ចំណេះដឹង



សួស្តីប្រិយមិត្ត រីករាយណាស់ដែលបានចុចចូលមើលលើទំព័រនេះ ........
មាន​បណ្តា​មិត្ត​ជា​ច្រើន​បាន​អោយ​ដឹង​ថា​សមត្ថភាព​របស់​ពួក​គេ​មាន​កំណត់​និង​ចំណេះ​ដឹង​មិន​បាន​យល់​ច្រើន​ ម្ល៉ោះ​ហើយបានឃើញឯកសារជាច្រើននៅលើទំព័រគេហទំព័រ មើលមិនយល់ ។ បើ​មើល​មិន​យល់ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ទៅ ?  ធ្លាក់ក្នុងសភាព " ចង់តែធ្វើមិនបាន " ។​ ដូច​នេះ ខ្ញុំ​បាន​សាក​ល្បង​សរសេរ​អត្ថបទ​មាន​លក្ខណ:​មិន​ចូល​ជ្រៅ​ ប៉ុន្តែ​សរសេរ​អំពី​ការ​យល់​ដឹង​ពី​មូលដ្ឋាន​គ្រិះ​របស់​មុខ​វិជ្ជា​អេឡិច​ត្រូនិក ។ ខ្ញុំ​សង្ឃឹម​ថា​អត្ថបទ​ខាងក្រោម​នេះ​នឹង​ជួយ​អោយ​បណ្តា​មិត្ត " រៀន​អេឡិច​ត្រូនិក​ដោយ​ខ្លួន​ឯង " " ស្វ័យ​ស្វែង​យល់ " ដើម្បី​ជា​មធ្យោ​បាយ​អាច​ជួយ​អោយ​ដល់​គោល​ដៅ​ដែល​មិត្ត​ប៉ុន​ប៉ង ។

និយាយ​អំពីនិមិត្តសញ្ញាគ្រឿងបរិក្ខានិងបណ្តាគ្រឿងបរិក្ខាគ្រិះ
សញ្ញាណអំពីសៀគ្វីអគ្គីសនី
ក្នុងសៀគ្វីអគ្គីសនីមួយចែកចេញជា បីផ្នែក : ( 1 ) ប្រភពថាមពល , ( 2 ) កុងតាក់អគ្គីសនីបិទបើក , ( 3 ) ​និង​គ្រឿង​ទទួល ។











ចរន្តអគ្គីសនីពិត  ចរន្តអគ្គីសនីរូបវិទ្យា
















ជាក់ស្តែងសំខាន់ក្នុងគ្រប់បណ្តាប្រភេទសៀគ្វីអគ្គីសនី គឺ​ជា​ចរន្ត​រត់​របស់​បណ្តា​គ្រាប់​អគ្គីសនី​ឬ​ជា​ចរន្ត​អេឡិច​ត្រុង ។ សៀគ្វីអគ្គីសនីមួយកំពុងនៅ " រស់ " គឺក្នុងសៀគ្វី​កំពុង​មាន​ចរន្ត​រត់​នៅ​ក្នុង​នោះ ។ សឹង​តែ​នៅ​ក្នុង​គ្រប់​ប្រភេទ​សៀគ្វី​អគ្គីសនី ចរន្តអគ្គីសនីគឺជាការរត់របស់បណ្តា​គ្រាប់​អេឡិច​ត្រុង​ ដោយ​សារ​អេឡិច​ត្រុង​កាន់​បន្ទុក​អគ្គីសនី​អវិជ្ជ​មាន ម្ល៉ោះ​ហើយ​ពេល​រត់ វា​ត្រូវ​ស្រូប​មក​ប៉ូល​វិជ្ជមាន​របស់​ប្រភព​អគ្គីសនី ។


ចរន្តសន្មត  











ដោយសារពេលរកឃើញចរន្ត​អគ្គីសនី គេ​មិន​ទាន់​ដឹង​ប្រាកដ​ថា​គឺ​ជា​អ្វី​ដែល​កំពុង​រត់​នោះ​ទេ និង​ក៍​ដោយ​សារ​ឈរ​លើ​ទស្សន:​ប៉ូល​វិជ្ជមាន​របស់​ថ្ម​មាន​វ៉ុល​ខ្ពស់​ជាង​ប៉ូល​អវិជ្ជមាន និង​ប្រៀប​ធៀប​ទៅ​នឹង​ចរន្ត​ទឹក​​ហូរ​​ចុះ​​ពី​​ខ្ពស់​​មក​​ទាប ហេតុ​​នេះ​​ហើយ​​គេ​​ក៍​​បាន​​សន្មត​​ថា​​ចរន្ត​អគ្គីសនី​ក៍​បាន​ធ្វើ​ដំណើរ​ពី​ទី​មាន​វ៉ុល​ខ្ពស់​មក​កាន់​វ៉ុល​ទាប​យ៉ាង​នោះ​ដែរ​​ ។ ក្រោយ​មក​នេះ​ពេល​ដឹង​ថា​មាន​ចរន្ត​អគ្គីសនី​​រត់​​ក្នុង​សៀគ្វី​​គឺ​ជា​ចរន្ត​អេឡិច​ត្រុង នោះ​គេ​ហៅ​ចរន្ត​អគ្គីសនី​រត់​ពី​ប៉ូល​វិជ្ជមាន​មក​ប៉ូល​អវិជ្ជមាន គឺ​​ជា​​ចរន្ត​អគ្គីសនីសន្មត ។ ហៅ​ចរន្ត​អេ​ឡិច​ត្រុង​ថា​ជា​ចរន្ត​ពិត ឬចរន្តរូបវិទ្យា ។



1 . រេស៊ីស្តង់  

ក្នុងសៀគ្វីអគ្គីសនី រេស៊ីស្តង់គឺជាបំពង់ចំលងគ្រាប់អគ្គីសនី ។







































ក្នុងសៀគ្វី រេស៊ីស្តង់​គឺ​ជា​បំពង់​ចំលង​អគ្គីសនី គឺ​វា​ចំលង​ចរន្ត​ចូល​ក្នុង​សៀគ្វី ។ ជាមួយ​និង​រេស៊ីស្តង់​រាង​ជា​បំពង់ គេ​បាន​សរសេរ​កំលាំង​ទប់​ចរន្ត​ជា​បណ្តា​រង្វង់​ពណ៌ ។ ពេល​កាន់​រេស៊ីស្តង់​មួយ​នៅ​ក្នុង​ដៃ ត្រូវ​តែ​ដឹង​ពី​កំលាំងទ​ប់ចរន្តនេះនិងកំលាំងធន់ទ្រាំនឹងកំដៅរបស់រេស៊ីស្តង់ ។
                +    កំលាំងទប់ចរន្ត គិតជា អូម ( Ohm )
                +    កំលាំងធន់ទ្រាំនឹងកំដៅ គិតជា វ៉ាត់ ( Watt )
រេស៊ីស្តង់ជាគ្រឿងបរិក្ខាដែលនិយមប្រើបំផុត ។ មានប៉ារ៉ាម៉ែត្របីផ្សាភ្ជាប់ទៅ​នឹង​រេស៊ីស្តង់មួយ នោះ​គឺ : តង់ស្យុង V វាស់នៅលើចុងទាំងសងខាងលើជើងរេស៊ីស្តង់មួយ , អាំងតង់ស៊ីតេ I រត់កាត់​តួ​រេស៊ីស្តង់ និងកំលាំងទប់ចរន្ត ( Ohm ) របស់រេស៊ីស្តង់ ។ ច្បាប់​អូម​នឹង​បង្ហាញ​អោយ​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ប៉ារ៉ាម៉ែត្រ​ទាំង​បី​នេះ ។ នោះគឺជាច្បាប់គ្រិះសំខាន់មួយសំរាប់មុខវិជ្ជាអេឡិចត្រូនិក ដែល​អ្នក​ណា​ក៍​ត្រូវ​តែ​ដឹង​ដែរ ។



















សៀគ្វីអគ្គីសនីមួយច្រើនមានសភាពបីយ៉ាង : 
+   សភាពសៀគ្វីកំពុងដំណើរការ ពេលនេះនៅលើបណ្តាផ្លូវសៀគ្វីមានតង់ស្យុង V , នៅ​លើ​មែក​
      សៀគ្វី​មាន​ចរន្ត​រត់​ឆ្លង​កាត់ I និងបណ្តាគ្រឿងបរិក្ខារងឥទ្ធិពលរបស់អានុភាព W ។
+   សភាពសៀគ្វីកំពុងបិទ ។ ពេលនេះក្នុងសៀគ្វីនៅមានប្រភពអគ្គីសនី ប៉ុន្តែគ្មានចរន្តរត់ ។ សៀគ្វី
     ​នឹង​ដំណើរការ​ឡើងវិញពេលបិទកុងតាក់អគ្គីសនី ។
+   សភាពសៀគ្វីស្លាប់ ។ សៀគ្វីបានដោះបាតឺរីចេញ ។

 

















នៅក្នុងសៀគ្វីអគ្គីសនីមួយ មានប៉ារ៉ាម៉ែត្រសំខាន់ពីរ ដែលយើងត្រូវតែដឹង នោះគឺ : កំរិតតង់ស្យុង V នៅ​លើ​ផ្លូវសៀគ្វី និងអាំងតង់ស៊ីតេចរន្តអគ្គីសនី I រត់កាត់បណ្តាគ្រឿងបរិក្ខា ។ ដើម្បីវាស់តង់ស្យុង គេ​ប្រើ​វ៉ុល​ម៉ែត្រ​ដាក់ជាខ្នែងទៅលើចំណុចវាស់ពីរដើម្បីដឹងតង់ស្យុង ។ ដោយសារវាស់តង់ស្យុងប្រើ​វិធី​ផ្គុំ​ជា​ខ្នែង ម្ល៉ោះហើយដើម្បីអោយម៉ាស៊ីនវាស់មានឥទ្ធិពលតិចទៅលើសកម្មភាពរបស់សៀគ្វី នោះ​ត្រូវ​ប្រើ​ម៉ាស៊ីន​​វាស់​វ៉ុល​មាន​រេស៊ី​ស្តង់​ក្នុងធំ កាន់តែធំកាន់តែល្អ ។ ពេលវាស់ចរន្តអគ្គីសនី គេ​ប្រើ​អំពែ​ម៉ែត្រ​ត​ជា​ស៊េរី​ទៅ​នឹង​សៀគ្វី ។ ដោយសារពេលវាស់ចរន្តប្រើវិធីតជាស៊េរី ម្ល៉ោះ​ហើយ​អោយ​ម៉ាស៊ីន​វាស់​មាន​ឥទ្ធិពល​តិច​ទៅ​លើសកម្មភាពរបស់សៀគ្វី នោះត្រូវប្រើអំពែម៉ែត្រ​មាន​រេស៊ីស្តង់​ក្នុង​តូច កាន់​តែ​តូច​កាន់​តែល្អ ។

 














 នៅក្នុងសៀគ្វីគេអាចប្រើរេស៊ីស្តង់ដើម្បីចរន្តអគ្គីសនីរត់កាត់គ្រឿងទទួល :
វិធីទី 1 :    ផ្គុំជាស៊េរី ( ក្នុងរូប ) គេប្រើរេស៊ីស្តង់មួយតស៊េរីដើម្បីកំរិតចរន្ត ធ្វើ​អោយ​ថយ​ចុះ​អាំង​តង់​ស៊ី​តេ​ ចរន្ត​រត់កាត់ LED ។
វិធីទី 2 :   ផ្គុំជាខ្នែង ( ក្នុងរូប ) គេប្រើរេស៊ីស្តង់មួយតជាខ្នែងដើម្បីចែកចរន្ត ធ្វើ​អោយ​ថយ​អាំង​តង់​ស៊ី​តេ​ចរន្ត​អគ្គីសនីរត់កាត់អំពូល ។ 
 













អាស្រ័យទៅនឹងវិធីដាក់ផ្លូវម៉ាស ដែលផ្លូវម៉ាសមានកំរិតតង់ស្យុងកំណត់គឺ 0V ។ បើ​សិន​ដាក់​ផ្លូវ​ម៉ាស​នៅ​ចំណុច​កណ្តាល នោះយើងនឹងមានប្រភពស៊ីមេទ្រី  + 9V និង - 9V  ។
ចំពោះអំពូលដូចគ្នាតជាស៊េរី នោះកំរិតតង់ស្យុងនឹងចែកគ្នាស្មើនៅលើអំពូល ។
















ក៍អាចប្រើវិធីតរេស៊ីស្តង់តាមគំរូជាស៊េរីឬជាខ្នែង ដើម្បីបង្កើតបានរេស៊ីស្តង់សមមូលមានតំលៃ Ohm តាម​ចិត្ត​ចង់​បាន ។
រូបទី 1 បង្ហាញអោយឃើញរេស៊ីស្តង់ពីរតជាស៊េរី យើងនឹងទទួលបានរេស៊ីស្តង់សមមូល R = R1 + R2  ។ ដូច្នេះពេលអោយរេស៊ីស្តង់ច្រើនផ្គុំតាមគំរូតជាស៊េរី នោះ​តំលៃ​រេស៊ីស្តង់​សម​មូល​នឹង​ស្មើ​រេស៊ី​ស្តង់​​ទាំង​អស់​បូក​ចូល​គ្នា ។ បើសិនចង់បានរេស៊ីស្តង់មានតំលៃធំ អាច​ប្រើ​រេ​ស៊ី​ស្តង់​តូចៗ​ជា​ច្រើន​ផ្គុំ​តាម​គំរូ​ជា​ស៊េរី ។
រូបទី 2 បង្ហាញអោយឃើញរេស៊ីស្តង់ពីរតជាខ្នែង យើងនឹងទទួលបានរេស៊ីស្តង់សមមូល R = R1 X R2 / ​( R1 + R2 ) ។ ដូច្នេះ ពេលអោយរេស៊ីស្តង់ច្រើនផ្គុំតាមគំរូតជាខ្នែង នោះ​ចំរាស់​របស់​រេ​ស៊ី​ស្តង់​សម​មូល នឹង​​ស្មើ​ផល​បូក​របស់​បណ្តាចំរាស់បណ្តារេស៊ីស្តង់ខ្នែង ។ បើ​សិន​ចង់​បាន​រេ​ស៊ី​ស្តង់​មាន​តំលៃ​តូច​ នោះ​អាច​ប្រើ​រេស៊ីស្តង់ធំច្រើនអោយផ្គុំតាមគំរូជាខ្នែង ។



















បណ្តារូបគូរខាងលើនេះ បង្ហាញពីរបៀបតបណ្តាអំពូលប្រឆែះតាមគំរូតជាស៊េរីនិងតជាខ្នែង ។ ពេល​ត​ជា​ស៊េរី នោះ​ចរន្ត​អគ្គីសនី​រត់​កាត់​អំពូល​នឹង​មាន​តំលៃស្មើគ្នា ហើយបើមានដាច់អំពូលណាមួយ នោះ​មែក​ទាំង​មូល​នឹង​បាត់​ចរន្ត អំពូលផ្សេងឯទៀតនឹងរលត់ ។ ពេលតជាខ្នែង នោះកំរិតតង់ស្យុង​នៅ​​លើ​​បណ្តា​អំពូល​នឹង​ស្មើ​គ្នា ហើយបើមានដាច់អំពូលណាមួយ នោះអំពូលផ្សេងទៀតនឹងនៅតែ​បាន​ផ្តល់​ចរន្ត​និង​នៅ​តែ​ភ្លឺ ។ ចំពោះការតជាស៊េរី នោះសៀគ្វីនឹងបាត់ចរន្តពេលមានគ្រឿងបរិក្ខា​ណា​មួយ​​បាន​ត្រូវ​​ឆ្លង ។





រូបចលនាខាងលើអោយឃើញ : ការតកុងតាក់អគ្គីសនីជាស៊េរី និងជាខ្នែង ។
*      នៅគំរូតជាស៊េរី អំពូលនឹងភ្លឺតែនៅពេលណាកុងតាក់ទាំងពីរបានត្រូវភ្ជាប់ ។ អំពូលនឹងរលត់​ដោយ​
        គ្រាន់​តែ​កុង​តាក់​ណាមួយបានត្រូវចំហរ ។ គេអោយនិយមន័យការផ្គុំរបៀបនេះ គឺជាការផ្គុំ​
        តាម​ឡូស៊ិក AND
*      នៅគំរូផ្គុំជាខ្នែង អំពូលនឹងរលត់តែនៅពេលណាដែលកុងតាក់ទាំងត្រូវបានចំហរតែប៉ុណ្ណោះ ។
       ដោយគ្រាន់តែកុងតាក់ណាមួយបានភ្ជាប់ នោះអំពូលទាំងអស់នឹងត្រូវបានភ្លឺ ។ គេ​ហៅ​ថា​ផ្គុំ​របៀប​នេះជាការផ្គុំតាមឡូស៊ិក OR
ច្បាប់អូមជាច្បាប់មួយយ៉ាងសំខាន់ក្នុងមុខវិជ្ជាអគ្គីសនីនិងអេឡិចត្រូនិក ។
ច្បាប់អូមបង្ហាញអោយឃើញពីទំនាក់ទំនង :









តង់ស្យុង V :  គិតជា V
ចរន្តអគ្គីសនី I : គិតជាអំពែ A
រេស៊ីស្តង់ R : គិតជាអូម
ច្បាប់អូមបង្ហាញអំពីទំនាក់ទំនងរវាងទំហំប៉ារ៉ាម៉ែត្របីនៅលើរេស៊ីស្តង់ នោះគឺវ៉ុល V វាស់ឃើញនៅ​លើ​ចុង​ទាំង​សង​ខាង​របស់រេស៊ីស្តង់ , អាំងតង់ស៊ីតេចរន្ត I រត់កាត់រេស៊ីស្តង់ និងកំលាំងទប់ចរន្ត Ohm របស់​រេស៊ី​ស្តង់ ។









































ត្រកូលរេស៊ីស្តង់ 














រូបខាងលើបង្ហាញពីវ៉ារីយ៉ាប , ប៉ូតង់ស្យូម៉ែត្រវិល , ប៉ូតង់ស្យូម៉ែត្រមួលលំអិត ។
*     វ៉ារីយ៉ាបគឺជារេស៊ីស្តង់មួយ ដែលតំលៃអូមរបស់វាអាចប្រែប្រួលបាន ។
*     ប៉ូតង់ស្យូម៉ែត្រគឺជាកងរេស៊ីស្តង់ធ្យូង ដែលនៅលើនោះមានចំណុចរត់ ។ មិត្តប្រើប៉ូតង់ស្យូម៉ែត្រ ដើម្បី​
      យក​ចេញ​ផ្នែក​តង់​ស្យុងមួយពីតង់ស្យុងដែលបានដាក់ទៅលើជើងទាំងសងខាងរបស់វា ។
*    ប៉ូតង់ស្យូម៉ែត្រមួលលំអិតក៍ដូចជាប៉ូតង់ស្យូម៉ែត្រដែរ ប៉ុន្តែវាកំរិតប្រែប្រួលតិចៗ ។
រូបខាងក្រោមនេះគឺជាប្រភេទអំពូលប្រឆែះ ។ អំពូលប្រឆែះក៍គឺជារេស៊ីស្តង់មួយដែរ ពេល​មាន​ចរន្ត​អគ្គីស​នី​រត់​កាត់​សរសៃ​លោហ​ធាតុ​វា​នឹងភាយកំដៅឡើង ។ នៅកំដៅខ្ពស់ សរសៃ​លោហ​ធាតុ​នេះ​នឹង​បញ្ចេញ​ពន្លឺ  ហើយដើម្បីជៀសវាងនឹងការប៉ះទង្គិចជាមួយនឹងបរិយាកាសនៅខាងក្រៅ គេ​បាន​ដាក់​សរសៃ​ប្រឆែះ​នេះទៅក្នុងបំពង់កែវដែលមានផ្ទុកដោយឧស្ម័នកំរ ។

































*     ទែម៉ូរេស៊ីទ័រឬទែមីស្ទ័រ គឺជារេស៊ីស្តង់មានតំលៃអូម​​​​​​​​​​ប្រែប្រួលទៅតាមកំរិតក្តៅ ។
*     ផូតូរេស៊ីស្តង់​​​​​​​​​​​​​ គឺជារេស៊ីស្តង់មានតំលៃអូមប្រែប្រួលទៅតាមពន្លឺចាំងប៉ះទៅលើវា ។
*     អូប៉ាល័រឬហៅថាល័រ ប្រើដើម្បីប្តូរស៊ីញ្ញាល់អគ្គីសនីអោយទៅជារលកសំលេង ។


2 . កុងដង់
     កុងដង់​ គឺជាឃ្លាំងផ្ទុកថាមពលអគ្គីសនីទៅតាមកំរិតតង់ស្យុង ។















កុងដង់គីមី គឺជាកុងដង់មានឌីយ៉េឡិចទ្រិចជាស្រទាប់ញ៉ូមយ៉ាងស្តើងមួយ ។ កុង​ដង់​គីមី​មាន​កាប៉ា​ស៊ី​តេ​ធំ មាន​ប៉ូល​វិជ្ជ​មាន​និង​អវិជ្ជមាន ។ ពេលភ្ជាប់កុងដង់គីមីមានប៉ូលចូលទៅក្នុងសៀគ្វីអគ្គីសនី នោះ​ប៉ែក​មាន​តង់​ស្យុង​ខ្ពស់​ត្រូវ​តទៅនឹងប៉ូលវិជ្ជមាននិងប៉ែកមានតង់ស្យុងទាប ត្រូវតទៅនឹងប៉ូល​អវិជ្ជ​មាន​​របស់​កុងដង់ ។ បើ​សិនការភ្ជាប់នេះ ខុសនឹងបង្កើតចេញជាចរន្តឆ្លងធំ ហើយ​ចរន្ត​ឆ្លង​នេះ​នឹង​​ធ្វើ​​អោយ​​ក្តៅ​​កុង​ដង់ និងនាំទៅដល់ការផ្ទុះបាន ។ ប្រភេទកុងដង់គីមី Tantalum ជា​កុង​ដង់​មាន​កំរិត​​ប៉ា​​រ៉ា​​ស៊ីត​តូច ម្ល៉ោះ​ហើយ​វា​ច្រើន​ត្រូវ​បាន​គេ​ទៅ​​ធ្វើ​ជា​កុង​ដង់​ទំនាក់​ទំនង នៅ​ជាន់​​ដំបូង​របស់​សៀគ្វី​អាំព្លី ។ ពេល​កាន់​កុង​ដង់​មួយ​នៅ​ក្នុង​ដៃ ចូរ​គិត​ទៅ​ដល់​ប៉ារ៉ា​ម៉ែត្រ​ពីរសំខាន់ :
*    កំលាំងផ្ទុកអគ្គីសនីរបស់កុងដង់ ។
*    កលាំងរងតង់ស្យុងគិតជាវ៉ុល ។ ច្រើនគេសរសេរជាតង់ស្យុងធ្វើការ WV
ដោយសារកុងដង់ជាម៉ូលេគុលសំរាប់ផ្ទុកថាមពលអគ្គីសនី ម្ល៉ោះហើយពេលធ្វើការជាមួយវា មាន​តំណើរ​ការ​ពីរ​កើត​ឡើង : ដំណើរការបន្ទុក និង ដំណើរការបន្ទេរ ។ បណ្តា​កុង​ដង់​មិន​ត្រូវ​បាន​ដុត​កំដៅ​ដូច​ជា​នៅ​រេស៊ីស្តង់​ទេ ម្ល៉ោះហើយពេលយកដៃទៅស្ទាបលើតួកុងដង់ឃើញមានក្តៅ នោះ​ជា​សញ្ញា​ប្រាប់​ថា ​" មិនធម្មតា " ត្រូវបិទប្រភពភ្លើងនិងត្រួតពិនិត្យសៀគ្វីអគ្គីសនី ។
កុងដង់ធម្មតាច្រើនជាកុងដង់គ្មានប៉ូល ឌីយ៉េឡិចទ្រិចច្រើនធ្វើពីធាតុអ៊ីសូឡង់ : មីកា , ព័រសឺលែន ,​ ប៉ូ​​លី​យ៉ែ​ស្ទ័រ ..... ។ ការប៉ាស៊ីតេរបស់កុងដង់នេះច្រើនមានតំលៃមិនធំ ប៉ុន្តែមានកំរិតធន់នឹងតង់ស្យុង​ខ្ពស់ ។ គេច្រើនប្រើវានៅក្នុងសៀគ្វីដំណើរការនឹងប្រកង់ខ្ពស់ ។















 កុងដង់បង្វិលឬហៅថា CV ជាកុងដង់មួលលំអិតដែលកាប៉ាស៊ីតេរបស់វាអាចធ្វើបំរែបំរួលបាន ។ គេ​​ច្រើន​ប្រើ​កុង​ដង់​វិល​នេះ​នៅ​ក្នុង​សៀគ្វី​រេសូណង់ ។ យើង​បាន​ដឹង​ថា ពេល​ណា​កុង​ដង់​ផ្គុំ​ជា​មួយ​និង​បូប៊ីន L នឹង​បង្កើត​បាន​ជា​សៀគ្វី​រេ​សូ​ណង់​មួយ ដើម្បី​បង្កើត​ចេញ​ស៊ីញ្ញាល់​ស៊ី​​នុស មាន​ប្រេ​កង់​យក​តាម​តំលៃ​​កាប៉ាស៊ីតេ C និង​អាំងឌុច​តង់ L ។ សៀគ្វី​រេ​សូ​ណង់ LC នៅ​បាន​ធ្វើ​ជា​អន្ទាក់​សំរាប់​ស្ទាក់​ចាប់​រលក​អគ្គីសនី​នៅក្នុងបរិយាកាស ។
















ចំពោះបណ្តាកុងដង់ប្រើពណ៌កត់ត្រាជាតំលៃកាប៉ាស៊ីតេ នោះ​របៀប​អាន​តំលៃ​ក៍​ដូច​គ្នា​នឹង​នៅ​រេ​ស៊ី​ស្តង់​ដែរ ។



















រូបគូរបង្ហាញអោយឃើញនិម្មិត្តសញ្ញារបស់កុងដង់ ។ ឯកតារបស់កុងដង់គឺ ផារ៉ាត ( Farad ) ប៉ុន្តែ គេ​ច្រើន​និយម​ហៅ​ថា​មីក្រូ ( Miro )  , ណាណូ  ( Nano ) , ពីកូ ( Pico ) ។


















ដោយសារវាជាឃ្លាំងផ្ទុកអគ្គីសនី ដូចនេះខាងក្រោមនេះជារូបមន្តសំរាប់គណនាបរិមាណ​អគ្គីសនី​នៅ​ក្នុង​កុងដង់មួយ ។























ចរន្តអគ្គីសនីគឺជាចលនារត់របស់គ្រាប់អគ្គីសនី  ដែល​នៅ​លើ​គ្រាប់​អគ្គីសនី​មាន​កាន់​បរិមាណ​បន្ទុក​អគ្គីស​នី​មួយ​តាម​សមីការ : Q = C x V ។ គេអាចកំណត់បានបរិមាណបន្ទុកអគ្គីសនី Q ផ្ទុក​នៅ​ក្នុង​កុង​ដង់ C ដោយវិធីយក C ទៅគុណនឹងតង់ស្យុង V មាននៅលើកុងដង់ ។
ថាមពលអគ្គីសនីផ្ទុកនៅក្នុងកុងដង់ គិតជាស៊ូល វាគឺជាពាក់កណ្តាលនៃតំលៃកាប៉ាស៊ីតេ C និងការ៉េ​របស់​កំរិត​តង់​ស្យុង​មាន​នៅក្នុងកុងដង់ ។ កន្សោមនេះបង្ហាញអោយឃើញ កំរិត​តង់​ស្យុង​នៅ​លើ​កុង​ដង់​កាន់​តែ​ខ្ពស់ អោយដឹងពីកុងដង់កំពុងផ្ទុកបរិមាណថាមពលអគ្គីសនីកាន់តែធំ ។ ដូច​នេះ​ជា​មួយ​នឹង​កុង​ដង់​គីមី​មាន​តំលៃ​កាប៉ាស៊ីតេកាន់តែធំ នោះមានកំរិតតង់ស្យុងធ្វើការ WV កាន់តែខ្ពស់ ។ បរិ​មាណ​​ថាម​​ពល​​អគ្គីសនី​ផ្ទុកនៅក្នុងបណ្តាកុងដង់នេះនឹងធំណាស់ ហេតុ​នេះ​ពេល​ធ្វើការ​ជា​មួយ​និង​កុង​ដង់ មិត្ត​គប្បី​ត្រូវប្រុងប្រយ័ត្ន ឬក៍អាចប្រើរេស៊ីស្តង់តំលៃប៉ុន្មានអូមមានវ៉ាត់ធំមួយ យក​មក​ធ្វើ​បន្ទេរ​អគ្គីស​នី​ចេញ ជៀស​វាងការឆក់អាចកើតឡើងពេលប៉ះអចេតនាទៅលើវា ។
ពេលមិត្តយកភ្លើង AC មានប្រេកង់ f ទៅភ្ញោចលើកុងដង់មួយ ពេល នោះ កុងដង់ នឹង មាន ឥទ្ធិ ពល​ទប់​ឃាត់​ចរន្ត ។ កំលាំងទប់ឃាត់ចរន្តនេះ ហៅថា កាប៉ាស៊ីតង់ ។ ខាង​ក្រោមនេះ គឺ​ជា​រូប​មន្ត​គណ​នា​កា​ប៉ា​ស៊ីតង់​របស់កុងដង់មួយ :























បង្គុំកុងដង់ :
ក៍ដូចជារេស៊ីស្តង់ដែរ មានរបៀបពីរយ៉ាងធ្វើបង្គុំអោយកុងដង់ :





































3 . ត្រង់ស្វូនិងសៀគ្វីភ្លើង 5V
ត្រង់ស្វូគឺជាឧបករណ៍អេឡិចត្រូម៉ាញ៉េទិចមួយ ។ វា​មាន​ការ​និយម​ប្រើ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​សៀគ្វី​អគ្គីសនី ។ ត្រង់ស្វូច្រើនមានមុខងារពីរយ៉ាង :
      -   ផ្លាស់​ប្តូរ​កំរិត​តង់ស្យុង​នៅ​ប៉ែក​រប៊ុំ​បូប៊ីន​បថម​អោយ​ចេញ​នៅ​រប៊ុំ​បូប៊ីន​ប៉ែក​មធ្យម​នូវ​តង់​ស្យុង​
           តំរូវ​​អោយ​គ្រឿងទទួល  ។
      -   មុខងារកាត់ផ្តាច់គ្រឿងបរិក្ខាដែលបានផ្សានៅលើផ្លាកសៀគ្វីប្រើជាមួយភ្លើង AC ។ ដោយ​
          សារ​​លក្ខណ:​កាត់ផ្តាច់នេះ មិត្ត​អាច​យក​ដៃ​ទៅ​ប៉ះ​លើ​ផ្លាក​សៀគ្វី​ដោយ​មិន​ទទួល​រង​នូវ​ការ​ឆក់​
           ឡើយ ។




















រូបខាងក្រោមនេះបង្ហាញអោយឃើញពីបណ្តាផ្នែក​ដែលត្រូវមាននៅក្នុងសៀគ្វីផ្គត់ផ្គង់ភ្លើង DC មួយ ។ តង់​ស្យុង​ចូល 220VAC អោយ​ឆ្លង​កាត់​ត្រង់ស្វូ​ដើម្បី​បន្ថយ​តង់​ស្យុង​និង​ខ័ណ្ឌ​ចែក ។ បន្ទាប់​មក គេ​ប្រើ​ឌី​យ៉ូត​បួន​តំលើង​ជា​ស្ពាន​បំលែង​ភ្លើង​ពេញ​ខួប ។ ចរន្ត​បំលែង​ចេញ​មាន​តំលៃ​តូច​និង​មាន​រាង​រលក​នៅ​ឡើយ ដូច​នេះ​មិត្ត​ត្រូវ​ប្រើ​កុង​ដង់​គីមី​មាន​កាប៉ាស៊ីតេ​ធំ​ធ្វើ​ជា​ឃ្លាំង​ផ្ទុក​អគ្គីសនី​ ដែល​វា​មាន​ឥទ្ធិ​ពល​បន្ថយ​កំរិត​រលក​ចេញ និង​ចុង​ក្រោយ​គឺ​ជា IC ស្ថិរភាព​តង់​ស្យុង វា​កំណត់​កំរិត​តង់​ស្យុង​ចេញ ​។







ក្នុងរូបបង្ហាញអោយឃើញត្រង់ស្វូមួយមានតង់ស្យុងភ្លើងបណ្តាញចូល 220V និង​តង់​ស្យុង​នៅ​ច្រក​ចេញ​រប៊ុំ​មធ្យម​គឺ 9V ។ យើងឃើញគ្មានការតជាប់គ្នារវាងប៉ែកបឋមនិងប៉ែកមធ្យមទេ ហើយ​តង់​ស្យុង​ចេញ​នៅ​ប៉ែក​រប៊ុំ​មធ្យម​កើតឡើងដោយសារបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ។ កំរិត​តង់​ស្យុង​ស​មា​មាត្រ​ចំនួន​ជុំរុំ បើរុំកាន់តែច្រើនជុំនោះកំរិតតង់ស្យុងចេញនឹងកើនឡើង ។










 
សៀគ្វីប្រើឌីយ៉ូត 4 ផ្គុំតាមគំរូស្ពាន គេប្រើ​ស្ពាន​នេះ​ដើម្បី​បំលែង​ចរន្ត​អគ្គីសនី​ឆ្លាស់​អោយ​ទៅ​ជា​ចរន្ត​ភុល​ជាប់ ។ នេះ​គឺ​ជា​គំរូ​បំលែង​ពេញ​ខួប ម្ល៉ោះ​ហើយ​តង់ស្យុង​ទៅ​ផ្តល់​អោយ​គ្រឿង​ទទួល​មាន​តំលៃ​ធំ​ជាង​ការ​ផ្គុំ​តាម​គំរូ​ពាក់កណ្តាលខួប ។

 















ក្នុងរូបបង្ហាញអោយឃើញអំពីគោលការណ៍ដំណើរការរបស់ស្ពានបំលែងភ្លើងប្រើឌីយ៉ូត ៤ : រាល់​ផាស​​និមួយៗ​មានឌីយ៉ូតពីរទល់គ្នាចំលងចរន្តអគ្គីសនី អាស្រ័យ​ដូច​នេះ​សៀគ្វី​ជានិច្ច​កាល​អោយ​ចេញ​តង់​ស្យុង​ប្រើ​តង់ស្យុងចូលឆ្លាស់និងប្តូរត្រឡប់ផាស ។ ពឹងលើសៀគ្វីបំលែងចរន្តពេញខួបនេះ តង់​ស្យុង​ចេញ​មាន​តំលៃធំជាងសៀគ្វីបំលែងពាក់កណ្តាលខួប ។
គេប្រើកុងដង់គីមីតំលៃធំធ្វើឃ្លាំងផ្ទុកអគ្គីសនី វានឹងបន្ទុកចរន្តភុលចេញមកពីឌីយ៉ូតទាំងបួន និង​ដោយ​សារវាជាម៉ូលេគុលឃ្លាំង នាំអោយកុងដង់នឹងរក្សាអគ្គីសនីទុកនៅក្នុងខ្លួនវាដើម្បីអោយមាន​អគ្គីស​នីជាប្រចាំផ្តល់អោយគ្រឿងទទួល ។ នៅទីនេះកុងដង់គីមីធំមានមុខងារ បីយ៉ាង :