ប្រើ LAPTOP អោយត្រូវក្បួន

ណែនាំប្រើប្រាស់ LAPTOP អោយត្រូវក្បួន

ពិតណាស់ការប្រើប្រាស់និងថែរក្សាអោយបានត្រឹមត្រូវនឹងជួយកែឆ្នៃបានអំពីល្បឿន ទិន្នផលការ​ងារ​​​​ក៍​ដូច​ជា​អាយុ​កាលរបស់ម៉ាស៊ីនបានកើនឡើង ។
មុន​បង្អស់គឺត្រូវការ SETUP កម្មវិធីអោយបានសមស្រប ឧទាហរណ៍​ដូច​ជា​អ្នក​ផលិត​បាន​កំណត់​ម៉ាស៊ីន​​ប្រើ Windows XP home តែមិត្តបែរជា SETUP XP Pro SP2 ទៅវិញ មានន័យថាប្រើ Version ខ្ពស់​ជាង​អោយជំនាន់ម៉ាស៊ីនទាបជាង នោះ​គឺ​ជា​មូល​ហេតុ​ធ្វើ​អោយ​ប្រព័ន្ធ​ពត៌មាន​បង្ហាញ​នៅ​លើ​អេ​ក្រង់​ដូច​ជា រូប អក្សរនឹងឃើញមិនសូវច្បាស់ ដោយសារ Software បញ្ជា driver កាតអេក្រង់ ឬ  chipset ​កាត​វីដេអូ​មិន​បាន​ត្រូវតាមស្តង់ដារបស់អ្នកផលិត ។
ដូចនេះ គេត្រូវការប្រើប្រាស់អោយត្រូវ Version របស់ Software ស្របទៅតាមទំរង់របស់ម៉ាស៊ីន ធ្វើ​អោយ​ប្រព័ន្ធ​គ្មាន​ទទួលរងនូវកំហុស បើ​មិន​ដូច្នោះ​ទេ​អាច​ធ្វើ​អោយ​ម៉ាស៊ីន​មិន​អាច​ដំណើរ​ការ​បាន​។​
បន្តមកទៀតគឺធ្វើអោយត្រជាក់ដល់ម៉ាស៊ីន ។ នៅលើទីផ្សារមានវត្តមានម៉ាស៊ីន LAPTOP ជំនាន់ថ្មី មាន​ល្បឿន​ខ្ពស់ រយ:ពេលធ្វើការរបស់ LAPTOP កាន់តែបានយូរពី 5 ដល់ 8 ម៉ោងជាប់គ្នា
ដើម្បី​ជៀស​វាង​ការ​រំខាន​បណ្តាលមកអំពីស៊ីតុណ្ហភាពរបស់ម៉ាស៊ីនបង្កើតឡើង ដូច​ជា​បាតុ​ភូត​ឆែះ​ផ្ទុះ​ ។ នៅលើម៉ាស៊ីន ចូរចូលទៅ Bios\Advanced Setting\Device Option, ចុចយកមុខងារ "Fan always on when using AC Power", យក "Always on" ដើម្បីអោយកង្ហារវិលជាប្រចាំ ឬ យក Automatic ដើម្បី​អោយ​កង្ហារ​វិល​ពេល​ម៉ាស៊ីនក្តៅ ។
ក្រៅពីនេះ មិត្តអាចទាញយក Software PC Wizard វាស់ស៊ីតុណ្ហភាព LAPTOP ពីបណ្តា  web ដើម្បី​ងាយ​តាម​ដាន ។ ស្តង់ដាស៊ីតុណ្ហភាពគឺពី 30 ដល់ 400C
ក្នុងករណីម៉ាស៊ីនគាំង ចូរបិទម៉ាស៊ីនដោយចុចជាប់លើប៊ូតុង POWER បន្ទាប់មក 1 នាទី​បើក​ដំណើរ​ការ​ម៉ាស៊ីន​ឡើងវិញ
ករណីមួយក្នុងចំណោមបណ្តាករណីធ្វើអោយម៉ាស៊ីនគាំង អាច​មក​អំពី​ការ​ប៉ះ​ទង្គិច​ក្នុង​ពេល​ធ្វើការ​ចល័ត ដូច​នេះ​ពេល​ធ្វើការ​ចល័ត​ម៉ាស៊ីន​ត្រូវ​ផ្ទុក​ម៉ាស៊ីន​ទៅ​ក្នុង​បាឡូ​ឬ​កាតាប​ដែល​មាន​ការ​ទ្រាប់​អោយ​បាន​រឹង​មាំ ពីព្រោះការធ្វេសប្រហែសអាចនឹងធ្វើអោយខូចដល់ម៉ាស៊ីនជាពិសេស Hard disk
ប្រើ​ប្រាស់​ថ្ម​យ៉ាងណាអោយទទួលបានទិន្នផល ? ។ អាស្រ័យ​ទៅ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់​ៗ​ដែល​មាន​វិធី​ប្រើ​ថ្ម​អោយ​បានសមស្រប ចំពោះអ្នកដែលឧស្សាហ៍កាន់ផ្លាស់ប្តូរទីកន្លែងម៉ាស៊ីន ត្រូវ​តែ​មាន​ផ្ទុក​ថ្ម​នៅ​ក្នុងម៉ាស៊ីន ។
ប៉ុន្តែបើប្រើ LAPTOP ជំនួសអោយម៉ាស៊ីន Desktop ទុកអោយនៅស្ងៀមមួយកន្លែង នោះ​គប្បី​ដក​ថ្ម​ចេញ​ពី​ម៉ាស៊ីន ពីព្រោះតាមគោលការណ៍ទោះជាពេលដោតភ្លើងចូល ម៉ាស៊ីនប្រើតែភ្លើង AC គឺ​មិន​ប្រើ​ថ្ម​ឡើយ ប៉ុន្តែ​ពេល​ដោត​ភ្លើង​ចូល​ថ្ម​វា​នឹង​ទទួល​ការ​សាក​ភ្លើង​ចូល​មួយ​រយ:​ខ្លី​រួច​ហើយ​ទើប​ចាប់​ដើរ​ជា​មួយ​នឹងភ្លើង ។ ការ​ធ្វើ​បន្ទុក​បន្ទេរ​យ៉ាង​នេះ​តិច​ឬ​ច្រើន​ដង​ក៍​មាន​ឥទ្ធិពល​ទៅ​ដល់​ចំនួន​ដង​សាក​របស់​ថ្ម នេះមិនទាន់គិតដល់ថ្មដែល​នៅក្នុងម៉ាស៊ីនដំណើរការជាប្រចាំ​នឹងធ្វើអោយ​ក្តៅ​ហើយ​ក៍​អាច​បន្ថយ​អាយុ​កាល​របស់ថ្មដែរ ។
មិត្តក៍កុំគប្បីប្រើថ្មអោយធ្លាក់ចុះក្រោមកំរិត 5% ជាប្រចាំនោះដែរ ប្រើនិងសាកវិញភ្លាម គឺ​ល្អ​ជា​ជាង​ទុក​ថ្ម​អោយ​នៅ​គាំង​ភ្លើង ថ្ម LAPTOP ប្រើសារធាតុ LI-Ion គ្មានអំពើចងចាំទេ ហេតុ​នេះ​គ្មាន​សភាព​ខូច​ថ្ម​ទេ ។
ការធ្វើអោយថយដល់អាយុកាលរបស់ថ្មគឺបណ្តាលមកពីស៊ីតុណ្ហភាព មិនមែន​មក​អំពី​ចំនួន​ដង​បន្ទុក​​បន្ទេរ​ទាំងស្រុង​នោះ​ទេ ។ ក្រោយពីធ្វើបន្ទុកថ្មបានប្រមាណ 30 ដង គប្បី​បន្ទេរ​ចេញ​អោយ​អស់​ម្តង​
ប្រដាប់សាកថ្ម ( Adaptor ) អោយម៉ាស៊ីន LAPTOP គឺសំខាន់ណាស់ គប្បី​ប្រើ​អោយ​ត្រូវ​តាម​ស្តង់​ដា​កំណត់​របស់អ្នកផលិត ការប្រើតង់ស្យុង ឬចរន្ត ខ្ពស់ឬទាបជាងខ្លាំង សុទ្ធ​តែ​មាន​ឥទ្ធិពល​គួរ​អោយ​កត់​សំគាល់ដល់អាយុកាលរបស់ថ្ម ។ កុំទុកថ្មរួមចូលគ្នាជាមួយនិងលោហធាតុ  ដាច់​ខាត​កុំ​ធ្វើ​អោយ​ធ្លាក់​ជ្រុះថ្ម ។
មិត្តអាចអនុវត្តសន្សំសំចៃថ្មដោយបន្ថយកំរិតភ្លឺរបស់អេក្រង់និងបង្កើតរបបបិទអេក្រង់ទាំងស្រុងពេល
សំរាក​ប្រើ​មួយរយ: ។​ ដើម្បី​ដំណើរការមុខងារនេះ ចូរចូលទៅ Start\Control Panel\Performance and Mainternance\Power Options\Power Schemes និងអ្វើការកែតំរូវ ។
បង្កើតរបបស៊ីថាមពលត្រូវតាមសំណូមពរ ក៍នៅក្នុងមាតិកា Power Option មាន​របប​គ្រប់​គ្រង​ថាម​ពល​ផ្គត់​ផ្គង់​អោយ​ប្រព័ន្ធពីរ គឺ  Max Batterry និង Portable/Laptop
បង្កើនបរិមាណ  RAM បើសិនជាមានជើងដោត RAM នៅទំនេរ ប្រការនេះ​នឹង​បន្ថយ​ទំងន់​ប្រើ​ប្រាស់​នៅ Hard disk  និង​ថាមពលថ្ម កុំគប្បីមើល DVD ឬលេង Game ដែលមានទំរង់រូបភាពខ្ពស់ គប្បី​ប្រើ​ Adaptor ពេលលេងហ្គេម