ភាពខុសគ្នា



ភាពខុសគ្នារវាងថ្ម OEM ( ហៅថាថ្មចិន ) និងថ្ម ORIGINAL .


ថ្ម OEM  
មានលក្ខណ:ស្រដៀងគ្នានឹងថ្ម ORIGINAL ។ វាមានតំលៃថោក មានរូបរាងស្រដៀងគ្នានឹងថ្ម ORIGINAL បេះ​បិត ។ តំលៃ​ថោក​ដោយ​សារ​គ្រាប់​ថ្ម ( CELL ) នៅ​ខាង​ក្នុង​ជា​ប្រភេទ​គ្រាប់ថ្ម​គុណភាព​​ទាប​ រយ:​ពេល​ប្រើ​ប្រាស់​មិនបានវែង  ។  សៀគ្វីគ្រប់គ្រងទៀតសោតខ្វះលក្ខណ:​ការពារ តំរូវ​យ៉ាង​ណា​ទៅ​តាម​តំលៃ​ទី​ផ្សារ ។

សំបកថ្មច្រើនមានសរសេរអក្សរ Replace Battery











សៀគ្វីមានពណ៌បៃតង និងមានភុយស៊ីបជើងពីរ












ថ្ម ORIGINAL
ថ្ម ORIGINAL ច្រើនមានមកជាប់នឹងម៉ាស៊ីនផលិតចេញពីហាងផលិតម៉ាស៊ីនផ្ទាល់ ។ រយ:​ពេល​ប្រើ​ប្រាស់​បាន​វែង ។ គ្រាប់​ថ្ម​នៅ​ខាង​ក្នុង​ផលិតចេញមកពីប្រទេសជប៉ុន ប៉ុន្តែសព្វថ្ងៃនេះ គេ​មាន​ជួប​ប្រទះ គ្រាប់​ថ្ម​ផលិត​ចេញ​មក​ពី​ប្រទេស​កូរ៉េ តែ​ទោះ​ជា​យ៉ាងណាក៍ដោយ អ្នកផលិត គេ​បាន​ប្រកាស​ប្រាប់​ត្រឹម​ត្រូវ ។ ខុស​គ្នា​ពី​ថ្ម OEM ការប្រកាសពត៌មាននៅលើសំបក ច្រើន​តែ​មាន​ការ​ក្លែង​បន្លំ​មិន​បាន​តំរូវ​តាម​ស្តង់ដា ។
សំបកមានសរសេរប៉ូឌែលរបស់ថ្ម
និងប្រាប់ប្រភេទគ្រាប់ថ្ម












លក្ខណ:សៀគ្វីមានប្រើភុយស៊ីបជើងបី











សៀគ្វីច្រើនមានលាយពណ៌ស











ទោះជាយ៉ាងណាក្តី អតិថិជនពិតជាមានការភាន់ច្រឡំគ្នារវាងថ្ម OEM និងថ្ម ORIGINAL ។ លក្ខណ:​សំ​គាល់​ថ្ម OEM ទី ១ គឺ​មាន​តំលៃ​ថោក ។ ដោយសារមានការក្លែងបន្លំពីអ្នកផលិត អ្នក​ទិញ​អាច​ត្រូវ​បាន​គេ​បំភ្លៃ​អំពី​តំលៃ ។ ទី ២ គ្រាប់ថ្មនៅខាងក្នុងជាប្រភេទគ្រាប់ថ្មអន់គុណភាព ។

បើសិនមានការមិនច្បាស់លាស់អំពីថ្ម OEM  និងថ្ម ORIGINAL មិត្ត​អាច​ទំនាក់​ទំនង​មក​ខ្ញុំ​បាទ តាម​រយ:​​លេខ​ទូរ​ស័ព្ទ : 012 980 354 នោះ​យើង​ខ្ញុំ​នឹង​ផ្តល់​ពត៌មាន​អោយ​បាន​ច្បាស់​លាស់​បន្ថែម  យើង​ខ្ញុំ​មាន​ឧបករណ៍​វាស់​ដោយ​ប្រើ​តាម​ប្រព័ន្ធ​ កុំព្យូទ័រ​ដែល​អាច​បង្ហាញ​ចេញ​​​បាន​​​យ៉ាង​​​ច្បាស់​​ពី​លក្ខណ:​ពិត​របស់​ថ្ម  LAPTOP