គួរយល់ដឹង

ប្រការទាំងប៉ុន្មានដែលនឹងលើកឡើងខាងក្រោមនេះ អាច​ជា​ជំនួយ​មួយ​សំរាប់​អ្នក​ប្រើ​ប្រាស់​ម៉ាស៊ីន​អេឡិច​ត្រូ​និក​និយាយរួម និងនិយាយដោយឡែកម៉ាស៊ីនកុំព្យូទ័រ LAPTOP ។
បណ្តាប្រការអាចធ្វើអោយខូចខាត :
+ ការចល័តឧបករណ៍ :
            - ចល័តម៉ាស៊ីនជៀសវាងលើការប៉ះទង្គិច ។
            - ដាក់ម៉ាស៊ីននៅក្នុងកាតាបដែលមានទ្រនាប់ការពារការប៉ះទង្គិច ។
            - កុំដាក់វត្ថុធ្ងន់សង្កត់ពីលើ ។ 
           - ការបិតសំបកការពារ ត្រូវរក្សាទុកនូវប្រហោងដែលអាចធ្វើអោយខ្យល់ចេញចូលបានស្រួល ។
+ ការប្រើប្រាស់ជាមួយនឹងភ្លើងអគ្គីសនី :
           - ដោតខ្សែ Adaptor ចូលម៉ាស៊ីនជាមុនសិន សឹមដោតឌុយ Adaptor ចូលទៅភ្លើងបណ្តាញ ។
           - ពេលឈប់ប្រើដកឌុយ Adaptor មុន រួចដកឌុយ Adaptor ចេញពីភ្លើងបណ្តាញ ។
  ​        - ដកឌុយប្រដាប់សាកចេញពីភ្លើងអគ្គីសនីបណ្តាញ បើ​សិន​ជា​គិត​ថា​​នឹង​​មិន​​ប្រើ​ប្រាស់​​ម៉ាស៊ីន
              ( ទុក​​ម៉ាស៊ីន​ចោល​ទំនេរ ) ក្នុងអំឡុងពេលលើសពី ១០ ម៉ោង ។
           - ថ្មរក្សាទុកក្នុងម៉ាស៊ីនចោលយូរ ត្រូវមានបរិមាណភ្លើងលើ 50% ។
         - គួរធ្វើបន្ទុកបន្ទេរថ្មអោយបាន 2 ដងយ៉ាងតិចដែរក្នុងមួយសប្តាហ៍ ដើម្បី​អោយ​អាយុ​កាល​របស់​​ថ្ម​​         ​    បាន​​កាន់​តែយូរ ។
           - ពេលដាច់ភ្លើងបណ្តាញ នោះម៉ាស៊ីននឹងដំណើរការដាយសារថ្ម ពេល​នោះ​ចូរ​ដក​ប្រដាប់​សាក​​            ថ្ម​​ចេញ​​ពី​ម៉ាស៊ីន រួចប្រើភ្លើងចេញពីថ្មរហូតអោយអស់ភ្លើង ពោល​គឺ​ដល់​ត្រឹម​តំលៃ​កំណត់          ​​             ដែល​​​បាន​​​ដាក់​​​កំណត់​​​អោយ​សាក ចាំដោតប្រដាប់សាកចូលម៉ាស៊ីនវិញ ។
          - កុំដកថ្មចេញពីម៉ាស៊ីន ពេលម៉ាស៊ីនកំពុងដំណើរការជាមួយភ្លើងបណ្តាញ ។
          - កុំដោតថ្មចូលម៉ាស៊ីន ពេលម៉ាស៊ីនកំពុងដំណើការជាមួយនិងភ្លើងបណ្តាញ ។


ចំណាំ : 
ថ្មបើធ្វើបន្ទុកបន្ទេរកាន់តែញឹក នោះអាយុកាលរបស់វាក៍ទាញបន្លាយកាន់តែវែងដែរ ។