គួរទិញថ្មីឬជួសជុលថ្មឡើងវិញ



មតិ
ការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រយួរដៃ LAPTOP  វាខុសគ្នាពីម៉ាស៊ីនកុំព្យូទ័រ Desktop នៅត្រង់ម៉ាស៊ីន LAPTOP មាន​ភាពសាម័ញ្ញស្រាល ហើយវាក៍ងាយនឹងធ្វើការ​ចល័ត​ផ្លាស់​ប្តូរ​ទី​កន្លែង​បាន​យ៉ាង​ស្រួល​ ដែលខុសគ្នាពីម៉ាស៊ីន Desktop មានរូបរាងធំ ពិបាកក្នុងការចល័ត ។ តែទោះជា​យ៉ាង​ណា​ក៍​ដោយ អំពី​គុណសម្បត្តិនិងគុណវិបត្តិមានភាពខុសដោយឡែកពីគ្នា ។ ដោយសារម៉ាស៊ីនកុំព្យូទ័រ  LAPTOP ​មាន​រូប​រាង​សង្ខេប​ នោះគេបានបង្កើតថាមពលអគ្គីសនីសំរាប់ផ្គត់ផ្គង់វា​​ដោយ​ប្រើ​ថ្ម​ពិល ( BATTERY ) លក្ខណ:​នេះ​ត្រូវ​បាន​គេទទួលស្គាល់ថា វាជាភាពមួយដ៍ពិសេសដែលម៉ាស៊ីន Desktop មិនអាចធ្វើបាន ។



ការប្តូរថាមពលអគ្គីសនីពីប្រើភ្លើ្ញង​បណ្តាញ AC មក​ប្រើ​ថាម​ពល​អគ្គីសនី​ថ្ម​ពិល ​ទោះ​ជា​មាន​ភាព​ងាយ​ស្រួល​មែន ប៉ុន្តែ​វា​ក៍​ទាម​ទារ​អោយ​មាន​ការ​យល់​ដឹង​ពី​ការ​ថែរក្សា​និង​ប្រើ​ប្រាស់​វា​អោយ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ។ នេះជាបញ្ហាមួយដែលអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ LAPTOP គ្រប់រូបបានមានចំងល់អំពី​ការប្រើប្រាស់ថ្ម តើ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​ទទួល​បាន​ទិន្នផល​ខ្ពស់ ? និង​តើ​ប្រើ​ប្រាស់​របៀប​យ៉ាង​ណា​ដើម្បី​កុំ​អោយ​ថ្ម​របស់​ម៉ាស៊ីន​វា​ងាយ​នឹង​ទទួល​រង​ការ​ខូច​ខាត​រហ័ស​ពេក ។ សំនួរ​ទាំង​នេះ ខ្ញុំ​តែង​តែ​ទទួល​បាន​ពី​ប្រិយ​មិត្ត​ជា​ច្រើន ។


ផ្តល់មតិ
តើមិត្តធ្លាប់បានប្រើប្រាស់អាគុយដែរឬទេ ? ថ្មឬហៅថា បាតឺរី វាក៍មិនខុសគ្នាពីអាគុយដែរ ។ អាគុយ​គឺ​​ជា​ឧបករណ៍​សំរាប់​ផ្ទុក​គ្រាប់​អគ្គីសនី​ អាស្រ័យ​ទៅ​នឹង​ធាតុ​កសាង​ធ្វើ​ជា​អេឡិច​ត្រូត​​ដែល​​អាគុយ​​អាច​​ផ្ទុក​​អគ្គីសនី​​បាន​​ច្រើន​​ឬ​​បាន​​ល្អ​​ខុសៗ​​គ្នា ។ ការ​​ធ្វើ​​បន្ទុក​​អគ្គីសនី​​គ្រាប់​​អគ្គីសនី​​នៅ​​ក្នុង​​អាគុយ​ គឺ​ត្រូវ​​ធ្វើ​​ឡើង​​ទៅ​​តាម​​គោល​​ការណ៍​​របស់​​ធាតុ​អគ្គីសនី​ ពោល​​គឺ​​ប្រព្រិត្ត​​ទៅ​​តាម​​ទ្រិស្តី​​អគ្គិសនី ។​ ការ​ធ្វើ​បន្ទុក​បន្ទេរ​អគ្គិសនី​ត្រូវ​ធ្វើទៅ​តាមល​ក្ខខ័ណ្ឌមួយត្រឹមត្រូវ  ហើយ​ការ​ធ្វើ​បន្ទុក​បន្ទេរ​​កាន់​​តែ​​ច្រើន​​ដង​​នឹង​​ធ្វើ​​អោយ​​អាយុ​​កាល​​របស់​​វា​​ក៍​​កាន់​​បាន​​យូរ​​ដែរ ។ ជាបទពិ​សោ​ធន៍  ​ដូច​មិត្ត​ធ្លាប់​​បាន​​ដឹង​​ស្រាប់​​ហើយ បើ​​មិត្ត​​ទិញ​​អាគុយ​មួយ​មក​ប្រើ ហើយ​បើ​មិត្ត​មិន​សូវ​បាន​ប្រើ​ នោះ​អាគុយ​នោះ​នឹង​ឆាប់​ខូច ដោយ​ឡែក បើ​អាគុយ​មួយ​ធ្វើ​បន្ទុក​អោយ​ចរន្ត​អគ្គីសនី​ចូល​កំរិត​ត្រឹម ១ ភាគ ១០ នៃ​​បរិមាណ​​អគ្គីសនី​​ផ្ទុក​​របស់​​អាគុយ​​ និង​ការ​ធ្វើ​បន្ទុក​បន្ទេរ​កាន់​តែ​ញឹក​ញាប់​ នោះ​អាយុកាល​វា​ក៍​កាន់​​តែ​​បាន​​យូរ​ ពោល​​គឺ​មិន​​ងាយ​ឆាប់​ខូច ។  ថ្ម​កុំព្យូទ័រ LAPTOP ក៍​ដូច​គ្នា​ដែរ បើ​ការ​ធ្វើ​បន្ទុក​បន្ទេរ​បាន​ត្រឹម​ត្រូវ​ និង​​ឧស្សាហ៍​ប្រើ​វា ក៍​វា​មិន​ងាយ​នឹង​ឆាប់​ខូច​ដែរ ។ ថ្ម​​មួយ​​អាស្រ័យ​​ទៅ​​នឹង​​សារធាតុ​​ដែល​​គេ​​យក​​មក​កសាង វា​អាច​ធ្វើ​បន្ទុក​បន្ទេរ​បាន​ដល់​រហូតប្រមាណ 1000 ដង ។ ចំនួនដងបន្ទុកបន្ទេរ អាស្រ័យ​ទៅ​នឹង​សា​រធាតុបង្កើតថ្ម : ថ្មផលិតនៅប្រទេសចិន ការ​ធ្វើ​បន្ទុក​បន្ទេរបានប្រមាណជា 200 ដង ថ្ម​ផលិត​នៅ​ប្រទេស​កូរ៉េ ការធ្វើ​បន្ទុក​បន្ទេរបាន​ប្រមាណ​ជា 500 - 600 ដង ថ្មផលិត​នៅ​ប្រទេសជប៉ុន​ការធ្វើ​បន្ទុក​​បន្ទេរ​​បាន​​ប្រមាណ​ដល់ 1000 ​ដង ។ រយ:​ពេល​បន្ទេរ​របស់​​ថ្ម​បានយូរឬឆាប់​អាស្រ័យ​ទៅ​នឹង​បរិមាណ​​ថាម​ពល​​អគ្គីសនីផ្ទុករបស់ថ្ម អាស្រ័យ​ហេ​តុ​នេះ​ហើយ​ទើប​​តំលៃ​​​មាន​​​ការ​​​ប្រែ​​ប្រួល​​ខុស​ៗ​​គ្នា​ ។

ចំណុចសំខាន់នៃថ្មរបស់ម៉ាស៊ីន LAPTOP គឺសៀគ្វីម៉ៃក្រូគ្រប់គ្រងលើថ្ម : សៀគ្វីអគ្គីសនីនេះ មាន​ភាព​វ័យ​ឆ្លាត វា​អាច​ដឹង​ចំនួន​បន្ទុក​បន្ទេរ​ប្រើ​ប្រាស់​ថ្ម អនុញ្ញាត្តិអោយចរន្តចេញចូលទៅតាម​ការ​ធ្លាក់​ចុះ​បរិមាណ​អគ្គីសនី​នៃ​គ្រាប់ថ្មនិមួយ ៗ​​​​​​​​​​​​​​​​​  ជាពិសេសវានឹងផ្តាច់ថាមពលអគ្គីសនីចេញពីថ្ម ពេល​ប្លុក​ភ្លើង​​របស់​​ម៉ាស៊ីន​កុំព្យូទ័រ​មានបញ្ហាដើម្បីកុំអោយមានការផ្ទុះឆែះកើតឡើង ។


អំពីការជួសជុលថ្ម
ថ្មមួយសំគាល់ថាបានត្រូវរងការខូច :
              - រយ:ពេលប្រើកាន់តែខ្លី ( សាកឆាប់ពេញ ប្រើឆាប់អស់ ) ​។
              - ពេលដំណើរការនឹងថ្ម ស្រាប់តែអស់ភ្លើង បិទម៉ាស៊ីនមិនទាន់ ។
              - ម៉ាស៊ីនមិនទទួលស្គាល់ថ្មរបស់ខ្លួន ។
         - សាកភ្លើងមិនអាចចូលបានទៀត ឬក៍បង្ហាញសញ្ញាសាក តែដក Adaptor AC ចេញ​ម៉ាស៊ីន​                 រលត់ ។
                 ............................................................


កំណត់សំគាល់ :

  •  ពេលណាថ្មមានបញ្ហា ចូរកុំបន្តប្រើជាមួយនឹងម៉ាស៊ីនបន្តទៅទៀត ព្រោះ​វា​អាច​ប៉ះ​ពាល់​គ្រោះ​ថ្នាក់​ដល់​ម៉ាស៊ីន ។
  • ចូរកុំប្រើប្រដាប់សាកថ្មមិន Original  វាអាចនឹងធ្វើអោយឆាប់​ខូច​ដល់​ថ្ម​ និង​បន្ត​ធ្វើ​​អោយ​​ខូច​ដល់​​ម៉ាស៊ីន​​ទៀត ។
ថ្មមួយបានកំណត់ថានឹងខូច លុះ​ណា​តែ​វា​ធ្លាក់​ចូល​សភាព​ណា​មួយ​នៅ​ក្នុង​ចំណោម​បណ្តា​កត្តា​ពិណ៌នា​ពី​ខាង​លើ ។ មុន​នឹង​ធ្វើការ​វះ​កាត់​ថ្ម ថ្ម​ត្រូវ​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​មុន​សិន ដើម្បី​​កំណត់​​កំហុស​​ខូច​ ។ ថ្ម​អាច​ខូច​ដោយសារ ការខូចលើគ្រាប់ថ្ម ឬ​ខូច​សៀគ្វី​គ្រប់​គ្រង​ទិន្ន​ន័យ​ថ្ម ។


គុណសម្បត្តិទទួលបានពីការជួសជុលថ្ម :

ថ្មដែលបានធ្វើការជួសជុលរួចហើយ អាចទទួលបានផលប្រយោជន៍ ដូចតទៅ :
1 . រក្សាបានសៀគ្វីគ្រប់គ្រងទិន្នន័យថ្មដើមឡើងវិញ ( សៀគ្វីដើមជាសៀគ្វីផលិតនៅប្រទេសជប៉ុន ) ។
2 . អាចផ្លាស់ប្តូរគ្រាប់ថ្មចាស់ចោលដោយបញ្ចូលគ្រាប់ថ្មថ្មីមានបរិមាណថាមពលច្រើនជាងមុន ។
3 . រយ:ពេលប្រើអាចយូរជាងមុនឬឆាប់ជាងមុន វាអាស្រ័យទៅនឹង​ការ​សំរេច​ចិត្ត​របស់​មិត្ត​ក្នុង​ការ​ជ្រើស​     ​​យក​​គ្រាប់​​ថ្ម :
​​​​​​​​                - គ្រាប់ថ្មចិនអាចប្រើបានក្នុងរយ:ពេល ពី ២ ម៉ោងចុះមកក្រោម ។
                - គ្រាប់ថ្មកូរ៉េ អាចប្រើបានរយ:ពេលពី ៣ ម៉ោងចុះក្រោម ។
                - គ្រាប់ថ្ម ជប៉ុន អាចប្រើបានរយ:ពេល ៤ ម៉ោងចុះក្រោម ។
រយ:ពេលប្រើប្រាស់នេះអាចប្រែប្រួល​ទៅតាមការ​ដាក់​កំណត់​អោយ​ស្ថានភាព​ដំណើរការ​របស់​ម៉ាស៊ីន​​មាន​ដូចជា បន្ថយពន្លឺរបស់អេក្រង់ បន្ថយ​សំលេង​កុំ​អោយ​ព្ញ​ខ្លាំងពេក  ប្រើ​កម្ម​វិធី​ណា​ដែល​មិន​​ធ្វើ​​អោយ​ម៉ាស៊ីន​ដំណើរ​ការ​តឹង ។ ល ។
4 . មានការធានាលើរយ:ពេលប្រើប្រាស់ក្រោយពីជួសជុលរួច ។ រយ:ពេលធានា ពី ១ ឆ្នាំដល់ ២ ឆ្នាំ ។
5 . ចំណាយអស់ប្រាក់តិចជាងទិញថ្មថ្មី ។