ដើម្បីអោយ Laptop ចាស់ដំណើរការបានធម្មតា

ម៉ាស៊ីន LAPTOP ចាស់ច្រើនដំណើរការយឺតពេលផ្នែករឹងបានសឹករិចតាមពេលវេលា ។ មាន​មនុស្ស​ជា​ច្រើន​តែង​តែ​រិះ​រក​មធ្យោបាយសន្សំសំចៃប្រាក់កាសដើម្បីរកទិញម៉ាស៊ីនថ្មីមួយទៀត ។ តែ​ទោះ​ជា​យ៉ាង​ណា ចូរសាកល្បងតាមវិធីខាងក្រោមនេះសិនដើម្បីកែឆ្នៃម៉ាស៊ីន LAPTOP របស់​មិត្ត​អោយ​ប្រើ​ប្រាស់​បាន​មួយរយ:ពេលទៀតសិន ។ 
បន្ថែម RAM អោយម៉ាស៊ីន 
កត្តាម៉ាស៊ីនដើរយឺត គឺអាចងាយនឹងដឹងបានយ៉ាងងាយ បើសិនជាឃើញយ៉ាងនេះ នោះ​យើង​អាច​បង្កើន RAM អោយម៉ាស៊ីន ពីព្រោះបើសិន RAM នៅទូលាយ ម៉ាស៊ីននឹងអាចដើរបានរអិលជាង ដោយ​សារ​ផ្នែក Software បាន Update ប៉ុន្តែផ្នែករឹងនៅមិនទាន់បានបើកទូលាយ ។
ផ្លាស់ CPU ថ្មី 
ម៉ៃក្រូ ( CPU ) ជាផ្នែកមួយសំខាន់បំផុតរបស់ម៉ាស៊ីន ។ បង្កើន CPU នឹង​ជួយ​អោយ​ម៉ាស៊ីន​ដំណើរ​ការ​បាន​លឿន​ជាង​ ល្បឿនគ្រប់គ្រងម៉ាស៊ីនបានកាន់តែប្រសើរ ។
បើកទូលាយប្រដាប់ចងចាំ
មានលទ្ធភាព Hard disk របស់មិត្តបានផ្ទុកទិន្នន័យជិតពេញហើយ ហេតុ​នេះ​ការ​បើក​ទូលាយ​ប្រដាប់​ចង​ចាំ​មាន​បរិយាកាសបំរុងច្រើន ក៍ជាប្រការមួយអាចធ្វើអោយម៉ាស៊ីនដំណើរការបានលឿនដែរ ។
លុបបំបាត់ Software 
បណ្តា Software ណាមិនចាំបាច់ មិត្តគប្បីលុបវាចេញអោយផុតពីម៉ាស៊ីនទៅ មិន​ប្រើ​វា​ហើយ​ចេះ​តែ​ទុក​នៅ​ក្នុង​ម៉ាស៊ីន វាអាចរំខានដល់ដំណើរការរបស់ម៉ាស៊ីននិងធ្វើអោយដើរយឺត ។
Setup Window ឡើងវិញ
នេះគឺជាវិធីសាស្ត្រមួយដែលមនុស្សភាគច្រើនតែងតែអនុវត្ត ហើយក៍ទទួលបានលទ្ធផលល្អប្រសើរ មិន​ខាត​បង់​ថវិការ ។