សំណួរនិងចំលើយ

សំណួរ : តើខ្ញុំគួរទិញថ្មថ្មីដែលមានលក់នៅលើទីផ្សារឬក៍គួរធ្វើការជួសជុលថ្មចាស់ឡើងវិញ ?
ចំលើយ :  នៅលើទីផ្សារប្រទេសយើងសព្វថ្ងៃនេះ មានការដាក់តាំងលក់ថ្មថ្មីជាច្រើនប្រភេទ​
                  ណាស់ ហើយតំលៃទៀតសោតមិនមែនកំណត់តាមស្តង់ដាមួយណាឡើយ វា​អាស្រ័យ​
                  ទៅ​​លើការឯកភាពគ្នារវាងអ្នកលក់និងអ្នកទិញ ។ ថ្ម​លក់​នៅ​លើ​ទី​ផ្សារ​មាន​តែ​ពីរ​ប្រភេទ​                  ទេ​ គឺ​ថ្ម OEM ( ហៅថាថ្មចិន ) និងថ្ម Origine ។
                 ថ្ម OEM មានច្រើនប្រភេទទៀត គឺថ្មតំលើងនៅប្រទេសចិន ( ប្រទេសចិន កុម្មុយនិស្ត​និង​​​​ចិន​តៃវ៉ាន់ ) និងតំលើងនៅប្រទេសវៀតណាម ។                                                                      អ្នកលក់ភាគច្រើនតែងតែពោលថាថ្មរបស់គេជាថ្ម     ផលិតនៅប្រទេសតៃវ៉ាន់ ។ ឯ​ការ​ធានា​រ៉ាប់​រង​ទៀត​សោត​ក៍មិនមានរយ:ពេលវែងនោះដែរ យ៉ាងយូរ  ណាស់ 3 ខែ ( បច្ចុប្បន្ននេះ )  តំលៃប្រមាណពី 24$ ​ឡើងទៅដល់ 35 $ អាស្រ័យទៅតាម Model ថ្ម ។ ថ្ម Origine មានតំលៃថ្លៃ ចាប់ពី 55$ ដល់ 110$ ហើយ​ការធានាត្រូវតែមានរយ:ពេលមួយឆ្នាំយ៉ាងតិច ។ ថ្មដែលជាប់មក​ជាមួយ​ម៉ាស៊ីន​ច្រើន​តែ​ជា​ប្រភេទ​ថ្ម Origine​ ក៍​អាច​មាន​ហាងលក់មួយចំនួនមានភាពមិនស្មោះត្រង់ដែរ ដោយបានប្តូរដាក់ថ្ម OEM ( ព្រោះ​​ថ្ម OEM នេះ​ផលិតមកមានការ​បន្លំទាំងរូបរាងនិងម៉ាកផលិតផល ) ។ បើ​មិត្ត​សង្ស័យ​អំពី​ថ្ម​ចូរ​ទំនាក់​​ទំនង​មក​យើង​ខ្ញុំ ព្រោះយើងខ្ញុំមានឧបករណ៍តេស្តថ្ម
អំពីការជួសជុលថ្ម : ការជួសជុលថ្មមានផលប្រយោជន៍ :
                               - អស់ថវិការតិចជាងទិញថ្មថ្មី ។
                               - ពេលវេលាប្រើប្រាស់យូរជាងថ្មទិញថ្មី ។
                               - រក្សាបានសៀគ្វីថ្ម Origine ។ ( ចំពោះថ្ម គឺសៀគ្វីនេះសំខាន់ណាស់ )
                               - រយ:ពេលធានាយូរជាង ( គឺជាការផ្តល់នូវទំនុកចិត្តមួយសំរាប់អ្នកប្រើប្រាស់ )
                               - តំលៃស្តង់ដាតាមការកំណត់ ទោះជាថ្ម Model ណាក៍ដោយ គឺ តំលៃ​គិត​តាម​                                   ចំនួនគ្រាប់ CELL នៅក្នុងថ្មនិងប្រភេទគ្រាប់ CELL តែប៉ុណ្ណោះ ។

សំណួរ :   ខ្ញុំប្រើម៉ាស៊ីន LAPTOP តែងតែដោតប្រើជាមួយនឹងភ្លើង យូរៗប្រើថ្មម្តង តើ​មាន​ឥទ្ធិពល​អ្វី​  
                 ទៅ​​លើថ្មដែរឬទេ ?
ចំលើយ : ប្រាកដជាមាន ។ ថ្មក៍ដូចជាអាគុយដែរ កាន់តែប្រើកាន់តែមានអាយុកាលបានវែង ប៉ុន្តែ​              គួរតែប្រើអោយត្រូវតាមក្បួន នោះកាន់តែប្រសើរ ។ តាមការសង្កេតរបស់ខ្ញុំ អ្នក​ដែល​ប្រើ​                 ថ្ម​ច្រើនដង ( បន្ទុកបន្ទេរញឹកញាប់ ) បរិមាណអគ្គីសនីក្នុងថ្មថយចុះយឺត ។ ចំពោះ​អ្នក​   ​​  ​​​​​​​​                ដែល​ យូរៗ​ប្រើថ្មម្តងម្កាល ច្រើនតែជួបបញ្ហាម៉ាស៊ីនមិនស្គាល់ថ្ម ។ ចូរចាំថា នៅក្នុងថ្ម មាន​       សៀគ្វី​​គ្រប់គ្រងបរិមាណថ្ម ។ ថ្មវានឹងបញ្ចេញបរិមាណថ្មទៅតាមការប្រើរបស់យើង ជា​ហេតុ​ធ្វើអោយម៉ាស៊ីនមិនងាយនឹងជួបបញ្ហាខូចខាត ការប្រើជាមួយនឹងភ្លើង គឺ​ភ្លើង​ច្រើន​តែមិនថេរ ហើយប្រដាប់សាកថ្ម បើប៉ះប្រដាប់សាក Origine មិនសូវជាមានបញ្ហាអ្វី​ទេ​ ប៉ុន្តែ​បើប្រដាប់​សាក​ធ្វើ​អោយ​អាចប៉ះពាល់ដល់ម៉ាស៊ីន ជាពិសេសប៉ះពាល់ដល់ថ្មមុន​គេ ។
សំណួរ : ហេតុអ្វីក៍គ្រាប់ CELL ផលិតនៅប្រទេសចិន មានតំលៃថោកជាង CELL នៅប្រទេសជប៉ុន ?
                តើ CELL ទាំងនេះខុសគ្នាយ៉ាងដូចម្តេច ?
ចំលើយ : ខុសគ្នាត្រង់សារធាតុដែលគេយកទៅផលិតជាគ្រាប់ CELL ។ CELL ចិន​មាន​ចំនួន​បន្ទុក​
​​​                  បន្ទេរមានប្រមាណ 200 ដង ឯ CELL ជប៉ុន មានចំនួនបន្ទុកបន្ទេរមានប្រមាណពី 500
                  ដងទៅ 1000 ដង ។

សំណួរ :     ខ្ញុំបានដឹងថាបណ្តាគ្រាប់ CELL នៅក្នុងថ្មមិនមានការខូចទាំងអស់នោះទេ
                    តើត្រឹមតែធ្វើការផ្លាស់ប្តូរតែគ្រាប់ CELL ណាដែលខូចចេញតើបានដែរឬទេ ?
ចំលើយ : ការផ្លាស់ប្តូរចេះតែធ្វើទៅបានទាំងអស់ ប៉ុន្តែវាមិនត្រឹមត្រូវទៅតាមទ្រិស្តី ហើយ​លទ្ធ​ផល​                  ក៍​ទទួលបានមិនដូចជាការចង់បានដែរ ។         
                  មានបណ្តាមិត្តជាជាងច្រើនណាស់បានអនុវត្តធ្វើតាមវិធីនេះ ប៉ុន្តែ​លទ្ធផល​ទទួល​បាន​គឺ​                  បរាជ័យ ។ ចូរចាំថានៅក្នុងថ្ម LAPTOP មានសៀគ្វីអគ្គីសនីគ្រប់គ្រងទិន្នន័យគ្រាប់
                  CELL វា​អោយថ្មដំណើរការតែទៅតាមបរិមាណគ្រាប់ CELL ណាដែល​មាន​តំលៃ​ទាប​
                  ជាង​គេ ហើយ​គ្រាប់ CELL នៅក្នុងថ្មក្រោយពីបានដំណើរការមួយរយ:ពេលហើយ
                  បរិមាណ​ថយចុះមិនស្មើគ្នាទេ   ឧទាហរណ៍អោយងាយយល់ដូចជាវិទ្យុប្រើថ្មដូច្នេះ​
                  ដែរ  បើ​ពេលណាវិទ្យុខ្សោយថ្ម ចូរមិត្តសាកល្បងប្តូរថ្មីតែមួយ CELL សាកមើល តើ​វា​
                  ទទួល​បានលទ្ធផលដូចម្តេចដែរ ? ។ នេះក៍ជាចំលើយនឹងសំណួរខាងលើដែរ ។

សំណួរ :  ខ្ញុំមានបញ្ហាម៉ាស៊ីន LAPTOP ដោយ Icon បង្ហាញអំពីថ្មមានចេញសញ្ញាខ្វែងពេលប្រើថ្ម   
                 ប៉ុន្តែថ្មនៅតែប្រើបានរយ:ពេលមួយវែងបង្គួរ ពេលសួរគេ គេឆ្លើយថាថ្មមានបញ្ហាហើយ 
                 តើពិតដូចគេថាឬទេ ?
ចំលើយ : បាតុភូតនេះឧស្សាហ៍កើតមានណាស់ ។ ការពិតការបង្ហាញសញ្ញាខ្វែងនៅលើ Icon ថ្ម
                  វាអាស្រ័យយើងដាក់កំណត់តំលៃនៅក្នុងមាតិកា Low Battery Level ក្នុង Power Option ។
                  បើសិនជួបបញ្ហានេះចូរ Setup ឡើងវិញ ដោយចុច Mouse ស្តាំលើរូប Icon ថ្ម យក Power
                  Option / Change advanced power settings / Battery / Low battery level ដាក់ 10% ។

សំណួរ :   ខ្ញុំបានទិញថ្មចិនមួយមកប្រើ ឥឡូវបានខូច តើអាចធ្វើការជួសជុលបានឬទេ ?
ចំលើយ :  សៀគ្វីរបស់ថ្មចិនមិនបានធានាពីគុណភាពទេ ដោយសារការផលិតមិនស្តង់ដា នាំ​អោយ​
                  ការ​ជួសជុលលើថ្មនេះមានជួបការលំបាក  ម្យ៉ាងកង្វះ Software ក្នុងការ Reset សៀគ្វីថ្ម ។
                  រាល់​ពេលជួបថ្មចិននេះ ខ្ញុំបានធ្វើការផ្លាស់ប្តូរដោយជំនួសជាសៀគ្វី Origine វិញ ។

សំណួរ : តើធ្វើយ៉ាងណាដើម្បីអោយដឹងបានថា​ ថ្មមួយប្រើបានរយ:ពេលប៉ុន្មាន ?
ចំលើយ : នៅលើថ្មអ្នកផលិតមានកត់ត្រាបណ្តាប៉ារ៉ាម៉ែត្រ ដូចជា តំលៃវ៉ុល និង បរិមាណ​ថាម
                ​ពល   ។​ ​ ឧ​ទា​ហរណ៍ :  11.1V  - 4400 mAh ។ ផ្អែក​លើ ​តំលៃ​នេះ គឺ វ៉ុល​ចេញ​ពី​ថ្ម មាន​
                តំលៃ​ 11.1 V និងចរន្តអគ្គីសនីដែលថ្មអាចបញ្ចេញផ្តល់អោយ ។ ថ្ម 4400 mAh មានន័យ​ថា​​​ថ្មអាចផ្គត់ផ្គង់ចរន្តអគ្គីសនី 2 A ក្នុងរយ:ពេល 2 ម៉ោង ។ រយ:ពេលនេះអាចប្រែប្រួលអាស្រ័យទៅនឹង​ការ​ស៊ីចរន្ត​របស់ម៉ាស៊ីន ។ ដើម្បីអោយដឹងបានថាម៉ាស៊ីនកំពុងស៊ីចរន្តប៉ុន្មាន A នោះចូរ​ download software : http://www.tomsguide.com/us/download/Battery-Meter,0301-46281.html ហើយ setup ចូល​ទៅ​ក្នុង​ម៉ាស៊ីន ។

សំណួរ : តើធ្វើដូចម្តេចដើម្បីអោយដឹងបានថា ថ្មមួយអាចប្រើបានរយ:ពេលប៉ុន្មានម៉ោង ? 
ចំលើយ :​ បើនៅលើថ្មមានកត់ត្រាបរិមាណអគ្គីសនី 4000 mAh គឺមានន័យថា បើម៉ាស៊ីន Laptop ស៊ីចរន្តអគ្គីសនី 1 A នោះ វាអាចដំណើរការបាន 4 ម៉ោង ទើបអស់ភ្លើង ។ ជាទូទៅម៉ាស៊ីន Laptop ពេលដំណើរការត្រូវការចរន្តអគ្គីសនីដំណើរការមិនបានទៀងទាត់ទេ ដែលជួនកាលតិចជាង 1 A ជួនកាលលើស 1A និងក៍អាចឡើងលើស 2A ទៅទៀត ដោយវាអាស្រ័យទៅតាមកម្មវិធីប្រើមាន​ដំណើរ​ការធ្ងន់ឬស្រាល ។