ដំណោះស្រាយប្រើថ្មអោយបានយូរ

ដូចដែលយើងបានដឹងហើយថា​ បញ្ហាមួយក្នុងចំណោមបណ្តាបញ្ហារបស់ម៉ាស៊ីនកុំព្យូទ័រ LAPTOP នោះ​គឺ​រយ:​ពេល​ប្រើ​​ប្រាស់​​ថ្ម ។
តើយើង​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ទាញ​បន្លាយ​រយ:​ពេល​ប្រើ​ប្រាស់​ថ្ម​ក៍​ដូច​ជា​វិធី​សាស្ត្រ​ដោះស្រាយអោយ​​ថ្ម​​ដើរ​​បាន​រយ:​ពេលខ្លី ។
ក . ធ្វើយ៉ាងណាដើម្បីទាញបន្លាយរយ:ពេលប្រើប្រាស់ថ្ម ?
ដើម្បីអាចទាញបន្លាយរយ:ពេលប្រើប្រាស់ថ្មក៍ដូចជាអាយុកាលរបស់ថ្ម នោះ​មុន​បង្អស់​ទាម​ទារ​អោយ​​យើង​​​ត្រូវ​​តែ​​ប្រើ​​ប្រាស់​​ថ្ម​ត្រឹម​ត្រូវ​តាម​ក្បួន : ប្រើថ្ម LAPTOP ក៍​ដូច​គ្នា​នឹង​ថ្ម​ម៉ាស៊ីន​ទូរស័ព្ទ​ចល័ត​​ដែរ យើង ​ត្រូវ​តែ​ធ្វើ​បន្ទុក​អោយ​ពេ​ញ រួច​​ធ្វើ​​បន្ទេរ​អោយ​អស់ ។ ពេល​ថ្ម​សាក​ពេញ​ត្រូវ​តែ​ដក​ប្រដាប់​​សាក​ចេញ​រួចប្រើ​ថ្មឬ​ក៍ពេល​ដោះ​ថ្ម​ ចេញ​ក្រៅ​យើង​​ត្រូវ​ធ្វើ​បន្ទុក​ថ្ម​អោយ​ពេញ​មុន​ពេល​ដក​ថ្ម​ចេញ​ក្រៅ ប៉ុន្តែ 1 សប្តាហ៍​ត្រូវ​តែ​ធ្វើ​បន្ទុក​បន្ទេរ​យ៉ាង​តិច​ក៍​អោយបាន 1 ដង​ដែរ ។
ក្រៅ​ពីនេះដើម្បីអោយមានរយ:ពេលប្រើប្រាស់ក៍ដូចជាអាយុកាលបានវែង យើង ​ត្រូវ​តែ​មាន​ថ្ម​មួយ​ល្អ​ ។ យ៉ាង​ណា​ដែល​​ហៅ​ថា​ជា​ថ្ម​មួយល្អ ? មុនបង្អស់ថ្មមានសៀគ្វីបញ្ជា ( សៀគ្វីថ្ម ) ល្អ ច្រើន​ជា​សៀគ្វី​ថ្ម​ជាប់​មក​តាម​ម៉ាស៊ីន ។ មួយ​ទៀត​ដើម្បី​អោយមានរយ:ពេលប្រើប្រាស់ថ្មបានវែង នោះ​ត្រូវ​តែ​អាស្រ័យ​ទៅ​នឹង​គុណ​ភាព​គ្រាប់​ថ្ម ( CELL ) នៅ​ខាង​ក្នុង ។
ខ . វិធីសាស្ត្រដោះស្រាយថ្មដំណើរការបានរយ:ពេលខ្លី : 
ចំពោះ​ថ្មដែលប្រើប្រាស់បានរយ:ពេលខ្លី យើងអាចដោះស្រាយបានដោយវិធីផ្លាស់ប្តូរ CELL ។ វិធី​សាស្ត្រ​នេះ​អាច​រក្សា​​បាន​​នូវ​​សៀគ្វីថ្មដើមជាប់មកជាមួយម៉ាស៊ីន ( សៀគ្វី Original ) នឹង​ជួយ​យើង​អាច​បង្កើន​រយ:​ពេល​ប្រើ​ប្រាស់​ថ្ម​​ដូច​ជា​ថ្ម​ថ្មី​មួយ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​យើង​អាច​សន្សំ​សំចៃ​បាន​ពី ​40 - 50% នៃ​ការ​ចំណាយ​ធៀប​ទៅ​នឹង​ការ​ទិញ​ថ្ម​ថ្មី​មួយ ។ 
ដើម្បីកែឆ្នៃអោយល្អឡើងវិញនូវគ្រាប់ថ្ម យើងខ្ញុំបានធ្វើវិនិយោគលើបណ្តាឧបករណ៍បច្ចេកទេស ( ម៉ាស៊ីន​ផ្លុំ , ម៉ាស៊ីន​ផ្សា , ម៉ាស៊ីនកិបគ្រាប់ថ្ម , កម្មវិធី Reset ROM ..... ) ។ ប្រការដែលសំខាន់បំផុត យើង​ខ្ញុំ​បាន​នាំ​ចូល​នូវ​ប្រភេទ CELL ថ្មីល្អបំផុត ( CELL ផលិតចេញពីហាង SAMSUNG  , SANYO , PANASONIC ....  ) ។ បណ្តាគ្រាប់ CELL ទាំងនេះបើសិនជាយើងប្រើត្រឹមត្រូវតាមក្បួន នោះ​រយ:​ពេល​ធ្វើ​បន្ទុក​បន្ទេរប្រមាណ 500 ដង នោះ​បរិមាណ​ថាម​ពល​នឹង​ថយ​ចុះ 20% ( សម​មូល​នឹង​រយ:​ពេល ​18 ខែប្រើប្រាស់ ) ។