សញ្ញាណជួសជុលថ្ម

ក្នុងតំណាក់កាលជួសជុលថ្ម LAPTOP យើង​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អតិថិជន​ជា​ច្រើន​មិន​បាន​ដឹង​សោះ​អំពី​ការ​ជួ​ស​ជុល​ថ្ម ហេតុនេះមិនបានដឹងមិនបានយល់អំពីការជួសជុលថ្មម្តងណាសោះ  ខាង​ក្រោម​នេះ​ខ្ញុំ​សូម​ធ្វើការ​ឧទ្ទេសនាមដូចតទៅនេះ :
1 . ថ្មខូច : គឺជាថ្មពេលយកវាទៅញាត់ចូលទៅម៉ាស៊ីនមិនអាចបើកដំណើរការ​បាន  ឬ​ពេល​ដក​
     ប្រដាប់​​សាក​ថ្ម​ចេញ​ផុត​ពី​ម៉ាស៊ីន គឺម៉ាស៊ីនរលត់ ។
2 . ថ្មខ្សោយ : គឺថ្មនៅដំណើរការបាន ប៉ុន្តែរយ:ពេលប្រើប្រាស់បានតិច ( ពី 5 ដល់ 50 នាទី ) ។
3 . ជួសជុលថ្ម : អនុវត្តតែនៅពេលណាថ្មខូច ឬថ្មខ្សោយ ឬត្រូវ​ការ​ពេល​វេលា​ប្រើ​ប្រាស់​ថ្ម​យូរ​ជាង​
 ​   រយ:​ពេល​បច្ចុប្បន្ន​ ។ ដើម្បីជួសជុលថ្ម អតិថិជនត្រូវការកាន់ថ្មខូចមកកាន់យើងខ្ញុំបាទ  ។ ពេល​
  ជួស​ជុល​យើង​ខ្ញុំ​នឹង​ពុះ​ថ្ម​ដើម្បី​ត្រួត​ពិនិត្យ​មើល​សៀគ្វី​គ្រប់​គ្រង​ថ្ម​និង​បណ្តា​គ្រាប់​ថ្ម​តើ​ការ​ខូច​ចាប់​
  ផ្តើម​ពី​ណា  ពី​នោះ​ទើប​កំណត់​តំលៃ ។ ចំពោះគ្រាប់ថ្ម លោក​អ្នក​អាច​ជ្រើស​រើស​អោយ​បាន​សម​
  ស្រប​ទៅ​នឹង​ថវិការ​មាន​របស់​លោក​អ្នក​និង​សំណូម​ប្រើរបស់ខ្លួន ។
  អំពីការចំណាយក្នុងការជួសជុលតិចឬច្រើនអាស្រ័យទៅនឹងចំនួន​គ្រាប់​ថ្ម និង​ប្រភេទ​គ្រាប់​ថ្ម​ដែល​
  លោក​អ្នក​ជ្រើស​យក ។ ថ្ម LAPTOP មួយ ច្រើនមានប្រើពី​ 3 , 4 , 6 , 9 , 12  ពី​នោះ​ត្រូវ​មាន​វិធី​
  គណនា​អោយ​ដឹង​ក្នុង​ថ្ម​មួយ​មាន​ប៉ុន្មាន​ cell ? ( មើលក្នុងមាតិកា គ្រាប់ CELL ) ។
4 . កែឆ្នៃថ្ម : ជាមួយនិងអត្ថន័យនេះ គឺថ្មស្លាប់ធ្វើអោយរស់ឡើងវិញ នោះ​គឺ​គ្មាន​អ្វី​ក្រៅ​អំពី​ត្រូវ​តែ​
   ជួស​ជុល  ត្រូវ​តែ​ផ្លាស់ CELL ស្លាប់ចេញ នោះទើបវាដំណើរការឡើងវិញបាន ។ ក្រោយ​ពី​ប្រើ​
   ប្រាស់​​អស់​មួយ​រយ:​ពេល ថ្មក៍ដូចជាអាគុយដែរពេលប្រើវាលែងបានទៀត ក៍ត្រូវតែផ្លាស់ថ្មីដែរ ។
   កំហុស​បណ្តា CELL នៅខាងក្នុង អាស្រ័យទៅនឹងប្រភេទ CELL ដែល​កំរិត​ធន់​ទ្រាំ​របស់​វា​អាច​ប្រើ​
   ប្រាស់​បាន​ពី 1 ឆ្នាំដល់ 5 ឆ្នាំ ។ តាមរយ:ពេលដែលអោយនេះ ទោះប្រើឬក៍មិនប្រើក៍ដោយ ក៍​វា​នឹង​
   ត្រូវ​តែ​ខូច​ដែរ ។ ឆ្លងតាមបទពិសោធន៍យើងខ្ញុំ ការត្រួតពិនិត្យលើថ្មចំនួន 1000 បង្ហាញ​ថា​ថ្ម​ណា​
   ដែល​បាន​ប្រើ​ជា​ប្រចាំ នោះកំរិតធន់ទ្រាំមានកាន់តែខ្ពស់ ។ ថ្មដែលបានប្រើតិច នោះ​ច្រើន​តែ
   ​ទទួល​រងការខូច ។ ការ​ប្រើ​ប្រាស់​ថ្ម​ក៍​ដូចជាអាគុយប្រើនៅលើយានយន្តដែរ បើ​យាន​យន្ត​ប្រើ​
   ប្រាស់​ជា​ប្រចាំ នោះ​អាគុយ​របស់​វា​ក៍​មានអាយុកាលកាន់តែបានវែងដែរ ។
5 . កា​រជំនួសថ្ម : ជំនួសគឺជាកិច្ចការដែលជាងជំនាញណាក៍អាចធ្វើបានដែរ ។  ការ​គិត​ដ៍​សាម័ញ្ញ​
   មួយ : ថ្ម​កំពុង​ដំណើរ​ការ​បាន 2 ម៉ោង ចង់បង្កើនអោយបាន 4 ម៉ោង នោះគឺបន្ថែម CELL ។ ប៉ុន្តែ​
   ជាក់​ស្តែង គឺ​វា​មិន​ដូច្នោះទេ វាមានការជួបនូវបញ្ហាស្មុគ្រស្មាញមួយចំនួន :
         - អំពីភាពមិនថេរ : សំបកថ្មច្រើនបង្កើតមកវាល្មមនឹងផ្ទុកគ្រប់គ្រាន់ចំនួន CELL ដែល​មិន​អាច​
          ផ្ទុក​បន្ថែម​ទៀត​បាន លើកលែងតែថ្មមួយចំនួនមានទុកកន្លែងបញ្ចូលថែម តែមានតិចណាស់ ។
           បើ​សិន​ជា​គេ​បន្ថែម CELL នៅខាងក្រៅ នោះវានឹងអាចអនុវត្តទៅបានដែរ ក៍​ប៉ុន្តែ​វា​មាន​ភាព​
           សំពីង​សំពោង មិន​សូវ​ល្អ​មើលហើយនឹងបង្កើនទំងន់ដល់ម៉ាស៊ីន ។
        -   អំពីកំរិតធន់ : គឺមិនស្ថិរភាពល្អ ។ CELL ថ្មី ត្រូវបានបង្កើតឡើងមានរេស៊ីស្តង់ក្នុងពី 38 ដល់
           55 ក្នុង​ពេល​នោះ ​CELL ចាស់មានរេស៊ីស្តង់ក្នុងចាប់ពី 55 ដល់ 120 ដូចនេះ​មិន​អាច​ផ្គុំ​ចូល​គ្នា​
           បាន​ទេ ។ ដោយ​សារ​មូល​ហេតុ​នេះហើយ ពេលមានអតិថិជនសំណូមពរអោយប្តូរតែគ្រាប់
          CELL ​1 ​ឬ 2 នៅ​ក្នុង​ថ្ម នោះយើងខ្ញុំបានបដិសេធ បើសិនជាធ្វើតាមសំណូមពរ នោះ​នឹង​បង្កើត​
           ចេញ​ជា​មូល​ហេតុ​នឹង​ឃើញ​យ៉ាង​ច្បាស់ មានដូចជា : ថ្មសាកមិនពេញ , ធ្លាក់ចុះលឿន , ក្តៅ ,
            រហ័សស្លាប់ .....​ ។