុំព្យូទ័រយួរដៃ ក៍​រហ័ស​នឹង​ហួស​សម័យ​ក្នុង​​ចន្លោះ​​ពេលនោះដែរមែនឬទេ ?  ។ ចូរគិតយ៉ាងនេះ នោះ​មិត្ត​នឹង​មាន​អារម្មណ៍​ស្រួល​ចំពោះ​អ្នក​ផលិត​​ថ្ម : ម៉ាស៊ីន​ចាក់​ស្តាប់​ភ្លេង​របស់​មិត្តនៅតែដំណើរការល្អក្រោយរយ:ពេល 2 ឆ្នាំដំណើរការ ប៉ុន្តែ​មិត្ត​នៅ​តែ​ចង់​ទិញ​​ម៉ាស៊ីន​​មួយ​​ថ្មី​​ទៀត​មែន​ទេ ? ម៉ាស៊ីន Macbook 13 inch ជំនាន់ដំបូងនៅតែដំណើរការបានល្អ ប៉ុន្តែ​ហេតុ​អ្វី​ក៍​យើង​មិន​លក់​វា​ចេញ​ដើម្បីប្តូរទៅទិញម៉ាស៊ីន Macbook Air ថ្មី​ល្អ​ជាង​មុន​ទៀត ? នោះ​គឺ​ជា​មូល​ហេតុ ហេតុ​​អ្វី​​ក៍​​អ្នក​ផលិត​​​មិន​​រំលឹក​​ដល់​​ពី​​អាយុ​​កាល​របស់​ថ្ម​ទោះ​បី​ជា​វា​ថយ​ចុះ​យ៉ាងជាក់លាក់ចំពោះអ្មកប្រើ ។



ថ្ងៃ​អនាគត​របស់​ថ្មសាកនឹងទៅជាយ៉ាងដូចម្តេច​ ?
តាមលោក Buchman ដែនកំណត់និងចំនួនដងសាករបស់ថ្ម lithium ion មួយបានដើរទៅជិតដែនកំណត់របស់វា ប៉ុន្តែ​យើង​នៅ​មាន​ជើង​មេឃ​មួយថ្មី​ដើម្បី​ស្វះ​ស្វែង​រក​អំពី​បច្ចេក​វិទ្យា​ថ្មី​ផ្សេង​ទៀត ។ សឹង​​តែ​​គ្រប់​​បណ្តា​​ការ​​សិក្សា​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ​សុទ្ធ​តែ​ប្រមូល​ផ្តុំ​ទៅ​លើ​តែ​កាតូត ពីព្រោះ​វត្ថុ​ធាតុ​ប្រើ​ដើម្បី​បង្កើត​អាណូត​ស្ទើរ​តែ​មិន​ផ្លាស់​ប្តូរ គឺ​កាបូន​​តាំង​​ពី​មុន​មក​ម្ល៉េះ ។ ទោះជាយ៉ាងនេះក្តីអ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​នៅ​តែ​បាន​បន្ថែម silicon  ចូល​​ទៅ​​អាណូត​សំដៅ​​អោយ​ទទួល​បាន​ដង់​ស៊ី​តេ​រក្សា​ថាមព​ល​ខ្ពស់​ជាង ប៉ុន្តែប្រការនេះមិនបានជួយពន្យាអាយុកាលរបស់ថ្មទេ ។

លើស​​ពី​នេះ​ទៅ​ទៀត ការរីក​ចំរើន​របស់​កង់​អគ្គីសនី កង់កូនកាត់ ( Hybrid ) ក៍​ជា​កម្ម​វត្ថុ​មួយ​អោយ​ដល់​កិច្ច​ការ​ស្រាវ​ជ្រាវ​ថ្ម​ដែរ ។ មិនដូចគ្នានឹងអ្នកផលិតម៉ាស៊ីនកុំព្យូទ័រទេ ក្រុមហ៊ុន​ផលិត​រថយន្ត​មិន​អាច​លក់​ផលិត​ផល​ទៅ​អោយ​​ភ្ញៀវ​នូវ​រថយន្ត​មួយ​ដែល​នឹង​ខូច​នៅ​ក្នុង​រយ:​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នោះ​ទេ គឺ​​ព្រោះ​​ហេតុ​​នេះ​ហើយ​បាន​ជា​គេ​កាន់​តែ​ដាក់​ប្រាក់​ចូល​យ៉ាង​ច្រើន​ថែម​ទៀត​ទៅ​ក្នុង​តំណាក់​កាល​ធ្វើការ​ស្រាវ​ជ្រាវ​ដើម្បី​អោយ​ថ្ម​ក្លាយ​ទៅ​ជា​កាន់​តែ​ខ្លាំង​ក្លាមា​ន​​បរិមាណថាមពលធំជាងនិងជាពិសេសគឺមានរយ:ពេលប្រើប្រាស់យូរជាង ។

ទោះ​បី​ជា​អ្នក​ប្រើ​ប្រាស់​មាន​ទំលាប់​ចូល​ចិត្ត​ផ្លាស់​ប្តូរ ពេលកិច្ចសន្យាកុងត្រាទូរស័ព្ទត្រឡប់មានរយ:ពេលវែង បាត់​បង់​ឬ​​ក៍​​ប្រណាំង​ប្រជែង​អំពី​រូប​រាង​មាន​សភាព​យឺត​យ៉ាវ​អាច​អតិថិជន​នឹង​មិន​ខ្វាយ​ខ្វល់​ស្វែង​រក​ឧបករណ៍ថ្មីទៀតឡើយ ហើយ​​គេ​ត្រូវការនូវផលិតផលមួយមានអាយុកាលប្រើប្រាស់វែង ។

ក្នុងពេលរង់ចាំបណ្តាអ្នកផលិតធ្វើការកែឆ្នៃ នោះយើងនៅតែរស់ជាមួយផលិតផលចាស់ ហេតុនេះហើយមិត្ត ត្រូវ​ការ​ប្រើ​​ប្រាស់​ថ្ម​អោយ​បាន​សម​ស្រប​ ដើម្បី​ទទួល​បានរយ:ពេលប្រើប្រាស់អតិបរមា ។