គ្រាប់ CELL


តើធ្វើដូចម្តេចដើម្បីអោយដឹងបានថា នៅក្នុងថ្មមួយដុំមានប៉ុន្មាន CELL  ?
ចូរសង្កេតនៅលើសំបកថ្មជានិច្ចកាលអ្នកផលិត​តែង​តែ​មាន​កត់​ត្រា​អំពី​ចំនួន​វ៉ុល ​( គិត​ជា ​V ​) និង​បរិមាណ​អគ្គីសនី ( គិត​ជា mAh ឬ Wh ) របស់​ថ្ម ។

បើនៅលើសំបកថ្មមានសរសេរ
​         តំលៃវ៉ុល  ពី  10,8V  -  11. 1 V    និងតំលៃអំពែពី  1800  -  2600 mAh  នោះគឺថ្ម  3 Cells       
         តំលៃវ៉ុល  ពី  10,8V  -  11. 1 V    និងតំលៃអំពែពី  3600  -  5600 mAh  នោះគឺថ្ម  6 Cells  
         តំលៃវ៉ុល  ពី  10,8V  -  11. 1 V    និងតំលៃអំពែពី  5600  -  7800 mAh  នោះគឺថ្ម  9 Cells  
         តំលៃវ៉ុល  ពី  10,8V  -  11. 1 V   និងតំលៃអំពែពី  7800  -  8800 mAh  នោះគឺថ្ម  12 Cells



ចំពោះប្រភេទថ្ម :​ 4 Cells , 8 Cells , 12 Cells  
នោះនៅលើសំបកថ្មមានសរសេរ
        តំលៃវ៉ុល  14,4V  -  14. 8 V    និងតំលៃអំពែពី  2000  -  2600 mAh  នោះគឺថ្ម  4 Cells 
        តំលៃវ៉ុល  14,4V  -  14. 8 V    និងតំលៃអំពែពី  2600  -  5200 mAh  នោះគឺថ្ម  8 Cells 
        តំលៃវ៉ុល  14,4V  -  14. 8 V    និងតំលៃអំពែពី  6000  -  7800 mAh  នោះគឺថ្ម  12 Cells 

ក្នុងករណីបរិមាណថ្មបង្ហាញជា  Wh នោះដើម្បីប្តូរអោយទៅជា mAh ចូរយក​តំលៃ ​Wh ទៅ​ចែក​នឹង​តំលៃ​វ៉ុល​របស់​ថ្ម   រួច​គុណ​នឹង​ 1000

ឧទាហរណ៍ :   ថ្មមួយមានសរសេរ :    10.8V  - 47 Wh

                           ប្តូរទៅជា  mAh   :  
                                                  ( 47 Wh / 10.8V ) x 1000 = 4351 mAh 
                      គឺថ្មមាន   6  cells